ហេតុ​អ្វី​ត្រូវ​វេច​នំ​អន្សម?

នំ​អន្សម​ជ្រូក អន្សម​ចេក នំ​គោម នំបត់ នំជៀល ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ឱឡារឹក​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ! ប្រជា​ជន​កម្ពុជា​សឹង​តែ​គ្រប់ៗ​គ្នា​ បាន​វេច​នំ​ទាំង​នោះ សំរាប់​ថ្ងៃ​ភ្ជុំ​បិណ្ឌ ជា​ពិសេស​គឺ​៣​ថ្ងៃ​មុន​បិណ្ឌ​ធំ។ មិន​ដឹង​ជា​ប្រវត្តិ​នៃ​ការ​ធ្វើ​នំ​នោះ​យ៉ាង​ណា​ទេ ហើយ​ហេតុ អ្វី​ត្រូវ​វេច​នំ អន្សមទាំង​នោះ​ទៅ​វិញ ម៉េច​ក៏​មិន​ប្រើ​នំ​អ្វី​ផ្សេង​មក​ជំនួស​វិញ​ទៅ? បើ​មាន​បងប្អូន​ណា​ ដឹង​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​នំទាំង​នោះ សូម​ប្រាប់​ផង ហេតុ​អ្វី​មាន​នំ​ច្រើន​ម្លេះ នៅ​ថ្ងៃ​នោះ តើ​ចាំ​បាច់​អ្វី​ត្រូវ​វេច​ នំ​អន្សម​ជ្រូក នំអន្សម​ចេក នំ​គោម នំបត់ នំជៀល?​ ហើយ​នំ​ទាំង​នោះ​តំណាង​អ្វី​ដែរ?

3 thoughts on “ហេតុ​អ្វី​ត្រូវ​វេច​នំ​អន្សម?

  1. តាម​ទេវកថា​ដែល​ខ្ញុំ​បាន​រៀន គេ​និយាយ​ថា៖ កាល​នោះ​មាន​ការ​ជប់លៀង​យ៉ាង​ធំ​រវាង​ឋាន​ទាំង​បី គេ​ប្រមូល​យក​នំ​ចំណី​គ្រប់​បែប​យ៉ាង​ទៅ​ដាក់​ក្នុង​ពិធី​នោះ ។ នំ​ដែល​ឋាន​កណ្ដាល​​យក​ទៅ​នោះ​គឺ​មាន​ដូច​ជា​នំ​អន្សម នំ​គម អី​ហ្នឹង​ឯង ។ ពេល​កំពុង​ប្រារព្ធ​ពិធី ព្រះ​សិវៈ​ (ឥសូ) បាន​ពេញ​ចិត្ត​នឹង​នំ​អន្សម​របស់​ឋាន​កណ្ដាល​ដែល​មើល​ទៅ​ដូច​ជា​តំណាង​សិវលិង្គ​របស់​ទ្រង់​ដែល​ត្រូវ​បាន​គេ​គោរព​នោះ ព្រះអង្គ​ក៏​ត្រាស់​ថា “យើង​សុំ​យក​នំ​អន្សម​មក​ពី​ឋាន​កណ្ដាល​ជា​តំណាង​របស់​យើង ចាត់​ដូច​ជា​សិវលិង្គ​ទៅ​ចុះ” ។ មហេសី​ព្រះអង្គ​គឺ​ព្រះនាង ឧមា (អ៊ុម៉ា) ក៏​បាន​ពេញ​ចិត្ត​នឹង​នំ​គម​របស់​ឋាន​កណ្ដាល​ដែរ ហើយ​សុំ​យក​វា​ជា​តំណាង​ឲ្យ​ស្នាន​ទ្រនី (យោនី) ដែល​ទ្រ​សិវលិង្គ​នោះ​ទៅ​ចុះ ។ ខណៈ​នោះ​ព្រះ​ម៉ែ​ធរណី​ក៏​បាន​ពេញ​ចិត្ត​នឹង​នំ​បត់​ដែល​មាន​រាង​សំប៉ែត​រាប​ដូច​ផែនដី ព្រះម៉ែ​ក៏​សុំ​យក​នំ​នោះ​ធ្វើ​ជា​តំណាង​ព្រះ​ម៉ែ​ធរណី​ទៅ គឺ​តំណាង​ផែនដី​ហ្នឹង​ឯង ។ កាល​ដើម​ដែល​ប្រទេស​យើង​គោរព​ប្រតិបត្តិ​ព្រហ្មញ្ញ​សាសនា គេ​តែង​ធ្វើ​នំ​ទាំង​នោះ​ដើម្បី​សែនព្រេន​ព្រោះ​ថា អទិទេព​ទាំង​នោះ​ពេញ​ចិត្ត​វា​ណាស់ ។ លុះ​ក្រោយ​មក​ទោះ​ព្រះពុទ្ធសាសនា​បាន​ជះ​ឥទ្ធិពល​យ៉ាង​ធំ​មក​លើ​សង្គម​ខ្មែរ​ក៏ដោយ ក៏​គេ​នៅ​តែ​ធ្វើ​នំ​ទាំងនោះ​ក្នុង​ពិធី​បុណ្យ សែនព្រេន​ និង​ពិធី​សាសនា​ឯ​ទៀត​មិន​ដាច់​ជាប់ជា​ហូរហែ​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ ។
    សូម​សង្ខេប​ប៉ុននេះ គួរ​មិន​គួរ​សូម​អធ្យាស្រ័យ ។

  2. ម៉េច​ក៏​អត់​មាន​កន្លែង​ LIKE comment ចឹង? ចង់​និយាយ​ថា ចូល​ចិត្ត​ វាចារ​របស់​បង khmerbirder! តាម​ដែល​ធ្លាប់​បាន​អាន​សៀវភៅ​ទំនៀម​ទម្លាប់ គ៏​ឃើញ​គេ​សរសេរ​ចឹង​ដែរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s