ការ​ឈឺចាប់​ដោយ​គ្មាន​ព្រំដែន

វា​មិន​មែន​ជា​ចំរៀង​មួយ​បទ​ ដែល​គេ​និពន្ធ​ឡើង​ ដើម្បី​ច្រៀង​កំដរ​អារម្មណ៍​ដល់​ប្រជា​ជន​នៅ​ទូ​ទាំង​​សកល​លោក​នោះ​ទេ។ ហើយ​វា​ក៏​មិន​មែន​ជា​កំណាព្យ​មួយ​ដែល​​តែង​ឡើង​ដើម្បី​សំសាន្ដ​ចិត្ត​ ធ្វើ​និយាយ​ពី​ការ​ឈឺ​ចាប់​នៅ​ពេល​ដែល​បាត់​បង់នរណា​ម្នាក់​នោះ​ឡើយ ឬពើ​ប​ប្រទះ​នូវ​ហេតុ​ការណ៍​ក្នុង​ជីវិត របស់​បុគ្គល​ម្នាក់ៗ​នោះ​ឡើយ! តើ​វា​គឺ​ជា​អ្វី​ទៅ?

វា​ជា​ផ្ទាំង​គំនូរ​ដែល​បាន​បរិយាយ​ពី​ភាព​ពិត​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នី​មួយៗ ខ្ញុំ​បាន​ពើប​ប្រទះ​រូប​នេះ​នៅ​ក្នុង​រូប​ Profile ហ្វេស​ប៊ុក របស់​មិត្ត​ខ្ញុំ​ម្នាក់ ហើយ​រូប​នោះ​​វា​បាន​ទាក់​ទាញ​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ស្រាវ​ជ្រាវ​រក​រូប​បន្ថែម​ទៀត៖

អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អាព្រិក គឺ​ជន​ជាតិ​ឯង​សំលាប់​គ្នា​ឯង!

នៅ​ឥណ្ឌូនេស៊ិ ពេញ​ទៅ​ដោយ​ទឹក​ជំនន់ និង​ព្យុះ ស៊ូណាមិ

ចុះ​រូប​ចុង​ក្រោយ​នេះ​វិញ? ជា​អ្វី​ដែល​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដល់​ប្រទេស​កម្ពុជា​មែន​ទេ?

ចង់​ទៅ​មើលនៅ​ក្នុង​វែប​សាយផ្ទាល់ ចុច​ទី​នេះ

Advertisements

13 thoughts on “ការ​ឈឺចាប់​ដោយ​គ្មាន​ព្រំដែន

  1. តើ​វា​អាច​នឹង​កើត​ឡើង​មែនទេ​បង!
    ខ្ញុំពិតជា​ព្រួយបារម្មខ្លាំងណាស់​ បារម្មខ្លាចវា​អាច​កើត​ឡើង​មែន
    ជាក់ស្តែង​ដូច​ជា​ គ្រោះធម្មជាតិផ្សេងៗ​ដូ​ចជា​រញ្ជួយដី​ ទឹកជំនន់​ រលកកំដៅ​ ភ្លើង​ឆេះព្រៃ​ ផ្ទុះភ្នំភ្លើង​ ។ល។ បាន​កើត​ពាស​ពេញ​ពិភពលោកនិងញឹកញាប់បំផុត​។ បន្ថែមពី​គ្រោះ​ធម្មជាតិ​ ប្រទេស​មហាអំណាច​នានា​ប្រកួតប្រជែង​សព្វាវុធគ្នា បន្កើនចំណាយ​លើ​យោធា​ ព្យាយាមចាប់ប្រទេស​តូចៗជា​អានិគមរបស់ខ្លួន​ ។ល។ ចឹងតើ​ភពផែនដីពិតជា​ដល់ថ្ងៃ​អាវសានមែនឬ?

    1. បង​ក៏​មិន​អាច​ថា​បាន​ដែរ តែ​បើ​តាម​មើល​រូប​ទៅ​ឃើញ​ថា វា​ជា​កង​វង្វង់​នៃ​ព្រឹត្តិការណ៍! អ្នក​គូរ​រូប​នេះ គិត​ថា វា​នឹង​ត្រឡប់​មក​វិញ​មក​ទៀត​ជា​មិន​ខាន តែ​បង​មិន​ចង់​អោយ​ការ​ហ្នឹង​កើត​មាន​ឡើង​រ៉េ!

