ល្វីង ជូរ ចត់ ចុងក្រោយ ផ្អែម

ង៉ៃ​ហ្នឹង​ទៅ​ផ្សា​ម្ដុំ​ភូមិ​យើង​ហ្នឹង​​ថា​ទៅ​ទិញ​ខោអាវ​អោយ​កូន​ស្លៀក​ហែល​ទឹក​សំរាប់​ថ្ងៃ​កំណើត ទិញ​បាន​ហើយ​ក៏​ហួស​ទៅ​ទិញ​ម្ហូប​បន្តិច លុះ​ដើរ​ដល់​កន្លែង​លក់​បន្លែ​រ​មួយ​ក៏​ប្រទះ​ឃើញ​ផ្លែ​ព្រៃ​មួយ​ប្រភេទ​នេះ​ ដែល​ញ៉ុម​កាល​ពី​តូចៗ​ ចូល​ចិត្ត​ញ៉ាំ​ណាស់។ បងប្អូន​យើង​នៅ​តាម​ជន​បទ​ស្រុក​ស្រែ ប្រហែល​ជាស្គាល់​ផ្លែនេះ ឬ​ក៏​មិន​អាច​ស្គាល់​ក៏​ថា​បាន​ដែរ។​​  ញ៉ុម​ទិញ​ហើយ​ ក៏​ហុច​អោយ​ប្រពន្ធ​សាក​មើល! ហិហិហិ ខាំ​ញ៉ាច់ ធ្វើ​មុខ​ជូរហួញ ចង់​យក​បោះ​ចោល​ តែ​ញ៉ុម​បាន​អោយ​គាត់​សាក​រហូត​ដល់​អស់​មួយ​ផ្លែ! អត់​ចូល​ចិត្ត​សោះ! ញ៉ុម​ទិញ​កន្លះ​គឺ​ឡូ ៛១៥០០​ យក​ទៅ​ផ្ទះ​ដើម្បី​ទុក​ញ៉ាំ និង​មក​ទទួល​បងប្អូន​យើង​ពេល​ដែល​កាត់​មក​លេង​ផ្ទះ​ញ៉ុម​នៅ​ង៉ៃ​នេះ។

រស់​ជាតិ​របស់​វា​ នឹង​ធ្វើ​មិន​អោយ​យើង​ចូល​ចិត្ត​រ៉េ ព្រោះ​វា​នឹង​មាន​រស់​ជាតិ​ ល្វីង ជូរ ចត់ និង​ពិបាក​លេប​បន្តិច តែ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អស់ ពេល​ផឹក​ទឹក​ទៅ​វា​នឹង​មាន​រស់​ជាតិ​ផ្អែម​តាម​បែប​ធម្មជាតិ ស្រាល ស្រទន់ និង​គួរ​ចង់​អោយ​ញ៉ាំ​ម្ដង​ទៀត។ បើ​ញ៉ាំ ផ្លែ​ហ្នឹង​ត្រូវ​ញ៉ាំ​ជាមួយ​អំបិល​បុក​ម្ទេស អោយ​ហិរ​តិច​បាន​ឆ្ងាញ់។

តាម​ពិត​ផ្លែ​ហ្នឹង​មិន​សូវ​មាន​គេ​លក់​នៅ​តាម​ទី​ផ្សារ​ទេ យូៗ​ម្ដង​ទើប​ជួប​ប្រទះ ព្រោះ​វា​ជាផ្លែ​ឈើ​ព្រៃ ហើយ​ផ្លែ​ប៉ិនៗ​មេដៃ។

បរិយាយ​ម៉ាគនរ អត់​ដឹង​ផ្លែអី​សោះ! ចឹង​បងប្អូន​យើង​សាក​អោយ​ឈ្មោះ​ផ្លែហ្នឹង​ទៅ​មើល! ញ៉ុម​ចង់​ដឹង​ណាស់​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​ញ៉ាំ​ផ្លែ​ហ្នឹង ហើយ​ស្គាល់​ផ្លែ​ហ្នឹង​ទៅ?

