មានបុគ្គលិកញ៉ុមម៉ាចនួនទៅលេងនៅខេត្តព្រះសីហនុ ហើយនៅតាមផ្លូវពួកគេប្រទះឃើញផ្កាមួយចំឡែកហើយក៏បេះយកមកលេង និងចោទជាសំនួរមកកាន់គ្នាទៅ វិញទៅមក។ ពេលពួកគេត្រឡប់មកវិញ ពួកគេក៏យករូបភាពផ្កាហ្នឹងមកសួរញ៉ុមថាតើញ៉ុមដឹងថាផ្កានេះឈ្មោះអ្វីទេ? អ្វីដែលគេសួរញ៉ុមហ្នឹងគឺគេស្មានថាញ៉ុមមិនដឹង! ច្រឡំធំហើយអានាង! ស្គាល់តើផ្កាហ្នឹងនោះ ព្រោះធ្លាប់ឃើញនៅក្នុង ឌីសខោវើរី ឆាណែល ។ តាមពិតពួកគេសួរហ្នឹង ព្រោះពួកគេគិតថា ញ៉ុមនឹងហៅឈ្មោះផ្កាហ្នឹង គឺផ្កា… ព្រោះវាស្រដៀងទៅនឹងប្រដាប់ភេទបុរស!
ចុះបងប្អូនក្នុងភូមិយើងវិញ មានស្គាល់ថាផ្កានេះ មានឈ្មោះអីរ៉េ? បើតាមញ៉ុមធ្លាប់បានមើលគឺផ្កានេះមានឈ្មោះថា Bus Trapper (អន្ទាក់សត្វល្អិត)។ លក្ខណះនៃផ្កានេះគឺវាជាផ្ការៀងបំពង់ ដែលមានគំរបនៅខាងលើ (ពិតមែនបើមើលយូទៅវាមានលក្ខណះស្រដៀងនឹងប្រដាប់ភេទបុរសមែន តែវាមិនពិតនោះទេ) ហើយនៅក្នុងបំពុងរបស់វា វានឹងដាក់ទឹកប្រហែលជាកន្លះបំពង់ លុះដល់ពេលដែលមានសត្វល្អិតតូចៗចុះមកផឹកទឹកនៅក្នុងផ្កានោះ វានឹងបិទ គំរប ហើយសត្វល្អិតតូចៗនោះមិនអាចរត់ចេញបានរ៉េ ចង់នឹងត្រូវស្លាប់នៅក្នុងបំពង់នោះហើយ វានឹងបឺតយកជីវជាតិពីសត្វនោះដើម្បីចិញ្ចឹមខ្លួនរបស់វា។
គិតទៅផ្កានេះពិតជាចាហាវណាស់! នៅទ្វីបអាហ្វ្រិកក៏មានផ្កាស្រដៀងហ្នឹងដែរ តែ វាធំៗជាងនេះ ហើយវាស៊ីសត្វណាដែលចូលមកក្នុងបំពង់របស់វា ដូចជា ចាប សត្វបក្សី និងសត្វកណ្ដុរ ឬសត្វអ្វីផ្សេងទៀតដែលមកផឹកទឹកនៅក្នុងបំពង់នោះ។
នេះជាអ្វីដែលញ៉ុមធ្លាប់ដឹងធ្លាប់លឺ ប្រសិនបើបងប្អូនណា ស្គាល់ផ្កានេះ ហើយអាចយល់ដឹងខុសពីញ៉ុមសូមជួយប្រាប់ហង ក្រែងលោរបានដឹងម៉ាចនួនទៀត។
ស្គាល់តែអត់ហ៊ានហៅរ៉េ … ផ្កានៅអាស៊ី តូចប៉ុណ្ណឹង បើនៅអាហ្រ្វិកធំៗជាងហ្នឹងទៀត ហិហិ
ចុម ម៉េចអត់ហានហៅវិញ? ចុះណាណាស្គាល់ឈ្មោះផ្កាហ្នឹងអត់? ជួយប្រាប់មោ ក្រែងលោបានស្គាល់ឈ្មោះបែបខ្មែរ! តាមពិតប្រហែលជាផ្កាហ្នឹងតាមមាឌរបស់ជនជាតិខ្មែររាងតូចៗ ហើយបានចឹង បើនៅអាហ្វ្រិកវិញ ផ្កាវែងៗ ហើយធំៗ ទៀត!
😆
បើឧត្ដមយកផ្កានឹងមកដាំមុខហាង ប្រហែលមានម៉ូយច្រើន!ហិហិហិ
បែបម៉ូយសុទ្ធតែច្រីៗតាហ្មង! 😆
ញ៉ុមគិតចឹងដែរហើយមើលទៅ!
