មុខ​ហើម!


ថ្ងៃ​នេះ​បន្ទាប់​ពី​ជ្រុល​ម៉ោង​ងើប​ទៅ​ធ្វើ​ការ ដោយ​ព្រោះ​តែ​ដេក​យូរ​ពេក​ធ្វើ​អោយ ខ្ញុំ​ងើប​ឡើង​មក​ មុខ​ហើម ប៉ោង​ដូច​សុវិចិត្រ (អាចូច) ចឹង! កិកិកិ! អាឡូវ​ជិះ​មក​ធ្វើ​ការ​តាម​ផ្លូវ​ឃើញ​គេ​លក់​នំ​ច្រើន​ប្រភេទ ចឹង​ក៏​ទិញ​នំ​មួយ​ប្រភេទ​មក​ញ៉ាំ ដើម្បី​ជា​អាហារ​ពេល​ព្រឹក​របស់​ញ៉ុម។ ប្រហែល​ជា​អ្នក​មួយ​ចំនួន​នៅ​ភូមិ​នេះស្គាល់ ហើយ​អ្នក​ខ្លះ​ក៏​មិន​ស្គាល់​ឈ្មោះ​នំ​នេះ​ផង​ក៏​មិន​ដឹង។ តែ​បើ​ស្គាល់​ក៏​សូម​សរសើរ​ព្រោះ​នៅ​ចាំ​ឈ្មោះ​របស់​នំ​ខ្មែរ ដោយ​មិន​ភ្លេច ដោយ​ព្រោះ​តែ​មាន​នំ​បរទេស​មក​ច្រើន​ដូចជា នំ​ដូណាត់ ឬនំប៉័ង​ផ្អែម​ច្រើន​ប្រភេទ​ផ្សេងៗ​ទៀត។

សំរាប់​អ្នក​ដែល​មិន​ស្គាល់​នំនេះ​វិញ គឺ​សូម​ប្រាប់​ថា​ នំ​នេះធ្វើ​ពី​ម្សៅ​ដំណើប ជាមួយ​និង​ស្គ​ត្នោត។ របៀប​ដែល​ចំអិន​គឺ​ ដាក់​ម្សៅ​ដែល​លាយ​រួច​ចូល​ក្នុង​កូន​កែវ​តូច ឬ​ចាន​តូច ហើយ​ចាក់​ចូល​ទៅ​ក្នុង​ខ្ទះ​ដែល​មាន​ប្រេង​ក្ដៅ​ខ្លាំង។ ពេល​ដែល​ចាក់​ចូល​ទៅ​វា​បន្លឺ​សំលេង ចុរ…. ចឹង​គេ​ហៅ​ថា​ នំ​ចាក់ចុរ… ឬ ចាក់​ចូល។

ប្រសិន​បើមាន​បងប្អូន​ណា​ដឹងច្បាស់​ ពី​ប្រវត្ត​របស់​នំ​នេះ​ច្បាស់​ជាង​ខ្ញុំ​សូម​ជួយ​បន្ថែម​ផង ដើម្បី​អោយ​បងប្អូន​ផ្សេង​ទៀត​បាន​ស្គាល់​ផង។