55 thoughts on “ល្វីង ជូរ ចត់ ចុងក្រោយ ផ្អែម

    1. អរគុណបងម៉ន! ង៉ៃហ្នឹងឡូយហើយញ៉ុម បានបងម៉នមកលេងដល់ផ្ទះ។ ដាច់ខែនេះ កូនញ៉ុមអាយុបានម៉ាឆ្នាំហើយ ព្រិចបើកៗ ធំប៉ុណ្ណឹងហើយ

    1. សួស្ដី Vanda ដែលបានមកលេង ញ៉ុមដល់ផ្ទះ! ហិហិហិ មិនមែន ម្ដេញ ទេ ផ្លែវាស្រដៀងម្ដេញមែន តែមិនមែនរ៉េ។ រស់ជាតិវា ស្រដៀងនឹងផ្លែកន្តួតព្រៃ សាកល្បងគិតសាកឡើងវិញមើល បងគិតថា យុវវ័យសម័យនេះ អត់ស្គាស់ផ្លែហ្នឹងទេមើលទៅ

  1. ស្មានតែនិយាយពីប្រវត្តស្នេហ៍កំសត់ មុនជួបប្រពន្ធ ? ដឹងអី និយាយពី ផ្លែ ម្កាក់ ផ្លែ ម្កាក់​កាលពីតូចបងធ្លាប់ញាំអាយូស និយាយអាចឹង នឹកស្រុកណាស់ ឱម្កាក់អើយម្កាក់! អ្នកភ្លេចខ្ញុំហើយអី កាលខ្ញុំបានឡើងអ្នក បាក់មែកថ្លាក់ដី ហើមក្បាលបិុនកដៃ ងាប់ចៃអស់ពីរភូមិ ! សុំទោស ចូលចង់ទីម្មង់បន្តិច !:D

    ពិតណាស់ បើប្រៀបនឹងជីវិត្ត មិនខុសគ្នារ៉េ ល្វីង ជូរ ចត់ ចុងក្រោយផ្អែម ជួនកាលអត់ក៏មាន !

    1. ហិហិហិ បងថាហ្នឹងខុសទាំងស្រុង តាហ្មង! មិនមែនផ្លែម្កាក់រ៉េ។ ព្រោះគ្រាប់វាមិនសាញដូចម្កាក់សោះ ញ៉ុមទុកឱកាស អោយឆ្លើយម្ដងទៀត! និយាយចឹង កំណាព្យម្កាក់បងឯង ពិរោះណាស់! ហិហិ ធ្លាក់ពីលើដើមម្កាក់!

      1. នៅតែក្រុមម្កាក់ដដែល ម្កាក់ព្រៃ ម្កាក់បារាំង ? បើមិនជឿមើល នៅទីនេះ http://dictionary.tovnah.com/topic/fruit/June%20Plum បើគ្រាប់វាមិនសាញ អត់ដឹងដែរ ពុទ្រាព្រៃ ? យ៉ាងហោចណាស់ក៏ខ្ញុំជាអ្នកទីមួយដែរ ដែលបានទាញ មែនរ៉េ ? កំណាព្យអី បងចេះតែសសេរទៅហ្នឹង ! 😀

      2. សូម​សរសើរ​ដែល​បង​រក​ឃើញ​នូវ​ពូជ​អំបូរ​របស់​ម្កាក់! កិកិកិ មិន​ដឹង​ម្កាក់​អី​ទេ ផ្លែ​ស្រម៉​ហ្នឹង​ណា៎

      1. នេះចង់បញ្ជាក់ថា កូនខ្មែរត្រូវខំរៀនភាសាខ្លួន ចុះជនជាតិដទៃគេអាចនិយាយ នឹង សសេរភាសាខ្លួន ចុះខ្លួនជាជនជាតិខ្មែរ មិនអាចអាន នឹង សសេរ មិនខ្មាស់ជនជាតិបរទេស ទេអី ? ខ្ញុំចង់និយាយពី ក្មេងខ្មែរនៅបរទេស សូម្បីតែខ្ញុំៗ មានការខ្មាស់អៀន ប្អូន Steve ណាស់ ខ្មាស់ត្រង់យកប្រពន្ធខ្មែរតាហ្មង ឯងជាខ្មែរទៅជាអត់ទៅវិញ អត់ឡាហូតខ្ញុំ ! 😀

