វិធី​បំបាត់​ជំងឺ​ផ្ដាសាយ​ និង​បង្ការ​ចម្លង

រដូវ​ភ្លៀង​ មិន​ទៀង​ទាត់​ទេ ហើយ​អាកាស​ធាតុ​ក៏​ប្រែ​ប្រួល​ដែរ​ ចឹង​រាង​កាយ​របស់​យើង​ក៏​មិន​អាច​ប្រែ​ប្រួល​លឿន​ទៅ​តាម​អាកាស​ធាតុ​នេះ​ដែរ ចឹង​ហើយ​បណ្ដាល​អោយ​យើង​អាច​មាន​ជំងឺ​ផ្ដា​សាយ​បាន។ ចឹង​តើ​មាន​វិធី​បំបាត់​ជំងឺ​ផ្ដាសាយ​ណា​ដែល​ល្អ​ទេ? ជំងឺ​ផ្ដាសាយ​ជាវីរុស​ដែល​អាច​ឆ្លង​​បាន​ ចឹង​ហើយ​អ្នក​ដែល​កើត​ជំងឺ​ផ្ដាសាយ​ត្រូវ​ប្រើ​វិធី​បំបាត់​ និង​បង្ការ​ដូច​ត​ទៅ​នេះ

វិធី​បង្ការ

  1. ប្រើ​ម៉ាស់​បិទ​មាត់ កុំ​អោយ​ឆ្លង​ទៅ​គេ​ទៀត (កុំ​ធ្វើ​ជា​ពួក​ចិត្ត​អាក្រក់​ដើរ​ចម្លង​ដល់​គេ) កិកិកិ
  2. តម​ជួប​មិត្ត​ស្រី! (បើ​ស្រឡាញ់​គាត់​កុំ​ចម្លង​ដល់​គាត់) កិកិកិ
  3. បើ​ក្រដាស និង​ហៀរ​សំបោរ​ ត្រូវ​ប្រើ​ឧបករណ៌​បឺត​សំបោរ ព្រោះ​បើ​ប្រើ​ដៃ ជួន​កាល​ភ្លេច​លាង​ដៃ​មក​ប៉ះ​គេ​ប៉ះឯង​ឆ្លង​ទៀត
  4. បើ​ជា​រៀប​ការ​ហើយ ពិត​ណាស់​ច្បាស់​ជា​ដេក​ក្រៅ​មុង​ហើយ ព្រោះ​ប្ដី ឬ​ ភរិយា​របស់​យើង​មិន​ចង់​ឆ្លង​ពី​យើង​ទេ!
  5. ត្រូវ​តមដើរ​លេង និង​ ជួប​ជុំ​មិត្ត​ភក្ដិ!
  6. តម​ ហ្វេសប៊ុក និង​ វ៉ើត​ប្រេស ព្រោះ​អស់​កម្លាំង​​ណាស់ កុំ​ខំ​អង្គុយ​ពេក

វិធី​បំបាត់

  1. ត្រូវ​តម​ទឹក​កក និង​បរិភោគ​ទឹក​ឧណ្ណៗ​អោយ​បាន​ញឹក​ញាប់
  2. សំរាក​អោយ​បាន​ច្រើន
  3. ទទួល​ទាន​ទឹក​ខ្ញី ជាមួយ​ទឹក​ក្ដៅ​ឧណ្ណៗ
  4. ត្រាំ​ជើង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ណៗ
  5. ទទួល​ទាន​ទឹក​ក្រូច​ ឬ​ទឹក​ផ្លែ​ឈើ ដែល​សំបូរដោយ​វីតាមីន ស៊ី

នេះ​គ្រាន់​តែ​ជា​បទ​ពិសោធន៌​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ!

Advertisements

11 thoughts on “វិធី​បំបាត់​ជំងឺ​ផ្ដាសាយ​ និង​បង្ការ​ចម្លង

  1. មានយោបល់ល្អ ទទួលស្គាល់ ការពារចម្លងបន្តរ មានមិត្តភគ្រស្រីប្រុស ចែកបន្ទប់គ្នានៅសិនទៅ បើប្រើចងកដៃបាន យើងចងខ្សែរបាន ប្រហែលជាមិនឆ្លងបានតាមខ្សែទេមើលទៅ ។

    មួយទៀតចង់សួរ ពិសិទ្ធតិច តើពិសិទ្ធមានស្គាល់ មេគ្រឹស្តសាសនា ធំជាងគេ នៅខេត្របន្ទាយមានជ័យដែរឬទេ ? ពីព្រោះមានគេចង់ចង់ដឹង ចង់ជួប ដោយសារបែកគ្នាយូរហើយ បើមានលេខទូរស័ព្ទគាត់ សូមប្រាប់បន្តរផង តាមរយៈអ៊ីមែលខ្ញុំ ។ សូមអរគុណទុកជាមុន !

    1. អរគុណ​ច្រើន!!! ដែល​បាន​ចូល​មក​លេង​នៅ​ថ្ងៃ​នេះ។ សំរាប់​អ្នក​ដឹក​នាំ​ធំ​ជាង​គេ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​នោះ​ ខ្ញុំ​មិន​បាន​ស្គាល់​ឈ្មោះ​ទេ! តែ​ខ្ញុំ​នឹង​សួរ​មិត្ត​របស់​ខ្ញុំ​ផ្សេង​ទៀត​ដែល​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ដើម្បី​រក​លេខ​ទូរ. អោយ!

    1. តើ​អាច​ប្រាប់​បាន​ទេ​ថា អ្នក​ដែល​ចង់​ជួប​នោះ​ឈ្មោះ​អ្វី​ដែរ ដើម្បី​ងាយ​ស្រួល​ខ្ញុំ​សួរ​គេ​អោយ​បានច្បាស់​(មិត្ត​របស់​peeh)។ វា​ជា​ការ​ពិត​ ហើយ​ជា​រឿង​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​យើង​បែក​មិត្ត​ចាស់ៗ​របស់​យើង ហើយ​បែរ​ជា​ជួប​គ្នា​វិញ នោះ​ជារឿង​ដែល​គួរ​អោយ​រីករាយ​បំផុត។

      1. ឈ្មោះដែលមិត្តខ្ញុំចង់ជួបនោះ គឺ “ឈយ-ឈីន” បើតាមលឺដំណឹងថា គាត់ជាមេគ្រឹស្តសាសនា នៅខែត្របន្ទាយមានជ័យ គាត់ធ្លាប់ជាមេគ្រឹស្តសាសនា នៅជំរុំព្រុំដែនផងដែរ គាត់ប្រហែលជាគេស្គាល់ច្រើនណាស់ មើលទៅ ។ មិត្តខ្ញុំគាត់ថាធ្លាប់រស់នៅជាមួយគាត់ កាលសម័យ ៣ឆ្នាំ ៨ខែ ធ្លាប់កំសត់កម្រជាមួយគ្នា ហើយតាំង ពីឆ្នាំ៧៩មក មិនជួបគ្នាសោះ ។

        អរគុណ ពិសិដ្ឋ បើសិនជាអាច ផ្តល់លេខទូរស័ព្ទគាត់បាន សូមផ្តល់តាមរយៈអ៊ីមែលខ្ញុំ កុំខាន !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s