បងអា៎! គេរកថ្នាំអេដស៍ឃើញហើយ! 😆
មើលតៀមញុមទៅ! ហាសហាស
ចុម ម៉េចក៏ចឹង! ប្រាប់បងចឹង ចង់ថាបងកើតអេដស៍អី? ចេះតាមានហ្មង! បើរកឃើញពិតមែន អ្នកនោះច្បាស់ជាចុះកាសែតនៅទំព័រមុខមិនខាន! មើលទៅមើលតិចមើល!
ណា ណា ចេះណាស់ ! ថាដូចធ្លាប់ឃើញអាមេចរ៉េ ? 😀
ញ៉ុមគិតថា ណាណា ច្បាស់ជាដឹងច្បាស់ តែមិនចង់ប្រាប់គេរ៉េបងអើយ!
ថីមិនធ្លាប់ពូ តែប្រាប់តាមត្រង់ទៅគ្រាន់តែឃើញចង់បះសក់!
បងពិសិដ្ឋ៖តាមពិតញ៉ុមមិនប្រាកដថាស្រុកផ្សេងគេហៅថាម៉េចរ៉េតែសម្រាប់សៀមរាបហៅផ្សេងពីសាម៉ាឌី ហើយអាក្រក់ជាងហ្នឹងទៀត
មិនទាន់បានលឺផង ចង់ព្រឺក្បាលបាត់ហើយ! ត្រឹមសាមឌីហៅប៉ុណ្ណឹង ចុះអ្នកសារាបវិញមិនដឹងហៅអាក្រក់អាក្រីយ៉ាងណាទៀតទៅ!
ណា ណា ខ្ញុំចង់តែបង្ហើយរ៉េ តែខ្លាចម្ចាស់ផ្ទះ បិទទ្វា លែងអោយចូល ! ហាស ហាស ហាស សើចសប្បាយ រ៉េ 😀
ម៉េចចង់ថាញ៉ុមហ្នឹងចិត្តអាក្រក់អី! ចាំតើ! ស្អាតទាំងរូបរាង និងស្អាតទាំងចិត្ត! ហើយចិត្តល្អទៀត អត់ចិត្តអាក្រក់រ៉េ! ព្រោះម៉ែប្រដៅមកកុំអោយចិត្តអាក្រក់ បើត្រូវវ៉ៃគឺវ៉ៃហ្មងរ៉ូវ!
ពូហនុមានយាយត្រូវ បើប្រាប់ហើយខ្លាចបងពិសិដ្ឋលែងឲ្យចូល ចឹងរឿងនឹងក៏សុំទុកជាអាថិ៏កំបាំងមកដល់អាឡូវ
មិនអីរ៉េ មើលទៅត្រូវដងត្រូវផ្លែគ្នាណាស់! ទុកទៅជាអាថ៌កំបាំងរ៉ូវ!
ដូចជាអៀនដល់ហើយហ្នឹង ត្រូវដង ត្រូវផ្លែ ហាស ហាស ពូ នឹង ក្មួយ មិនដូជយ៉ាង មេច ? 😀
ណា ណា អ្នកអត់ដឹង គឺ មិនដឹងតាហ្មង អ្នកដឹងបានដឹង ណោះហើយទុកអោយគេ ប្រើនៅក្តីស្រម៉ៃ របស់គេ ចុះ ! 😀
ចុម មកមានសាច់ញាតិអីនៅហ្នឹងទៀត! អាឡែងទុកអោយឆ្ងល់ចឹងរ៉ូវ! ក្រែងបងឯងអ្នកកាពង់ឆ្នាំង ហីមកពូក្មួយអីជាមួយអ្នកសៀមរាបវិញ?