      2. បើ​បង​ឃើញ​ស្ទីវ​នេះ​បាន​ដឹង​ថា​​ឡូយ ឡូយ​ទាំង​ភាសាខ្មែរ និង​ឡូយ​ទាំង​មាឌ កិកិកិ មាន​ម៉ាបាវ! តែ​ចិត្ត​ល្អ​ណាស់ មក​ជួយ​ប្រជាជន​ខ្មែរ​យើង​ច្រើន ជាពិសេស​នៅ តំបន់​ដែល​មិន​សូវ​មាន​គេ​ទៅ ដូច​ខេត្ត​ក្រចេះ

      3. យាយចុះយាយឡើងស្មានតាពូហនុមានច្រនែនដែលគាត់ចេះយាយខ្មែរ តាមពិតទៅច្រនែនដែលកាត់មានភរិយាខ្មែរសោះ

      4. ប៉ិន​ណាស់ រឿង​ច្រណែន​គេ​ហ្នឹង​ តែ​មិន​ដឹង​ស្អី បាន​ជា​ធំប៉ុណ្ណឹង​ហើយ បង​ហនុមាន​នៅ​តែ​មិន​ទាន់​យក​ប្រពន្ធ​ទៀត! អត់​ចេះ​ខ្មាស់​ក្មេង​ជំនាន់នេះ​សោះ! យ៉ាប់​ណាស់!

      5. និយាយទៅថាអន់ម៉ាឡាហូតខ្ញុំ អន់មួយអោយជនបរទេស យកឈ្នះខាងយកប្រពន្ធខ្មែរ អន់ទីពីរ ត្រូវ ពិសិដ្ឋ ផាអោយ ឈឺជាងត្រូវគេកាប់បីពូថៅទៅទៀត ពិសិដ្ឋ អើយ ! 😀 និយាយលេងរ៉េ ។ បាទ រឿងមិនយកប្រពន្ធហ្នឹង មានវែងឆ្ងាយណាស់ បើ និយាយនោះទាល់តែពីខែ បានចប់ យកឯណា បើគូរព្រេងមិនទាន់កើត !អាលូវនៅកម្លោះ អូឡាហ្សីន ស្មោះ 😀

      6. បងយាយថាអន់ចឹង
        ហាក់ដូចជាត្រូវ២ ៣
        ព្រនង់ចឹង!
        ឬបងជាស្វាត្រូវតំបងមែនដឹង
        កិកិកិ។ ពីរបីខែអូយ
        យូរណាស់
        សង្ខេបអោយខ្លីៗម៉ោ!

        PISIT Heng
        New Life Fellowship
        Pastor: Worship-Youth-Media-Creative Arts

      7. ហេស ហេស មិនព្រនងរ៉េ គឺ ចបកាប់ បាទ ! 😀 អូ ជំរាប លោក ផាស្ទ អត់ដឹង យូរហើយ ទើបបានជួបលោកផាស្ទ អរគុណ ។ និយាយអាចឹង ពិសិដ្ឋ មានសៀវភៅ ទំនុកខ្មែរបរិសុទ្ធ សម្រាប់ច្រៀងកម្កើងព្រះ រ៉េ ដែលបានរៀបរៀង ដោយ លោក សំ សារន ។ ខ្ញុំមានមួយក្បាល បើ ចង់ឃើញ ដែរ ? មិនអាចប្រាប់បានរ៉េ ខ្លាចគេថតជាភាពយន្ត ខំៗ ល្បី ពេញ ស្រុក ខ្មែរ ស្រី ដែញញ៉ែរ ខុចព្រហ្មចារិយ៍ ខ្ញុំ ! 😀

      8. ព្រនង់​មិន​សុខ​ចិត្ត​ ចង់​បាន​ចប​កាប់​ទៀត បង​ឯង​នេះ! អៀន​ណាស់​ហៅ​ញ៉ុម​ ផាស្ទ​ចឹង កិកិកិ ! សំរាប់​សៀវ​ភៅចំរៀង​ទំនុក​បរិសុទ្ធ​នោះ​ ពួក​ញ៉ុម​មាន​ហើយ បាទ​ លោក​ សំ​ សារន និង​មាន​អ្នក​ជា​ច្រើន​ទៀត​បាន​រៀប​រៀង​សៀវ​ភៅ​ចំរៀង​ទាំង​នោះ ។ សំរាប់​ពួក​ញ៉ុម អាឡូវ​និយម​និពន្ធ​បទខ្លួន​ឯង​ច្រើន។ អូ​បង​ឯង​​នៅ​ព្រហ្ម​ចារីយ៍​ដែរ? ញ៉ុម​អត់​ដឹង?

