ឆាខាត់ណាត្រីប្រាសំយ៉ុង

ថ្ងៃនេះចង់នែនាំមុខម្ហូបមួយមុខ ដែលញ៉ុមធ្លាប់ញ៉ាំនៅហាងមួយគឺ ឆាខាត់ណាត្រីប្រាសំយ៉ុង

គ្រឿងផ្សំ
ខាត់ណា ១/២ គឡ
ត្រីប្រាសំយ៉ុង ៣ខាំ
ស្ករត្នោត ១ស្លាបព្រាបាយ
ទឹកត្រី ១ស.ប
ម្សៅស៊ុបខ្នរ ១ស.ប
ប្រេងឆា ២ស.ប
ខ្ទឹមចិញ្ច្រាំ ១ស.ប
ន្ទេសក្រៀមដៃនាង ២-៣ផ្លែ

របៀបធ្វើ:
ដាក់ប្រេងឆាក្នុងខ្ទះអោយក្ដៅ រួចបំពងខ្ទឹម និងម្ទេសក្រៀមដៃនាងអោយឈ្ងុយ រួចដាក់ត្រីប្រាសំយ៉ុងដែលហាន់តូចៗ បន្ថែមស្ករត្នោត ទឹកត្រី និងម្សៅស៊ុបចូល រួចហើយ ដាក់គល់ខាត់ណា កូរអោយសព្វ និង ចាក់ទឹកបន្តិចចូល ភ្លក់មើលតាមចំណូលចិត្ត និងចុងក្រោយដាក់ស្លឹកខាត់ណា កូរអោយសព្វ រួចដួសដាក់ចានជាការស្រេច។

Advertisements

17 thoughts on “ឆាខាត់ណាត្រីប្រាសំយ៉ុង

      1. ហិហិ!
        សើចតាសើថាប្រុសៗយើងអាឡូវប៉ាវិលចង្រ្កានជុំហើយ។
        កុំឲ្យច្រីៗមើលងាយ!
        អារឿងញុមលក់កាហ្វេ វាអត់ពាក់ព័ន្ធអីជាមួយម្ហូបបាយផង! គេញុំាម្ហូបបង ផឹកកាហ្វេតៀមញុម​ មានអីចម្លែក! ហិហិ
        ម៉េចៗសហការគ្នារកស៊ីតាម៉ង! 😆

      2. ញ៉ុមអត់ដឹងថាញ៉ុមប្រវិលចង្រ្កានជុំអត់ទេ ព្រោះនៅផ្ទះល្វែងចឹងជាប់ជញ្ជាំងម្ខាងទៀត ចឹងអត់ជុំទេ ហិហិហិ។ រឿងបើកហាងបាយនោះជាក្ដីស្រមៃមួយទៀតរបស់ញ៉ុម ក្នុងពេលអនាគត ចឹងស្រួលហើយ មានឧត្តមជាអ្នកលក់ភេសជ្ជះស្រាប់ចឹង ដាក់ហាងញ៉ុមក្បែរហាងបស់ឧត្ដមឯងហើយ!

      3. បងសីហាគួរតែបើកជិតតៀមកាហ្វេឧត្តមទៅ ស្រួលពេល​ញ៉ុំទៅញ៉ាំកាហ្វេ បានក្លែមឆាខាត់ណាត្រីប្រាសំយ៉ុងបស់បង។

      4. ណាណា ចង់​និយាយ​ថា ពិសិដ្ឋ មិន​មែន​សីហា ទេ ប្រពន្ធ​ញ៉ុម​អត់​សូវ​ចូល​ចង្រ្កាន​ចំអិន​ទេ! ចឹង​កុំ​ភ្លេច​មក​ញ៉ាំ​បាយ​នៅ​ហាង​ញ៉ុម​ទៅ ហើយ​ហៅ​កាហ្វេ ហាងឧត្តម​មក។

      5. អូយ​ស្ដាប់​ទៅ​ដូច​កំសត់​ណាស់! បើ​ទំពារ​ខ្យល់ ត្រូវ​តែ បញ្ចេញ​ខ្យល់ ហិហិហិ ចាត់​ការ​ទៅ បង!

      6. ទំពារឡើងអ្នកនៅជិតថាខ្ញុំឆ្កួតទៅហើយហ្នឹង​គេថាខ្ញុំធ្វើអីឃើញមាត់ម៉ាហបៗ ហ្នឹង !តាមពិតគេអត់ដឹងខ្ញុំកំពុងញាំ ម្ហូបរបស់ ពិសិដ្ឋឯងឯណា ! 😀

      7. ហិហិហិ បង​ប្រសប់​យាយ​ណាស់! មើល​ង៉ៃ​ណា​បង​មក​លេង​ស្រុង​ខ្មែរ​យើង ញ៉ុម​នឹង​ធ្វើ​អោយ​ញ៉ាំ​តាហ្មង មិន​អោយ​ខក​ចិត្ត​ទេ យក​ឈ្មោះ​មក​សន្យា មាន​រឿង​រ៉ាវ​អី​ បន្ទោស​ណា​ណា​ទៅ! ហិហិហិ

      8. យី ឧត្ដម​នេះ ប៉ិន​សើច​នេះ​ប៉ិន! នឹង​ហើយ​គេ​ថា​ សើច​ច្រើន​ចំរើន​អាយុ! សើច​ទៀត​ទៅ តិច​ទៀត​មុខ​ជ្រួញ​ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s