ដុតស៊ីគ្មានសល់

នៅតំបន់ញ៉ុមធ្វើការ សំបូរហាងលក់គ្រឿងញ៉ាំណាស់ព្រោះជិត ផ្សារអូឡាំពិក និងផ្សារដើមគរ។ មានហាងច្រើនលក់ បាយ មីឆា គុយទាវ បៀរហ្គាដិន ។ល។ តាមញ៉ុមសង្គេតមើលឃើញថា ហាងល់គោដុត ក៏មានប្រហែលជា ជិត១០កន្លែងដែរ ចឹងត្រូវបូកលេខនពន្តសាកមើល ក្នុងមួយខែកូនគោប៉ុន្មាន ដែលត្រូវគេយកមកដុតលក់អោយភ្ញៀវ?

ចុះមានហាងលក់កូនគោដុតប៉ុន្មាននៅក្នុងភ្នំពេញ? តើមួយខែកូនគោប៉ុន្មានត្រូវសម្លាប់! ស៊ីមេហើយ យកកូនមកដុតទៀត! តិចទៀតអស់មានគោហើយត្រូវនាំចូលវិញម្ដង។

32 thoughts on “ដុតស៊ីគ្មានសល់

  1. ខ្ញុំអាណិតសត្វណាស់់ ជាពិសេសសត្វពាហនៈ ត្រូវគេប្រើ
    បាក់់កំលាំងកាយហើយ ត្រូវគេកាប់់សំលាប់់គ្មានអាណិតអាសូរ
    ទោះបីការសំលាប់់នោះលាក់់កំបំាងក្ដី មិនលាក់កំបាំងក្ដី
    ទោះបីដុតគ្នាតាមផ្លូវក្ដី ក្នុងផ្ទះក្ដី។ខ្ញុំសំរេចចិត្តឈប់់ញុំាសាច់់ជាយូរមកហើយក៏ដោយមានចិត្តអាសូរ
    សត្វទំាងនោះខ្លំាងពេក។

      1. ហ្នឹងហើយ. ខ្ញុំញុំាសាច់់លែងបានហើយ តែខ្ញុំមិនមែន
        អ្នកកាន់់សីលទេ គ្រាន់់តែគិតថាសាច់់បើយើងឈប់់ញុំាក៏
        ឈប់់ញៀនដែរ ហើយក៏អាចធម្មតា មិននឹកនាចង់់ញុំាទៀតដែរ
        ហើយបើថាការជៀសវាងញុំាសាច់់ល្អ សំរាប់់សុខភាពខ្ញុំជឿថាចឹងមែន ព្រោះឃើញថាបញ្ហាសុខភាពទូទៅគឺបណ្ដាលមកពីញុំាសាច់់ហ្នឹងឯង
        ជាពិសេសការញុំាសាច់់ដោយការញៀន ដែលថាឆ្ងាញ់់នំាអោយញុំាសាច់់កាន់់តែច្រើន អញ្ចឹងបញ្ហាសុខភាពក៏កាន់់តែមានដែរ។ក្នុងសាច់់គោ ជ្រូក មាន់់
        ក្ដី មានជាតិENDOCRINEគឺ
        ក្រពេញម្យ៉ាងដែលកកើតឡើងពេលសត្វត្រូវគេសំលាប់់ ហើយជ្រាបចូលក្នុងសាច់់ គឺជាតិនេះជាជាតិពុល បណ្ដាល
        មកពីស្រ្តេស និងភិតភ័យមុនពេលត្រូវគេសំលាប់់ ។ពេលមនុស្សយើងញុំាសាច់់ហ្នុងគឺចាតិនោះនឹងចូលក្នុងខ្លួន
        ហើយអាចនំអោយមានបញ្ហាសុខភាពដែរ គឺស្រ្តេសច្រើន នំាអោយប្រព័ន្ធការពារជំងឺយើងចុះខ្សោយ។
        មានបញ្ហាជាច្រើនទៀតដែលបណ្ដាលមកពីការចំអិនសាច់់
        ដូចជាដុតឫអាំងសាច់់ដែលនំាអោយមានក្រម៉ខ្លោច ខ្មៅ ជួនកាលតូចៗសឹងពិនិតមើលហើយមិនឃើញទៀត វាអាចបណ្ដាលអោយកើតជំងឹមហារីក ។ហើយជំងឹភាគច្រើន
        កើតមកពីមេរោគ ឫសាច់់មិនល្អ។

      2. អត់បានថាបងអ្នកកាន់សីលទេ! មានមនុស្សម៉ាគនរគេជ្រើសរើសអត់ញ៉ាំសាច់ ហើយអភិរក្សសត្វទៀតហង។ ញាំតែបន្លែក៏ម្យ៉ាងដែរ ញ៉ុមធ្លាប់តមសាច់បានម៉ាអាទិត្យដែ ញ៉ាំតែម្ហូបដែលមានតែបន្លែ អត់សាច់ ចឹងទៅវាម្យ៉ាងដែរ។
        ចង់សួរបងសម្បត្តិថា តើបងញ៉ាំតែម្ហូបដែលធ្វើអត់ដាក់សាច់ ឬគ្រាន់តែញ៉ាំបន្លែ អត់សាច់?