      9. នៅថ្មីចេស អត់ទាន់មានដកប្រើប្រាស់ផងហ្នឹង នៅ ក្នុងកញ្ចប់ផ្លាិកស្ទិក ខ្លុមប៉េ ជិតឈឹង ! 😀

        ប្រសើរអាចឹងនោះ តែងបទខ្លួនឯង សំរាប់ ជំនាន់ក្មេងជំនាន់ៗ ក្រោយ អោយគ្នាបានយល់ នៅភាសា សមញ្ញ ផង ក៏ល្អ !

      10. អត់ជឿរ៉េ! កុំចង់បោកក្មេងក្មាង!

        ញ៉ុមសរសេរបានជាង១០០បទ ហើយទាំងបទកុមារ និងបទសរសើរ និងថ្វាយបង្គំ!

    1. អោ​បង​អើយ! និយាយ​លាក់​បាំង​អី, ញ៉ុម​នៅ​ក្រុង​រ៉េ! ញ៉ុម​ប្រឹង​ស្វែង​យល់​ពី​ការ​រស់​នៅ​ស្រុក​ស្រែ​អស់​ត្រឹម​ហ្នឹង​ហើយ, ម្យ៉ាង​នៅ​ស្រុក​ញ៉ុម​អា​ដើម​ហ្នឹង​អត់​មាន​ផង! មាន​តា​ «ក្តាមស្រម៉»!

      1. កិកិកិ ទុកខ្លួនឯងទៅចឹង! មិនអីរ៉េ ង៉ៃក្រោយប្រហែលនឹងបានញ៉ាំផ្លែនេះហើយ!
        ស្រម៉អើយស្រម៉ កំរនឹងមានអ្នកស្គាល់ណាស់ រស់ជាតិឯងជូរ ចត់ ល្វីងណាស់ ញ៉ាំហើយផឹកទឹក យ៉ាស់ផ្អែមជាប់ចិត្ត។

  2. វ៉ាក់អឺ សួស្តីបង! តាមញ៉ុមធ្លាប់ឮអាហ្នឹងគេហៅថាស្រម៉ មួយទៀតរសជាតិចឹង​ដែរតែតូចៗគេហៅថាកន្ទួតព្រៃ យាយចឹងសុំអនុញ្ញាតថែមប្រធានបទបងតិច​ដើម្បីឲ្យរសជាតិកាន់តែមានន័យជ្រៅគឺ ល្វីងតែត ជូរហួញ ចត់នុសចត់ និងចុងក្រោយផ្អែមខេះ ហិហិ

      1. ផ្លែស្រម៉ ? ជូនកំណាព្យមួយបានរ៉េ ? 😀

        រមាស់គល់ភ្លៅ យកដៃទៅអេះ អេះចុះអេសឡើង ចង់កើតប្រម៉េះ អេសនោះសែនអេះ អេះទាល់ចង់ឈាម រមាស់ខ្លាំងពេកនៅស្ងៀមមិនបាន អេះញ័រទាំងប្រាណ ដៃពីរ ដៃបី ។

        ភ្លេចកាលពីថ្ងៃ បានឆីផ្លែស្រម៉ ល្វីងចង់ខះក ក្សិនក្ស័យមរណា ដឹងអីកាលនោះ រវល់ឆ្ងាញ់ពិសារ ប្រូកប្រាជ្ញ វើហា លើក ជើងសង្សា កែវស្រា ជល់គ្នា ។

        រមាស់ខ្លាំងពេក ភ្លេចគិតគរនា ភ្លេចគិតអ្នកជិតខាង នៅក្បែជុំគ្នា គេនាំគ្នាសើចហូរហ៊ា ឯងឈឺចង់ស្លាប់ គេចង់ចងពារ អោយឯងព្រាត់គ្នាពីផ្លែ ស្រម៉ ។

