តើ​ខ្ញុំ​ជា​ឃាត​ករ​ឬ?

រឿង​ញ៉ាក់​សាច់​មួយ​បាន​កើត​ឡើង​ចំពោះ​ញ៉ុម​កាល​ពី​ម្សិល​ម៉ិញ​ប្រហែល​ជាម៉ោង​ជិត​៦ល្ងាចគឺ​នៅ ពេលដែល​ញ៉ុម​ទៅ​ផ្ទះចៅ​ហ្វាយ​ញ៉ុម​នៅ​ម្ដុំ​វត្ត​តំបូក​ខ្ពស់។ កំពុង​តែ​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូន (អត់ជិះឡាន​ទេ) នៅ​តាម​ផ្លូវ​ស្រាប់​តែ​មាន​រឿង​រ៉ាវ​មួយ​ដែល​ធ្វើ​អោយ​ញ៉ុម​តក់​ស្លុត​មែន​ទែន សូម្បី​តែ​ប្រពន្ធ​ញ៉ុម​កំពុង​តែ ជិះ​ខាង​ក្រោយ​ជាមួយ​នឹង​កូន​ក៏​មាន​ការ​តក់​ស្លុត​ដែរ។

រឿង​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ញ៉ុម​ជិះ​ម៉ូតូ​ក្នុង​ភូមិ​ ជិត​ទៅ ដល់​ផ្ទះ ចៅ​ហ្វាយ​ញ៉ុម​ហើយ​ហ្នឹង​ណាស់ ស្រាប់​តែ​មាន​ក្មេង​មួយ​រត់​មក​លេង​កណ្ដាល​ផ្លូវ ហើយ​ញ៉ុម​ក៏​បុក​ក្មេង​នោះ​ស្លាប់​ទៅ។ ញ៉ុម​ស្រែក​ដែរ​តែ​វា​មិន​ចេញ​ទៅ​ណា​សោះ មក​លេង​មុខ​ម៉ូតូ​ញ៉ុម ចឹង​ញ៉ុម​ក៏​បុក​ស្លាប់​មួយ​រំពេច។ ប្រពន្ធ​ញ៉ុម​បន្ទោស​ញ៉ុម​ថា​ជិះ​មិន​ចេះ​មើល! ញ៉ុម​អត់​បាន​ឈប់​ម៉ូតូ​ទេ គឺបន្ត​ជិះ​ទៅ​មុខ​ទៀត​រហូត​ដល់​ផ្ទះ​ចៅ​ហ្វាយ​ញ៉ុម។ នេះ​មិន​មែន​ញ៉ុម​គេច​ខ្លួន​ទេ គឺ​ជិះ​ទៅ​តាហ្មង។ សំណាង​ដែរ​ដែល​អត់​មាន​មនុស្ស​ម្នា​រ​មក​ចោម​រោម​មើល​សាក​សព​ក្មេង​នោះ! សូម​ជំរាប​ថា ពួក​ញ៉ុម​អត់​មាន​គ្រោះ​ថ្នាក់​អី​ទេ គឺ​ជិះ​ទៅធម្មតា!

ហ៉ឺម គួរ​អោយ​អាណិត​កូន​ចាប​ហ្នឹង​ណាស់ មិន​ដឹង​មក​លេង​ស្អី​នៅ​កណ្ដាល​ផ្លូវ កិន​ញ៉ាញ់​ទៅ​នៅ​ អត់​មាន​ប្រកាច់​ទេ គឺ​ស្លាប់​តែ​ម្ដង! ដល់​ពេល​ចេញ​មក​ពី​ផ្ទះ​ចៅ​ហ្វាយ​វិញ​មក​រក​មើល​សាក​សព​ចាប​នោះ​ស្រាប់​តែ​បាត់​មិន​ដឹង​ទៅ​ណា! សង្ស័យ​មាន​អ្នក​ក្លែម​យក​ទៅ បាត់​ទេ!

43 thoughts on “តើ​ខ្ញុំ​ជា​ឃាត​ករ​ឬ?