      3. ពិបាកណាស់់៖ខ្មាស់់គេ ផ្អើលគេ ..យីញុំានេះមិនបាន ញុំានោះមិនបាន តមតែឯងម្ហូបគេសុទ្ធតែដាក់់សាច់់ ..
        ខ្ញុំត្រូវតែធ្វើម្ហូបដោយខ្លួនឯង ជួនស្ងោរបន្លែ ជួនឆារ ជួនបន្លែឆៅ
        ជួនញុំាស្អីដែលស្រួលញុំាដូចជានំ ហើយភាគច្រើនផ្លែឈើ
        ជាចំណីស្រួលរកជាងគេ។

      4. ញ៉ុម​ធ្លាប់​ធ្វើ​ម្ហូប បែល​គ្មាន​សាច់​ហ្នឹង​ដែរ ដូចជា៖
        ឆា​ត្រកួនប្រេង​ខ្យង
        ឆា​ស្ពៃ​ចង្កឹះ​ប្រេង​ខ្យង
        ឆា​ស្ពៃ​បូគោ​ជា​មួយ​និង​ការ៉ុត​ប្រេង​ខ្យង
        ចំហុយ​តៅ​ហ៊ូជាមួយ​និង​ស្ពៃ​តៃ​វ៉ាន់ ទឹក​ស៊ីអ៊ីវ
        បាយ​ឆា​បន្លែ (សណ្ដែកកួរ និងការ៉ុត)
        ស៊ុប​បន្លែរ
        បើ​នឹក​ឃើញ​ទៀត​នឹង​ប្រាប់​បង​ដែរ

      5. កូនគោត្រូវគេកាប់់សំលាប់់ចឹង ដូចជាគួរអោយអាណិតអាសូរ
        ខ្លំាងឡើងជាងគោធំ។មិនដឹងមនុស្សអិទេមនុស្សបានសាច់់ញុំា
        ហើយរើសសាច់់ទៀត!

      6. កុំ​ថា​តែ​បង​ឯង ញ៉ុម​ក៏​ចឹង​ដែរ​អាណិត​ណាស់​កូន​គោ​តូចៗ ត្រូវ​គេ​យក​មក​កាប់​គ្មាន​ប្រណី!

      7. សាសនាព្រះពុទ្ធយើងថាសំលាប់់សត្វបាប តែហូបសាច់់អត់់ថាបាបទេ..ត្រង់់ហ្នឹងគួរអោយឆ្ងល់់ណាស់់
        អញ្ចឹងហើយបានជាព្រះសង្ឃអាចឆាន់់សាច់់គ្រប់់មុខបានយ៉ាង
        ស្រួលគ្មាននរណាថាអីទេ។មានព្រះសង្ឃជាច្រើនយ៉ាងដូច
        ព្រះបណ្ឌិតហុក សាវណ្ណ បានមានដីកាថាការសំលាប់់សត្វបាប
        ទោះជាដោយមូលហេតុម្ដេចក៏ដោយ តែព្រះអង្គមានដីកាថាឆាន់់សាច់់ ហូបសាច់់ មិនបាបទេ។
        ចំពោះរឿងនេះបើគ្មានអ្នកសំលាប់់សត្វក៏អ្នកលក់់សាច់់ហើយក៏
        គ្មានអ្នកឆាន់់ឫហូបសាច់់ដែរ។

      8. ហ្នឹង​ហើយ សាសនា​ព្រះពុទ្ធ​ថា សំលាប់​សត្វ​បាប ហើយ​រឿង​ឆ្ងល់​ហ្នឹង​ ញ៉ុម​មិន​អាច​បក​ស្រាយ​បាន​ទេ ដោយ​ព្រោះ​ញ៉ុម លែង​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ហើយ។ កុំ​ប្រកាន់​ញ៉ុម​អី អាឡូវ​ញ៉ុម​ជឿ​លើ​ព្រះ​យេស៊ូ ហើយ ចឹង​ការ​ទទួល​សាច់​ជា​រឿង​ធម្ម​តា​ទេ ហើយ​ការ​ដែល​អាណិត​អាសូរ​ដល់​សត្វ​គឺ​មនុស្ស​គ្រប់​ៗ​គ្នាមាន។

      1. ចុះគោអាឈ្មោល វាមិនមានពងពីរ ដែរ វានៅធ្វើចលនា បានផស់វាដែរតើ ? ហើយសីុពងមាន់កូននោះ មិនខុសគ្នា ប៉ុន្មានរ៉េ កូនគោកើតមកបានឃើញពន្លឺ ថ្ងៃខ្លះ ចុះ កុណមាន់គ្នាមិនទាន់ បានឃើញមុខម៉ាក់គ្នាយ៉ាងមេចផង ត្រូវបានគេ ហុតឡើងវាចម៉ាត់វាចករ ឯណាទៅសុភមង្គល ? 😀

  2. សត្វ​កើត​ជា​ចំណី, ប្រជាជន​នៅ​ក្រក្រី, បើ​មិនលក់​បាន​អី​ឆី ទាំង​អ្នក​លក់​ ទាំង​អ្នក​ទទួលទាន ។
    បើ​អា​ណិត ក៏​មិន​ដឹង​ធ្វើ​ម៉េច, មាន​តែ​ទ្រាំ! គ្រាន់​តែ​អំពាវ​នាវ កុំ​អោយ​ពេញ​និយម​ច្រើន​ពេក​ទៅ​បាន​ហើយ!

      1. ភារម្យ​អើយ​ ណា​យក​គោ​មក​ដុត​កណ្ដាល​វាល​នោះ វា​មិន​សម​ទេ គេ​ដុត​តាម​ហាង បើ​ដុតកណ្ដាល​វាល​មាន​តែ​ដុត​សាកសព​ទេ ហិហិហិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s