សម្លរ ខួរ​ក្ដាម​ស្រែ​ល្ហុង

ថ្ងៃ​នេះ​មក​លេង​ផ្ទះ​ញ៉ុម​អត់​មាន​អី ទទួល​ក្រៅ​ពី​ម្ហូប​មួយ​មុខ​នេះ​ទេ! ភាគ​ច្រើន​បងប្អូន​ខ្មែរ​យើង​ នៅ​ក្នុង​ទី​ក្រុង​នឹង​មិន​សូវ​លឺ​មុខ​ម្ហូប​មួយ​បែប​នេះ​ឡើយ ហើយ​ក៏​កំរ​នឹង​មាន​អ្នក​ដែល​ធ្វើ​ម្ហូប​នេះ ណាស់ ព្រោះ​ប្រហែល​ជា​មិន​ចេះ ឬ​ក៏​មិន​ដែល​ទាំង​ដឹង​ផង។

ង៉ៃ​មុន​ទៅ​លេង​ផ្ទះ​ម្ដាយ​ខ្ញុំ​ក៏​ប្រទះ​ឃើញ​គាត់​ធ្វើ​ម្ហូប​នេះ ហើយ​ក៏​បាន​ញាំ​ដែរ ឆ្ងាញ់ៗ! តាម​បែប​អ្នក​ស្រែ គឺ​បើ​បាន​ញ៉ាំ​ពិត​ជា​ឆ្ងាញ់​ពិត​មែន ហើយ​មាន​អាម្មណ៍​ថា សម្លរ​នេះ​នាំ​ញ៉ុម​ទៅ​កាន់​អតី​តកាល​វិញ​ នៅ​ពេល​ដែល​យើង​ស្លរ​សម្លរ​នេះ​ម្ដងៗ។ វា​ពិត​ជា​ពិសេស ព្រោះ​អី​ខាន​បាន​ញ៉ាំ​ជិត​៥​ឆ្នាំ​ហើយ!

នេះ​ប្រើ​ត្រី​រ៉ស បើ​បាន​កូន​ត្រី​ជញ្ជាត់​វិញ មិន​ដឹង​ជា​អែម​ស៊ែម​ដល់​កំរឹត​ណា​ទៀត​ទេ។ សំរាប់​វិធី​ធ្វើ​នោះ​គឺ​ងាយ​ស្រួល​ទេ ត្រូវ​ការ​តែ​ល្ហុងជា​បន្លែ ត្រី និង​ក្ដាម​ស្រែ​ជា​សាច់​ប៉ុណ្ណោះ។ ក្ដាម​ត្រូវ​យក​មក​បក​លាង​ទឹក​អោយ​ស្អាត​ហើយ​បុក​យក​ឈាម​(ហិហិហិ ក្ដាម​អត់​ឈាម​ហង) ។ បើ​ចង់​ដឹង​ពី​របៀប​ធ្វើ​ម្ហូប​ហ្នឹង​​ចាំ​ញ៉ុម​តេ​ទៅ​សួរ​ម្ដាយ​ញ៉ុម​សិន។

Advertisements

9 thoughts on “សម្លរ ខួរ​ក្ដាម​ស្រែ​ល្ហុង

  1. ងាញ់ ងាញ់! អូយ អត់ច្រក់ទឹកមាត់អត់បាន បង​ពិសិដ្ឋឥឡូវដាក់តា​ របស់ងាញ់តាម៉ង! អូយ ឃ្លានទៀតហើយ! ប្លកញ៉ុមមានតាឡាបស់សំរាប់យំ ប្លក​វឌ្ឍនៈមានឡាបស់​សើច ប្លកផសបង​មាន​ឡាបស់ច្រក់ទឹកមាត់! ហិហិ

    1. ហិហិហិ អាហ្នឹង​ចាំ​ញ៉ុម​ទុក​អោយ! មាន​ច្រើន​ណាស់​ ក្ដាម​ស្រែ​ខ្មែរ​យើង​ មាន​ជាតិ​ណាស់ តែ​ញ៉ាំ​កុំ​អោយ​ពុល​ដូច​គ្រួសារ​បង Koom!

    1. អត់​រ៉េ ភ្លក់​រួច​ហើយ អត់​មាន​បញ្ហា​ដូច​បង​ឃូម​រ៉េ បើ​មាន​នោះ​កាសែត​ភូមិ​នេះ​នឹង​ចុះ​ផ្សាយ​ជា​មិន​ខាន​រ៉េ! ធានា​បាន!

  2. ឆ្ងល់ថាម៉េចក៏គេមិនបុកទាំងដង្កៀប? រឺទុកគ្រាន់បានអង្គាម? ចុះម៉េចក៏ហៅថាសំលខួក្តាម បើបុកទាំងសំបក ទាំងជើង ទាំងខ្លួនហ្នឹង អត់ឆ្កឹះយកតាខួរផង!

    1. ញ៉ុម​ក៏​ឆ្ងល់​ដែរ​ថា​ ហេតុ​អ្វី​បាន​ជា​គេ​ហៅ​ថា​ សម្លរ​ខួ​ក្ដាម! គែ​គេ​បក​ក្ដាម​យក​ស្រកី​ចេញ និង​អ្វីៗ​ដែល​មិនត្រូវ​ការ​ចេញ ហើយ​បុក​តែ​សាច់​ក្ដាម និង​ជើង រួច​ហើយ​យក​ជាតិ​ទេ ចំណែក​ខ្លាញ់​ក្ដាម​វិញ ហិហិហិ ញ៉ុម​យក​ទៅ​លាយ​គ្រឿង​អាំង​ញាំ​បាត់​អស់​ហើយ! តង្កៀប​វិញ​ទុក​គ្រាន់​ល្អ​មើល និង​ងាយ​ជញ្ជក់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s