    1. ហិហិហិ ញ៉ុម​គិត​ថា បង​សម្បត្តិ​ចង់​លោះ​ព្រលឹង​ហើយ! សូមទោស​ដែល​ធ្វើ​អោយ​បង​ភ័យ ព្រោះ​អី​វាជាកូនចាប​តូច​មួយមកលេង​កណ្ដាល​ផ្លូវ ហិហិហិ

  1. បើតាមការធ្វើសកលវិច័យលើសាកសពក្មេងរងគ្រោះភ្លាមៗនៅកន្លែងកើតហេតុ ឃើញថាក្មេងនោះមិនទាន់គ្រប់អាយុក្លែមនៅឡើយទេ! ដូច្នេះពេលត្រលប់មកវិញបាត់សាកសពរកមិនឃើញ អាចប្រហែលមកពីមានឃាតករទី២ ពាំយកទៅ! 😆

      1. ចឹង​ឧត្តម​គិត​ថា បង​គួរ​តែ​ទៅ​សារភាព​ដែរ​ទេ! ព្រោះ​មិន​ចឹ់ង​សំឡាប់​គេ​ហើយ​រត់​យក​រួច​ខ្លួន​ទេ! បើ​សារភាព​តើ​ត្រូវ​បង់​លុយ​ចូលរដ្ឋ​ប៉ុន្មាន​ដើម្បី​នៅ​ក្រៅ​ឃុំ? សង្ឃឹម​ថា​ឃាតករទី២ បាន​ឆ្អែត​មួយ​គ្រាទៅចុះ!

    1. ញ៉ុម​គិត​ថា​ចឹង​ដែរ ព្រោះ​អី បាត់​សាក​សព​រក​មិន​ឃើញ​តាម៉ង! នេះ​បាត់​ដាន​ទាំង​ស្រុង ញ៉ុម​សំណាង​ហើយ​ដែល​សមត្ថកិច្ច​អត់​សួរ​ចម្លើយ បើ​មិន​ចឹង​ទេ ញ៉ុម​ពិ​បាក​នឹង​ក្លែម​ជាមួយ​សមត្ថ​កិច្ច​ណាស់!

    2. ពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីតាមប្រមាញ់ឃាតករ យកមកកាត់ទោស។ បើសិនណាថ្ងៃនេះប្រមាញ់មិនបានទេ មុខជាអត់សាច់ក្លែមយប់នេះហើយ។ 😆
      ឯឃាតករទី១ តាមតុលាការស្រាវជ្រាវឃើញថា បទល្មើសកើតចេញដោយអចេតនា ដូច្នេះតុលាការសម្រេចជនជាប់ចោទ ឲ្យផុតពីការចោទប្រកាន់ តែត្រូវបង់ប្រាក់ពិន័យ៣ថូជាកំហិត ចាប់ពីយប់នេះតទៅ! 😆 😆 😆

      1. ហិហិហិ សមត្ថ​កិច្ច​នេះ​ចង់​បាន​៣ថូ អាឡូវថែម២​ថូផ្កាទៀត យក​មាក​ពក ឬបែក? សំណាង​ណាស់​ដែល​តុលាការ​កាត់​ថា ជា​ចេតនា ហឺ!!! កុំ​អី​ដេក​យប់​ភ័យ​បុក​ពោះ​ក្នុង​គុក​ហើយ!

      2. អាហ្នឹង​ធូ​រ​ចិត្ត​តិច! បាន​ ក​ខ​គ ដាក់​ជាមួយ​ពស់​ព្រលឹត​អាំង! តែ​តុលាកាអើយ អាឡូវ​គេ​អភិរក្ស​ពស់​ព្រលឹត​ និង​តាឡនតន​ហើយ ចឹង​ត្រូវ​ដូរ​ចិត្ត​ទៀត​ទេ?

      3. ចឹង​ទុក​អោយ​សមត្ថ​កិច្ច​ចាត់​ចែង​តាម​មត្រូវ​ការ​ចុះ​ចឹង ញ៉ុម​យក​ម៉ារួច​ខ្លួន​ទេ!

      4. ចប់​ហើយ​ញ៉ុម នៅ​តាដែល! ស្មាន​ថា​បាន រួច​ពិរុទ្ធ​ហើយ! ហឺ!!! តុលាកា​ អាណិត​ញ៉ុម​ទៅ​មាន​ប្រពន្ធ​កូន

    1. ហិហិហិ វឌ្ឍនះ មក​លេង​ផ្ទះ​បង​ម្ដង ចង់​គាំង​បេះ​ដូង​ម៉េច​! កុំ​មក​គាំង​បេះ​ដូង​នៅ​ផ្ទះ​បង ព្រោះ​អី​ម្ចាស់​តៀម​ខ្វេរ​កំពុង​តែ​តាម​ស៊ើប​អង្គេត​រឿង​ក្ដី​ហ្នឹង​ផង! តិច​មក​គាំង​នៅ​ផ្ទះ​បង​ គេ​ចោត​ថា​បង​ជា​ឃាត​ករ​ម៉ាករណី​ទៀត​ហើយ!