      បញ្ហា​រឿង​គ្រោះ​ធម្ម​ជាតិ វា​ជា​រឿង​ដែល​ជៀស​មិន​ផុត​ទេ ចឹង​បើ​មនុស្ស​នៅ​តែ​បំផ្លាញ​ធម្មជាតិ នោះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន។ សព្វ​ថ្ងៃ​នេះ ពិភព​លោក​កំពុង​តែ​ព្រួយ​បារម្ភ​ពី​បរិមាណកំដៅ​ដែល​ពិភព​លោក​កំពុង​មាន

      ការ​ប្រកួត​ប្រជែង​សព្វាវុធ ជារឿង​មួយ​គួរ​អោយ​បារម្ភ​ដែរ សំរាប់​ប្រទេស​មហា​អំនាច​លើ​ពិភព​លោក។ តើ​យើង​អាច​ធ្វើ​អ្វី​បាន?

      1. យើងនិយាយក៏អត់ប្រយោជន៍ដែរ​ អារឿងបំផ្លាញធម្មជាតិហ្នឹងវាប្រយោជន៍គេ មករងគ្រោះយើង ដូចជារឿងបូមប្រេង កាប់ព្រៃ ពួកអស់ហ្នឹងវាដេកម៉ាស៊ីនត្រជាក់ ដល់យើងសឹងរកកង្ហារប្រើគ្មាន។

      2. ត្រង់​ឧត្តម​សួរ​ថា តើ​ថ្ងៃ​អវសាន្ដ​កាល​នៃ​ពិភព​លោក​ជិត​មក​ដល់​នោះ បង​មិន​អាច​និយាយ​បាន​ទេ តែ ក៏​អាច​ដែរប្រសិន​បើ​មនុស្ស​នៅ​តែ​បំផ្លាញ​សម្បត្តិ​ធម្ម​ជាតិ​ទៀត​នោះ។

        អ្នក​ដែល​ពូ​កែរ​បំផ្លាញ គឺ​នៅ​តែ​មាន​មហិច្ឆិតា​ដដែរ រីឯ​ពួក​អ្នក​ដែល​អភិរក្ស​នោះ មិន​សូវ​មាន​រ៉េ បើ​មាន​ក៏​តិច​ដែរ។

        ដេក​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ គឺ​មិន​សំខាន់​រ៉េ សំខាន់​គឺ តើ​ពួក​គេមាន​ឧត្តមគតិ​ក្នុង​ខ្លួន និង​មនសិការ ចេះ​គិត​ពិចារណា​ដែរ​ឬទេ? គឹ​ចាត់​ទុក ការ​សំលាប់​មនុស្ស ការ​បំផ្លាញ​សម្បត្តិ​ធម្ម​ជាតិ ជា​ល្បែង​កំសាន្ដ​របស់​គេ​ទេ។

  2. កុំ​ទៅ​ឈឺ​ចិត្ត​ច្អិត​ទ្រូង​អី! ឧត្តម​ឯង​នៅ​មាន​អាយុវែង​ គ្រាន់​នឹង​អាច​មើល​ពិភព​លោក​កំពុង​តែ ដូច​រូប​ភាព​នុង​ហើយ!

  3. តែញ៉ុមថារូបចុងក្រោយមិនមែននៅខ្មែរហេ ធម្មតានៅកន្លែងណាក៏ដោយជា​ពិសេសគឺអន្តរជាតិ គេតែងប្រើរូបប្រាសាទអង្គរវត្តដើម្បីបញ្ជាក់ថាជាខ្មែរដោយ​មិនបាច់សសេរ តែនេះអត់មាន បែរជាមានប្រាសាទអីមួយប្លែកអត់ដែល​ឃើញ​ទៅវិញ​បើសិនអត់មានផ្លាកសញ្ញាមីនដែលសសេរ​ភាសាខ្មែរទេច្បាស់ជា​មិនមែន​ម៉ារយ​ភាគរយ​ហើយ

      1. ហ្នឹង​ហើយ សុវិចិត្រ​ថា​ថូវ! គេ​ថា​រូប​ហ្នឹង​ខ្មែរ បង​មើល​ទៅ​ក៏​ស្រដៀង​ដែរ ចឹង​ដាក់​តាម​គេ​ហូវ!

        អេណា​អើយ​ចាំ​បាច់​តាមាន​អង្គរ​វត្ត​បាន​គេ​ថា​ខ្មែរ​នោះ អោយ​តែ​មាន​រូវ​ស្រដៀង​វត្ត​រូវ​បាន​ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s