មានមិត្តភក្ដិញ៉ុមគាត់មានអាយហ្វូនលក់ ប្រសិនបើមានអ្នកចាប់អារម្មណ៍ទិញ សូមទាក់ទងមកកាន់ញ៉ុមផ្ទាល់។ អាចហ្វូននេះមិនថ្មីទេ គឺប្រើមួយទឹកហើយ គុណភាព 90% ចឹងអាចទុកចិត្តបាន។
Iphone 3Gs 32GB ចំនួន ៣គ្រឿង ហើយក្នុងមួយគ្រឿងតម្លៃ ប្រហែល $៦០០+ ហើយតម្លៃនេះអាចចរចារគ្នាបាន។ មានប្រអប់ត្រឹមត្រូវ និង accessaries របស់អាយហ្វូនគ្រប់គ្រាន់។ និងបំបែកកូដរួចហើយ អាចប្រើប្រាស់ជាមួយនិងប្រពន្ធ័ទូរសព្ឬ័ក្នុងស្រុកខ្មែរយើងបាន។
អត់បានកំរ៉ៃជើងសារអីទេ គ្រាន់តែជួយលក់គ្នាប៉ុណ្ណោះ! ដូច្នេះជាថ្មីម្ដងទៀតប្រសិនបើមានអ្នកចង់ប្រើសូមទាក់ទងមក អោយបានរួសរាន់មកបាទ!
អត់លុយ!
បើកតៀមប៉ាប៉ិនណាណី ថាអត់លុយ! សង្ស័យណាស់ញ៉ុមយកលុយចាក់ទឹកភ្លៀងហ្មង
បងគិតមើលថា កាហ្វេម៉ាកែវចានេញប៉ាម៉ាន? ម៉ាងៃញុមលក់បានប៉ាម៉ានកែវ? ហិហិ 😀
ហ្អើយ! ចឹងឡុងចុងហើយ! បើម៉ាងៃលក់បានតាម៉ាកែវហ្នឹង ចុះបងប្អូនវ៉ើតប្រេសយើងទៅណាហើយ មិនមកជួយផឹកកាហ្វេនៅតៀម ឧត្ដមផង កំសត់ណាស់លោកអើយ! ចឹងត្រូវខំខាងម៉ាខេតធិងតិចហើយ ដើម្បីលក់ដាច់ ទិញអាយហ្វូនប្រើ! ហិហិហិ
ខ្ចីឡង់ស៊េ សិនបានអត់ហ្អាបង! ហាហាហហហា
អត់លុយដែរនុង!
ឡង់ស៉ើអីទេ មិនមែនបស់បងណា ពួកម៉ាកអោយជួយពពាយនាយហ្នឹង! សំលុយទៅ កុំប៉ិនចាយពេក ហិហិហិ
600 ដុល្លាជាង.. គឺថ្លៃណាស់ ខ្ញុំទៅមើលនៅផ្សា អូឬស្សី ជាន់ទី២ ឃើញគេលក់ ត្រឹមតែ 3500៛ ញុមទិញ ២គ្រឿងទុកឲ្យក្មួយ ញុមលេងនៅផ្ទះឯណោះ
បងឌីហា៎? អាទូរស័ព្ទជ័រមែនទេ?
ហ្នឹងហើយ ទិញទុកអោយក្មួយលេងទៅ ហើយកុំភ្លេចទិញទុកមួយខ្លួនឯងផង ក្រែងលោចង់ប្រាប់គេថាមានអាយហ្វូនប្រើនឹងគេ ហិហិហិ
😀 wow ថ្លៃគួសម!
បងគិតថាចឹងដែរ តែ ក្នុងហ្នឹងដាក់ថា អាចចរចារគ្នាបាន!
ទុកឲ្យខ្ញុំណាបង! តាបីបួនឆ្នាំទៀតមានលុយទិញហើយ! ខ្ញុំធានា រកស៊ីលក់ខ្លួនម៉ង មិនទៅលក់កាខ្វេ ឡុងចុងដូចឧត្តមអីរ៉េ! អីចេះ ខ្ញុំមកហើយ សុំពពាយនាយលក់ខ្លួនក្នុងប្លកនេះតាម៉ងទៅ ដើម្បីយកលុយទិញអាយហ្វូន!