        រឿងអេះនេះមានប្រាកដ មានកំណត់ពេលវេលា ដែលខ្ញុំចងចាំ កាលនៅបាក់ព្រា
        អនុស្សាវរិយ៍ យុវជនកំព្រា ទុកចែកមិត្តកំដ ព្រោះតែផ្លែស្រម៉ ស្រម៉ោចខាំកដាក់ជើងដ បានចេះតែអេះឡើងចង់ខះក បើមានវាសនាចូលរួមកំដ ញាំផ្លែស្រម៉ ជួបជុំឥតហ្មង ! អេវាំង ! 😀 គួរពុំគួរ សូមអភ័យទោស នេះជាឥទ្ធូពលនៃផ្លែស្រម៉ !

      2. កំណាព្យ​បង​ឯង​នេះ មិន​ដឹង​ច្រៀង​បទ​អី​អោយ​ត្រូវ​រ៉េ! មាន​អីឡូយ​តើ​បង កិកិកិ គ្រាន់​តែ​ញ៉ាំ​ផ្លែ​ស្រម៉ ម៉េច​ចាំ​បាច់​អី​ត្រូវ​អេះដៃ​ពីរ​ដៃ​បី​ណោះ?

      3. គ្រាន់តែផ្លែស្រម៉មួយផ្លែធ្វើឲ្យពូញ៉ុមហូរហែរដល់ថ្នាក់នេះ ចុះ​ទម្រាំ​ស្រីស្អាតម្នាក់អង្គុយលេងទឹកនៅពីមុខ មិនដឹងបែកអូរ​ហូរ​ម៉ាំ​យ៉ាងណាយ៉ាងណីទៅហើយទេពូ!

      4. ហាស ហាស ​កំណាព្យនោះហៅថា ក្បាច់ហនុមានច្រានព្រះរៀមទម្លាក់ទឹក មានតែពពួក ពានររ៉េ ដែលចេះ ក្បាច់នោះ បាទ ! 😀 ក្មួយ ណា ណា បើពូ មិនហូរហែរ មេចគេហៅពូថាហនុមាននោះ តែនៅតែអត់ឡាហូត ! អូ បើមានស្រីស្អាតម្នាក់នៅអង្គុយលេងទឹកនៅមុខ អូយទៅឆោតអី ស្រាតខោ ចុះលេងដែររ៉ៅ ស្មានតែឈរនៅមើលអីហ្នឹង ? 😀

      5. សំណាងណាស់ដែលញ៉ុមអត់ចេះក្បាច់នោះ កុំអីស្វាដែរបាត់ កិកិកិ ។
        បើញ៉ុមអត់ហ៊ានស្រាតរ៉េខ្លាចខ្មាស់គេ

      6. ហេស ហេស កុំចង់ចេះក្បាច់ហ្នឹងអីពិបាកណាស់ ! អូយទៅខ្លាចខ្មាស់គេអី កាលកើតមកមិនស្រាត មានអ្នកណា កើតមកស្លៀក លីអូ ប្លូជីន មកនោះ ? 😀

      7. អូ​ ក្បាច់​ចឹងៗ អត់​ចង់​ចេះ​រ៉េ ខ្លាច​ធ្លាក់​ពី​លើ​ដើម​ឈើ​ របួស​ដៃ ជើង​ ពិ​បាក​ អត់​មាន​អ្នក​មើល​ថែ​កូន​ញ៉ុម​រ៉េ!។ កាល​ពី​មុន​អត់​ចេះ​ខ្មាស់​រ៉េ តែ អាឡូវ កិកិកិ សាក​គិត​ពី​រូប​ភាព​ មនុស្ស​ប៉ិន​ហ្នឹង​ដើរ​ស្រាត​មើល! កិកិកិ មិន​ហ៊ាន​ថា​រ៉េ!

      1. មាមអានអត្ថបទហ្នឹងអត់ បានសួរចឹង? បាទបាន! អាផ្លែហ្នឹងទាល់តែញ៉ាំជាមួយអំបិលម្ទេសបានកើត!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s