បញ្ហា ខ្មែរ និង​ ថៃ ជា​កំហុស​អ្នក​ណា?

ក្នុង​រយះ​ពេល​មួយ​សប្ដាហ៍​នេះ ញ៉ុម​បាន​ទទួល​យុ​វជន​ថៃ​មួយ​រូប​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​ញ៉ុម ក្នុង​ចំណោម​១០នាក់ តាមរយះ​អង្គការ ICA ដែល​ពួក​គេ​មក​ក្នុង​ស្រុក​ខ្មែរ​យើង​ ដើម្បី​ជួប​ជាមួយ​និង​យុវជន​កម្ពុជា​តាម​រយះ​អង្គការ ICA ហ្នឹង ដើម្បី​ជជែក​វែក​ញ៉ែក​ពី​រឿង វិបត្ត​ កម្ពុជា ថៃ។ តុង ជា​យុវជន​មួយ​រូប​អាយុ២៥​ឆ្នាំ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ញ៉ុម បាន​និយាយ​ថា មាន​ប្រជា​ជន​ថៃ​ជា​ច្រើន​មិន​ពេញ​ចិត្ត និង​រឿង​រ៉ាវ​ដែល​កើត​មាន​ឡើង ដែល​បង្ករ​ជា​វិបត្ត​សំរាប់​ប្រទេស​ទាំង២។  ប្រជាជន​ថៃ​ភាគ​ច្រើន​មិន​បាន​ខឹង​សម្បារ និង​ជន​ជាតិ​ខ្មែរ​ទេ ហើយ​ក៏​មិន​ចង់​បង្ករ​រឿង​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ជិត​ខាង មាន​អរិយធម៌ និង​វប្បធម៌​ស្រដៀង​គ្នា​នោះ​ទេ។ ចឹង​តើ​បញ្ហា​ដែល​បង្ករ​ឡើង​ដែល​នាំ​អោយ​មាន​វិបត្តិ​សំរាប់​ប្រទេស​ទាំង​២​នោះ​ បង្ករ​ឡើង​ដោយ​អ្នក​ណា? តុង​និយាយ​ទៀត​ថា ប្រទេស​កម្ពុជា​មិន​មាន​កំហុស​ក្នុង​ការ​បង្ករ​អោយ​បញ្ហា​នោះ​ទេ គឺ​ប្រទេស​របស់​គេ​ទៅ​វិញ​ទេ ដែល​នាំ​អោយ​មាន​បញ្ហានោះ​កើត​ឡើយ។ សំរាប់​រូប​គាត់​ជា​យុវជន​ថៃ មាន​ការ​សោក​ស្ដាយ​ណាស់​ដែល​មាន​បញ្ហា​ទាំង​នោះ​កើត​ឡើង​រវាង​ប្រទេស​ទាំង​២នោះ​។

សំរាប់​បងប្អូន​អ្នក​ភូមិ​យើង តើ​គិត​​យ៉ាង​ម៉េច​ដែរ  សំរាប់​ការ​លើក​ឡើង​របស់​តុង ក្នុង​ចំណុច​ខាង​លើ​នេះ?

Advertisements

14 thoughts on “បញ្ហា ខ្មែរ និង​ ថៃ ជា​កំហុស​អ្នក​ណា?

    1. ហិហាហហិ ឧត្តម​អាច​និយាយ​ចឹង​បាន ថា​គាត់​អាច​បង្រៀន​​មេ​ដឹក​នាំ របស់​គាត់​បាន សួរ​ថា​តើ​មេ​ដឹកនាំ​របស់​គាត់​ នឹង​អង្គុយ​ស្ដាប់​គាត់​ប្រងៀន​ទេ បើ​មេ​ដឺកនាំ​របស់​គាត់​ សុទ្ធ​តែ​ជា​អ្នក​ដែល​រៀន​បាន​ខ្ពស់ លើស​មេឃ​ទៅ​ទៀត​នោះ!
      ញ៉ុម​ចឹង​ដឹង​ពី​ចិត្ត​គំនិត​របស់​យុវជន​កម្ពុជា​សំរាប់​ចំណុច​ខាង​លើ​នេះ តើ​គិត​យ៉ាង​ណា​ដែរ?

    1. នែ​ក្រញ៉ាញ់ ហិហិហិ មិន​អី​ទេ នឹង​ខិតខំ​យ៉ាង​អស់​ពីចិត្ត ដើម្បី​អោយ​គាត់​ដឹង​ថា ខ្មែរ​យើង​មាន​សណ្ដាន​ចិត្ត​ល្អ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​បរទេ គឺ​មិន​គិត​គេង​ប្រវញ្ជ័​អី​ទេ។

      សុខ​សប្បាយ​អត់​ហ្នឹង នាំ​កូន​មក​លេង​ផ្ទះ​យើង​ផង។ ទើប​តែ​សង់​​កន្លែង​អោយ​កូន​លេង ហើយចឹង​អាច​នាំ អាប៊ី ទៅ​លេង​បាន មើល​នៅ​ក្នុង​ហ្វេសប៊ុក។

    1. សួ​ស្ដី​វីរៈ អរគុណ​ហើយ​ដែល​បាន​មក​លេង​ផ្ទះ​ញ៉ុម​ង៉ៃ​នេះ! ប្រធាន​បទ​លើក​នេះ​យាយ​ពី​ទស្សនះ​យុវវ័យ​ក្នុង​បញ្ហា​រវាង​ថៃ​ និង ខ្មែរ សួរ​តើ​មាន​បញ្ហាអី? ចឹង​វីរៈអត់​ដឹង​ថា​មាន​រឿង​អីទេ កាល​ពី​ម៉ារយះមុន?

      1. ញ៉ុមថាពួកគេក៏គិតដូចពួកយើងដែរ បើមេបបួលឈ្លោះត្រូវតែដើរ​តាម ញ៉ុមធ្វើការជាមួយពួកនឹងច្រើនគ្នាដែរគេប្រាប់ថាអត់ខ្វល់ អ្នកណា​ធ្វើអីធ្វើទៅ

    1. ជា​ការ​ពិត​បង! ពួក​គេ​បាន​ចំណាយ​ពេល​ជិត​មួយ​សប្ដាហ៍​ហើយ ជាមួយ​យុវជន​កម្ពុជា​ ក្នុង​ការ​ស្វែង​រក ពី​អ្វី​ដែល​នៅ​ពី​ក្រោយ​រឿង​ទាំង​នោះ ទោះ​បី​មិន​បាន​ស៊ី​ជំរៅ​ច្រើន ក៏​ពួក​គេ​បាន​រក​ឃើញ​ដំណោះ​ស្រាយ​ខ្លះៗ​ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s