ដឹងជាពពាយនាយលក់ខ្លួនអីទៀតទេ យប់ម៉ិញមិនដឹងបានម៉ូយន្មានទេ ធ្វើឯងមកលក់ខ្លួននៅក្នុងភូមិនេះទៀត អោយចេះខ្មាស់គេផងឌីអើយ!
ឌីយ៉ា ជួយប្រាប់ពីលក្ខណៈពិសេសនៅលើខ្លួន និងតម្លៃដែលចង់លក់មក ស្រួលញ៉ុមជួយប្រូម៉ូសិនឲ្យ
អរគុណឌីដែលមានចិត្តចង់ជួយ! អ្នកណាក៏ដឹងពីលក្ខណះពិសេសរបស់អាយហ្វូនដែរ ពិតមែននេះមិនមែនរបស់ក្លែងក្លាយទេ ជារបស់ពិតៗមែនណា ចឹងចង់ដឹងពិសេសរបស់វា ចូលមើលក្នុងwww.apple.com ទៅ។
ចំនុចពិសេសគឺ ជាប្រុសគ្រប់លក្ខណៈ ចេះដាំបាយ លាងចាន និង ញុំាបាយ ហើយមានចៃច្រើន
នៅមួយទៀត ដេរគូថខោឡាហែក ហិងិហិ
ប្រុសទិញបានទេ! 😆
ទិញយកឌីយ៉ាមួយទៅឧត្ដមអើយ ព្រោះចេះច្រើនណាស់ រកមួយទុកលាងកែវកាហ្វេ
ទំនងមែនតាបង! 😆
ដេញថ្លៃយកហ្មងទៅចឹង បើបងដេញយក ចេះច្រើនចឹង សុំដេញត្រឹម ៛២០០០
អត់លុយរ៉េ ណាមួយអត់ប្រើ ទូរសព្ទដៃផង លួចតែរបស់មិត្តភ័ក្រ បើ វាមិនដែលថាអីផង ! 😀
ហ្អើយអោយទៅនៅស្រុកគេយូរហើយ មិនព្រមប្រើទូរសព្ទ័ដៃ ម៉េចបងចង់ប្រើទូរសព្ទ័ជើងវិញអី? ហិហិហិហិ អោយតែលួចប្រើបស់គេញឹកតាគេដឹង ច្បាស់ជាអស់លុយទាំងដុំហើយបងអើយ
ហេស ហេស បើមានអាប្រើជើង ប្រហែលទិញប្រើហើយ លួចកុំអោយគេដឹងហ្នឹងណា បើលួចអោយគេដឹងធើមេចហៅថាលួច ? មកពីបងអត់ប្រើទូរស័ព្ទដៃហ្នឹង មកពីអត់អ្នកនិយាយជាមួយ ណាមួយបងមិនជាអ្នកលេងទូរស័ព្ទអីរ៉េ ម្លោះហើយ ចេះតែលួចរបស់ មិត្តភ័ក្រ ប្រើរ៉ៅ ! ជួនកាល រត់ទៅប្រើអាគេមានដាក់កាក់តាមផ្លូវ អីចឹងដែរ ហ្នឹង !
ប្រាំមួយរយតុលា? ហឹមមមម… ឆង់ឆៃត្រូវលក់ដីទៀតហើយមើលទៅ!
ដីស្រែហ្នឹងឃើញសល់ន្មានហិចតាហ្នឹងសោះ លក់ម៉ាដុំទៅគ្រប់ទិញបានមួយហើយ
ខ្ញុំចង់ទិញiphone.
លេខទូរស័ព្ទខ្ញុំ ០១២ ៧១ ១១ ៦៣
អុញនោះ! មានគេចាប់អារម្មណ៍មួយបាត់!