អូ អាហ្នឹងកុំទៅឆ្ងល់អី មកពីតុងវារត់រកគ្នាហ្នឹង ចេះពូ នៅកំពង់ឆ្នាំង ក្មួយនៅសៀមរាប ក៏ជាប់ពូជគ្នាបានដែរ មែនរ៉េ ? 😀 និយាយលេងរ៉េ តិចណា ណា ខឹង ប្តឹងមេភូមិវើតប្រេស អោយផ្តាច់មេត្តាសីវិល ខ្ញុំនឹង ចេតរ៉ួ បាដោយ ? 😀
ហិហិហិ អស់សិទ្ធចូលភូមិ! ណាណាមិនប្ដឹងរ៉េ ចឹងបងឯងចង់ថា ណាណា ចិត្តខ្មៅ
យាយដើមញ៉ុមពេលញ៉ុមអត់នៅរ៉ូវ ពូហនុមានមិនត្រឹមតែជាពូសាច់ឆ្ងាយរ៉េ នៅមានឈាមជ័រដូចញ៉ុមទៀត ណ៎ពូណ៎ មួយទៀតកុំខ្លាចញ៉ុមខឹងយាយម៉េចក៏បានដែរអត់ចេះប៉ាកាន់ញ៉េញ៉ៃហេ
នែក និយាយដូចក្មួយពូ អាចឹងបានត្រូវ មិនត្រឹមតែឈាមជ័រ ថែមទាំងមុខមាត់ទៀត គ្រាន់តែណា ណា ស្អាតជាងពូនាង ច្រើន ! ត្រូវហើយនិយាយដើមគេ ទាល់តែគេមិននៅជិត បើនិយាយដើមគេៗនៅជិត អោយគេធាក់បាក់ចង្កេះទៅអីហ្នឹង ?:D
អូ ពិសិដ្ឋ ហ្អាស ភ្លេចប្រាប់ពីរូបក្បាលទំព័រ របស់ពិសិដ្ឋថ្មី ស្អាត ទាំងក្បាលទំព័រ ស្អាតទាំងក្រុមគ្រួសារ ហើយ កូនងៃមុនទើបកើត អាលូវធំតាហ្មង គ្រាន់តែឆ្ងល់ម្យ៉ាង ហើយ សក់មេចអត់ដូចពិសិដ្ឋឯងអាចឹង? 😀 និយាយលេងរ៉េ
អរគុណបងដែលបានសរសើរ តិចទៀតទៅពេទ្យបូមឈាមជូនរដ្ឋខ្លះសិនហើយ ខ្លាចកើតជំងឺលើសឈាម ហិហិហិ យាយលេងរ៉េ!
កូនញ៉ុមជិតម៉ាឆ្នាំហើយ ព្រិចបើកៗម៉ាឆ្នាំ ពួកញ៉ុមគិតថាលឿនដែរហ្នឹងណា។ រឿងសក់រួញនោះ កាលពីតូចញ៉ុមសក់អត់រួញហងហ្នឹង តែដល់អាយុបាន១៣ឆ្នាំ ទៅជារួញសក់ចឹងតូវណា។ កូនញ៉ុមមិនធានាដែរ ប្រហែលតិចទៀតសក់រួញដែរមិនដឹង!
ហេស ហេស អាចឹងរ៉េ ស្មានតែជួលគេអ៊ុតសក់បានជារួញអាចឹង! ប់ចង់អោយសក់កូនរួញពីលូវ ត្រូវអ៊ុតអោយគ្នាពីក្មេង ! និយាយលេងរ៉េ តិចយកគ្នាទៅអ៊ុតមែនហ្នឹង ស្លាប់ខ្ញុំបាដោយ ! 😀
មិនចាំបាច់អ៊ុតនាំអស់លុយអីទេ យូរទៅគង់តារួញទេ
ហ្ហឹមបើជ្រុលតែសួរទៅហើយខ្ញុំឆ្លើយហ្មងរ៉ូវ.. អាហ្នឹងគេហៅ ផ្ការ ក្ដ សេះ ហិហិហិ
អូយ!!!! អាសអាភាសន៍ណាស់! អ្នកណាក៏ហៅអីក៏អាក្រក់ម៉េះ! ម៉េចក៏មិនហៅតាមលក្ខណះនៃផ្កាហ្នឹងម៉ងរ៉ៅ!
ហាហាហា ឆ្ងល់ខ្មែរចូលចិត្តហៅឈ្មោះប្លែកដល់ហើយ
បើបងហៅចឹងវិញ អូយ!!! អៀនមាត់អៀនកដល់ហើយ! ហិហិហិ យាយអីចឹងរ៉េ!
មិនមែនសេះរ៉េសាម៉ាឌីអើយ អ្នកស្រុកញ៉ុមគេហៅផ្សេងពីហ្នឹងហើយអាក្រក់ស្តាប់ជាងហ្នឹងទៀត
ចុម! នៅស្រុកណាណា មានផ្កាហ្នឹងដែរអី? អើយបើអាក្រក់ស្ដាប់ចឹងកុំហៅអី ញ៉ុមអៀនណាស់!
ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់
ផ្កា…..សេះ 😀 😆
សើចទៅ អត់ដឹងរឿងហង គិតតែសើចទៅ
អត់ដឹងរឿងអាម៉េចបង, មើលតាំងពីដើមមកហើយ 😀
អែមសូរី ចឹង! ហិហិហិ ឃើញថាសើចដាក់គេ អត់មានយាយអីចឹង ចេះតាឆ្ងល់ទៅណា៎
ចុះបើគ្នាចេះតែសើច ចាំបាច់និយាយអី? 😀
សើចហ្នឹងមានន័យច្រើនបង! សើចចំអក សើចលេង សើចកំប្លែង សើចទាល់តែ មែនទែន!!!
