រដូវភ្លៀង មិនទៀងទាត់ទេ ហើយអាកាសធាតុក៏ប្រែប្រួលដែរ ចឹងរាងកាយរបស់យើងក៏មិនអាចប្រែប្រួលលឿនទៅតាមអាកាសធាតុនេះដែរ ចឹងហើយបណ្ដាលអោយយើងអាចមានជំងឺផ្ដាសាយបាន។ ចឹងតើមានវិធីបំបាត់ជំងឺផ្ដាសាយណាដែលល្អទេ? ជំងឺផ្ដាសាយជាវីរុសដែលអាចឆ្លងបាន ចឹងហើយអ្នកដែលកើតជំងឺផ្ដាសាយត្រូវប្រើវិធីបំបាត់ និងបង្ការដូចតទៅនេះ
វិធីបង្ការ
- ប្រើម៉ាស់បិទមាត់ កុំអោយឆ្លងទៅគេទៀត (កុំធ្វើជាពួកចិត្តអាក្រក់ដើរចម្លងដល់គេ) កិកិកិ
- តមជួបមិត្តស្រី! (បើស្រឡាញ់គាត់កុំចម្លងដល់គាត់) កិកិកិ
- បើក្រដាស និងហៀរសំបោរ ត្រូវប្រើឧបករណ៌បឺតសំបោរ ព្រោះបើប្រើដៃ ជួនកាលភ្លេចលាងដៃមកប៉ះគេប៉ះឯងឆ្លងទៀត
- បើជារៀបការហើយ ពិតណាស់ច្បាស់ជាដេកក្រៅមុងហើយ ព្រោះប្ដី ឬ ភរិយារបស់យើងមិនចង់ឆ្លងពីយើងទេ!
- ត្រូវតមដើរលេង និង ជួបជុំមិត្តភក្ដិ!
- តម ហ្វេសប៊ុក និង វ៉ើតប្រេស ព្រោះអស់កម្លាំងណាស់ កុំខំអង្គុយពេក
វិធីបំបាត់
- ត្រូវតមទឹកកក និងបរិភោគទឹកឧណ្ណៗអោយបានញឹកញាប់
- សំរាកអោយបានច្រើន
- ទទួលទានទឹកខ្ញី ជាមួយទឹកក្ដៅឧណ្ណៗ
- ត្រាំជើងជាមួយទឹកក្ដៅឧណ្ណៗ
- ទទួលទានទឹកក្រូច ឬទឹកផ្លែឈើ ដែលសំបូរដោយវីតាមីន ស៊ី
នេះគ្រាន់តែជាបទពិសោធន៌ផ្ទាល់ខ្លួនប៉ុណ្ណោះ!