    1. អរគុណ​ប្អូន​ដែល​បាន​មក​លេង​ផ្ទះ​បង! សូម​ទោស​ដែល​ធ្វើ​អោយ​ភ័យ! សុំ​អោយ​ព្រលឹង​បួន​ដប់​ចូល​មក​វិញ​អោយ​គ្រប់​កុំ​អោយ​ខ្វះ តែ​ខ្វះ​មួយ​ក្រែង​លោមាន​រឿង​រ៉ាវ​ ទៅ​ជា​មិន​គ្រប់​ទឹក​ នាំ​អោយ​មាន​ការ​ស៊ើប​អង្គេត​នៅ​ផ្ទះ​ញ៉ុម​ទៀត។​

    1. ម៉េច​ចឹង​សៀវ​ហេង? ចុះ​បើ​ចាប​វា​យ៉ាង​ម៉េច​ដែរ​ក្មួយ​តូច? ណា​ប្រើ​អោយ​ចាប​ណឹង​វា​តូច​ធ្វើ​អី ចឹង​បាន​ជា​ពូ​ហៅ​ថា​កូន​ក្មេង​ចាប តាម​ពូ​គិត​មើល​ទៅ​មិន​ដឹង​ម៉ែ​ចាប​ យំ​សោក​បោក​ខ្លួន​យ៉ាង​ណា​ទេ នៅ​ពេល​ដែល​បាត់កូន​ម៉ាយប់ ហើយ​ថែម​មិន​ដឹង​ថា​កូន​ចាប​ណឹ​ង​ស្លាប់​ទៀត។ មើល​ទៅ​កំសត់​ណាស់។

      1. ចុមអត់ដឹង អារឿងមើលពីក្រោម គ្មានអ្នកណា អានឈ្នះខ្ញុំរ៉េ កាលពីក្មេង ខ្ញុំ អារឿង អានពីក្រោម . . , , , , , , អូច្រឡំ និយាយខុស អត់រ៉េ 😀

  2. តាមពិតកូនចៅខ្ញុំឯណេះរ៉េ ដែលរើសមកប្រគល់អោយខ្ញុំនៅ វត្តភ្នំសោះ ។ ចង្រៃយ៍ ឯង កុំមើលចង់ស្លាប់ ហើយភ័យជំនួស តាមពិត កិនកូនចាបសោះ ! ទូទ្រូង បានម៉ាស្ទឹកដែរ ហ្នឹង កុំអី ភ័យចង់រាគដាក់ខោតាហ្មង ! យ៉ាប ៉! ចេះលេងបង្អើលគ្នាឯងអាចឹង ! 😀

    1. ហ្នឹងៗ រកមុខជនសង្ស័យទី២ហើយ បើឧត្ដមដឹង តាមស៊ើបដល់ផ្ទះហើយ! សូមទោសផងបងអើយ ដែលធ្វើអោយអ្នករាល់គ្នាលោះព្រលឹង។ តែមិនដឹងជាថី បានជាអាកូនចាបហ្នឹង រត់ចូលកង់ម៉ូតូញ៉ុម មិនស្រួលប្រហែលរត់គេចពីម៉ែវាហ្មង

      1. ប្រហែលជាគេតាមទាពន្ធដា ពីវាដឹង ? ឬ​មួយមាន ចាបទៅពីអាមេរិក ចង់ញែរ ហើយវាមិនព្រមបែរជា ធ្វើអដ្តឃាដ ខ្លួនឯងអាចឹង ? 😀

    1. ឱព្រលឹង៤ដប់​ចូល​មក​វិញ​មក! កុំ​អោយ​ភ័​យ​ច្រើន​ពេក! អេហ៍ គន្ធា សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​មក​លេង​នៅ​ផ្ទះ​ញ៉ុម​ង៉ៃ​នេះ! ហើយ​ក៏​ស្វាគមន៍​មក​កាន់​ប្លក់​ និង​ភូមិវ៉ើត​ប្រេស​នេះ​ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s