ថ្ងៃនេះបន្ទាប់ពីជ្រុលម៉ោងងើបទៅធ្វើការ ដោយព្រោះតែដេកយូរពេកធ្វើអោយ ខ្ញុំងើបឡើងមក មុខហើម ប៉ោងដូចសុវិចិត្រ (អាចូច) ចឹង! កិកិកិ! អាឡូវជិះមកធ្វើការតាមផ្លូវឃើញគេលក់នំច្រើនប្រភេទ ចឹងក៏ទិញនំមួយប្រភេទមកញ៉ាំ ដើម្បីជាអាហារពេលព្រឹករបស់ញ៉ុម។ ប្រហែលជាអ្នកមួយចំនួននៅភូមិនេះស្គាល់ ហើយអ្នកខ្លះក៏មិនស្គាល់ឈ្មោះនំនេះផងក៏មិនដឹង។ តែបើស្គាល់ក៏សូមសរសើរព្រោះនៅចាំឈ្មោះរបស់នំខ្មែរ ដោយមិនភ្លេច ដោយព្រោះតែមាននំបរទេសមកច្រើនដូចជា នំដូណាត់ ឬនំប៉័ងផ្អែមច្រើនប្រភេទផ្សេងៗទៀត។
សំរាប់អ្នកដែលមិនស្គាល់នំនេះវិញ គឺសូមប្រាប់ថា នំនេះធ្វើពីម្សៅដំណើប ជាមួយនិងស្គត្នោត។ របៀបដែលចំអិនគឺ ដាក់ម្សៅដែលលាយរួចចូលក្នុងកូនកែវតូច ឬចានតូច ហើយចាក់ចូលទៅក្នុងខ្ទះដែលមានប្រេងក្ដៅខ្លាំង។ ពេលដែលចាក់ចូលទៅវាបន្លឺសំលេង ចុរ…. ចឹងគេហៅថា នំចាក់ចុរ… ឬ ចាក់ចូល។
ប្រសិនបើមានបងប្អូនណាដឹងច្បាស់ ពីប្រវត្តរបស់នំនេះច្បាស់ជាងខ្ញុំសូមជួយបន្ថែមផង ដើម្បីអោយបងប្អូនផ្សេងទៀតបានស្គាល់ផង។
អាហ្នឹងគេហៅ នំចាក់ឆុល
មិនមែនចឹងរ៉េហី? ចាក់ឆុល? ចាក់ចុល? ចាក់ចុរ? ចាក់ចូល?
នរណាក៏គេស្គាល់ដែរថានំហ្នឹងឈ្មោះថានំចាក់ឆុល។ ឈ្មោះរបស់វាមានលំនាំ សំឡេងនៅពេលដែលគេធ្វើវា ដោយបង់គ្រឿងដែលលាយហើយចូលទៅក្នុងខ្លាញ់ដែលកំពុងតែក្ដៅ លឺសូរតែឆុល។ ចំពោះប្រវត្តិរបស់វាវិញ ខ្ញុំអត់ដឹងទេ។
អុញភ្លេចមើលថាពិសិទ្ធឆ្លើយហើយៗហ្នឹង។ ទៅលឿនពេកវាអីញ្ចឹងនែ៎។
ចំមែនកាធន់នេះ!
ញុមហៅតែ ចាក់ចុល
មែនហើយឧត្តម ខ្លះហៅនំចាក់ឆុល ខ្លះទៀតហៅចាក់ចុល មានរហូតដល់អ្នកខ្លះហៅថានំចាក់អុលទៀតផង។ ដល់ចឹងទៅ មួយណាក៏បានដែរ។
ឈ្មោះច្រើនយ៉ាងនេះ យ៉ាប់ណាស់! រកមួយអោយពិតប្រាកដមើល!
ចាក់ចុល ចាក់ឆុល ចាក់អុល ចាក់ចូល… ចាក់អីក៏ចាក់ទៅ កុំអោយតែចាក់ចោលបានហើយ។
កិកិកិ!!!
មុខហើម និយាយពីនុំវិញ!
បកស្រាយខុសប្រធានបទ សូន្យពិន្ទុ។ សើចឌឺមួយសិន កិកិកិ!!!!
ហ៊ានយកសំណើចនេះមកឌឺទៀត!
សុំឌឺមួយដែរ កិកិកិកិ…
នៅស្រុកខ្ញុំគេហៅនំបាញ់ខ្លាញ់ ប្រហែលជាអ្នកទាំងអស់គ្នាមិនធ្លាប់លឺទេមើលទៅ
អត់តាហ្មង!
ចូលចិត្ត! 🙂
បើចូលចិត្តទិញញ៉ាំហូវ!
ចំនងជើងយាយថាមុខហើមដល់ពេលដាក់រូបទៅជាដាក់នំឯណាវិញ ញ៉ុមថាបងគួរតែថតរូបមុខហើមដាក់ម៉ាប៉ុស្តិ៏ដែរ
អេណា អើយ!! ដាក់រូបបងហើមមុខអោយអាប់រស្មីធ្វើអី? បើដាក់ទៅខូចឈ្មោះអស់ហើយ អត់ចូលចិត្តមុខហើមហ្នឹងរ៉េ!!! កិកិកិ អ្នកមុខហើមៗ អត់ស្អាតរ៉េ!!!
ចឹងម៉េចក៏បងមិនដាក់ចំណងជើងថានំចាក់ចុរអីហូវ?ញ៉ុមខំអានហើយរកមើលអត់ឃើញមុខហើម
មុនតំបូងចង់ដាក់ដែរ តែគិតថា វាច្បាស់ពេក ចឹងដាក់មុខហើមហ្មងរូវ ដើម្បីភ្ជាប់សាច់រឿង!!! អែមសូរី បើចង់ឃើញមុខហើម កិកិកិ មកមើលពេលព្រឹក ហើមហ្មង! ហើយក៏មិនចាំបាច់មើលមុខហើមណាទៀតដែរ ស្រមៃតែ សាមឌី ទៅ ហ្នឹងមុខហើមហើយ!!! កិកិកិ
យ៉ាស បៀមពិសព្រួសដាក់អ្នកដទៃហើយបងពិសិដ្ឋ!
អត់ចង់បៀមពិសទេ ខ្លាចកើតពិស ចឹងមានតែទឹកមាត់ទេ ព្រួសដាក់ហ្មង កិកិកិ