បើតាមខ្ញុំដឹង គេសើចអរសប្បាយជាមួយហ្នឹង មិនមែនចំអករ៉េ !
ហ្នឹងហើយ! ចាត់ទុកថាសើចសប្បាយទៅចុះ ព្រោះ ឃើញតែសើច មិនដឹងជាសើចសល់ ឬអីទេ
ផ្កាអង្គប់?
ជាភាសាអង់គ្លេសថា bug trapper បើហៅថា ផ្កាអង្គប់ ចឹងទៅ វាម្យ៉ាងដែរ កុំហៅដូចសាមឌី! អូយ!!! អាក្រក់ស្ដាប់ណាស់។
ជាភាសាបរទេសគេហៅថា Fly traps, តែមិនដឹងជាឈ្មោះខ្មែរហៅថា «xxxសេះ» ចឹងផង!
ហ្នឹងសាមឌី អ្នកហៅរ៉េ បងអត់ចង់យាយអីរ៉េ ព្រោះពេលបងសួរអ្នកណាផ្សេងក៏គេគិតចឹងដែរ មានអ្នកខ្លះគិតថាជាស្រោមអនាម័យទៀតហង!
ម្ចាស់ថ្លៃ អាហ្នឹងគេប្រើជាស្រោមអនាម័យបានផងហ្ន៎?
ចេះតាមានហ្មងហើយ កាធន់នែក
ក្មួយអើយ ស្រោមអនាម័យទាល់ជាមួយមេគោ បើមនុស្ស ប្រហែលជាគ្មានផ្លូវ រ៉េ ! 😀
បើប្រើជាមួយមនុស្សខ្លាចតែដាច់បាត់ ហើយទាល់តែកំរឹតទំហំផ្សេងបានបាន!
នៅស្រុកខ្មែរម៉ាជាតិហើយ អត់ដឹងថា ខ្មែរហៅអីរ៉េ ? 😀
ញ៉ុមក៏មិនដែលជួបផ្ទាល់ដែរ ទាល់តែបុគ្គលិកញ៉ុមប្រាប់ទៅបានដឹងថាធ្លាប់ឃើញក្នុងទូរទស្សន៍ដែលគេផ្សាយពីវា។
ស្រុកខ្ញុំ គេហៅ ប៉ប្រកព្រៃ ដែលឭដែរ ?
សុំទោស មិនមែនរ៉េ ច្រឡំ គេ ហៅ កាផ្លោម អ្នកកំពង់ឆ្នាំងស្មោះ !
អត់ដែលលឺសោះ! ស្អីទៅកាផ្លោម! មើលទៅមិនដូចមានស្អីទាក់ទងនឹងកាផ្លោមចឹងសោះ! ស្មានថាផ្កាផោម! ហិហិហិ
អត់ដែលដឹងរ៉េ ? ស្រុកខ្ញុំ មិនខ្វះរ៉េ ដុះពេញតែព្រៃ ! ណោះហើយ បើបានចូលដល់ហើយ លេងម៉ាក្តាតាហ្មងទៅ មិនមែនផ្កាផោម រ៉េ គឺ ផ្កាផើម ផើម នឹង ផោម នៅជិតៗគ្នា ហ្នឹង ឯង !
😀
អត់ជឿរ៉េ! គ្មានមើលទៅចេញលក្ខណះផើមហង ចេះតាហៅចឹង អត់សម ចឹងអត់ទទួលស្គាល់!
អូយកុំទៅយ៉ាប់ពេក យើងជាសិល្បះករ ប្រើ ក្តីស្រមៃខ្លះទៅ ណា ! 😀 គិតបន្តិចទៅឃើញហើយ !
ញ៉ុមប្រឹងស្រមៃវាអត់ឃើញបងអើយ! ព្រោះ វាហួសពីការស្រមៃរបស់ញ៉ុម! ផ្កាផើម! អត់ចេញរ៉េ
មិនបាច់រ៉េ អាចឹងនោះ ពិសិដ្ឋឯងមិនទាន់មានការពិសោធន៍ ដូចហនុមាន ទុកអោយខ្ញុំស្រម៉ៃម្នាក់ឯងចុះ អាចឹងនោះ ! 😀
អាចឹង ក្រុមហ៊ុនស្រម័យប្រគល់អោយបងឯងចុះ!
ត្រូវហើយទុកអោយបងចាត់ការ 😀
ហិហិហិ យកទៅបង!