ទៅ​ម៉ាស្សា

បន្ទាប់​ពី​ការ​រវល់​២អាទិត្យ​នេះ​ជាប់​គ្នា​មក ញ៉ុម​ក៏​សំរេច​ចិត្ត​២នាក់​ប្រពន្ធ​នឹង​ទៅ​ម៉ាស្សា កំចាត់ភាពនឿយ​ណាយ និង​ការនឿយ​ហត់​ចេញ​ម្ដង! មាន​អី​ទៅ​ម្ដុំ​ទួល​ទំពូង កន្លែង​ម៉ាស្សា​តូច​មួយ​មិនជា​ល្បីទេ តែ​ថ្វីដៃ​ម៉ាស្សា​ហ្នឹង​កាលីប​បោះ​គេ​មែន គក់​ចុះ​ គក់​ឡើង ច្របាច់​អស់​ម៉ា​ទំហឹង កាច់​ចង្កេះ​ លឺសូរ​ផសៗ និង​ស្រៀវ​សព្វ​សសៃ​សសូង​អស់​ហើយ មាន​អី បំបាត់​ការ​នឿយ​ហត់​ និង​ការ​នឿយ​ណាយ​បាន​ច្រើនគួរសម មាន​អារម្មណ៍​ថា ស្រឡះ​ខ្លួន មិន​ឈឺសសៃសសូង​ទៀត​ឡើយ។ ង៉ៃ​ក្រោយ​បបួល​ប្រពន្ធ​ញ៉ុម​ទៅ​ទៀត ហិហិហិ។ ល្អ​ដែរ​ដែល​មាន​ប្រពន្ធ ទៅ​ជាមួយ​ បើ​មិន​អាចឹង​ទេ ញ៉ុម​ខ្លាច​ខូច​ខ្លួន​ណាស់! ហិហិហិ។ អរគុណ​ហាង​ម៉ាស្សា​ដែល​មាន​គុណធម៌ និង​រក្សា​ attitude បាន​ល្អ។

Advertisements

20 thoughts on “ទៅ​ម៉ាស្សា

  1. មានដល់ទៅប្រពន្ធហើយចាំបាច់អីទៅអោយគេធ្វើសសៃទៀតប្អូនអើយ ! តែពីនាក់ប្រពន្ធ ម៉ាសាច ម្នាក់ម្តងៗ មានទៅពិបាកអី ? បើខ្ញុំ វិញ អត់ទៅរ៉េ សុខចិត្តដេកអោយក្របីជាន់ហើយ ប្រហែលមិនអស់លុយផង ! 😀

    1. អើយបងអើយ អត់មានជំនាញទេ តែបើចេះច្រើនពេកខ្លាចប្រពន្ធប្រើ ចឹងមានតាឌុបគ្នាចូលហាងម៉ាស្សាទេ។ ចំណែកអារឿងទុកអោយគោ ក្របីជាន់នោះ ប្រគល់ជូនបង ទាំងដៃ២ ហិហិហិ អត់ហ៊ានទេ ក្រែងលោជាន់ខុសចំកន្លែងសំខាន់អាហ្នឹងរឿងមួយទៀត ហិហិហិ

  2. យើងកំលោះ​ទាំង​បី​ជួ​បគ្នា…. ខ្ញុំ​ក៏កំលោះ​….ខ្ញុំ​ក៏​កំ​លោះ​….​ខ្ញុំ​ក៏​កំ​លោះ​…​ជួប​គ្នា​….​ឡា​ឡា​ឡា​ឡា​ឡា​។​ យើង​កំ​លោះ​ទាំង​បី ​ណាណា​ណា​ណាណា​ណា​ណា​ ​ចេះ​ត្រឹម​ណឹង​ទេ​បង​ ​លា​ហើយ​

    1. បងចង់ច្រៀងបទហ្នឹងដែរតែខ្លាចខ្មាស់មាត់ខ្លួនឯងៀដឹងជានៅកំលោះអីទៀតទេ កូនមួយហើយហ្នឹង ហិហិហិ ហើយក៏មិនដឹងថាឌីឯងហ្នឹងនៅកំលោះអត់ផងដឹង កុំមកច្រៀងបញ្ឆោតចិត្តនោះ។ ទៅច្រៀងជាមួយបងហនុមានទៅ ក្រែងលោនៅកំលោះដូចគាត់អាឡូវហ្នឹង ហិហិហិ

      1. កុំ​មក​បង្ខូច​កេរ្ត៍ឈ្មោះខ្ញុំ ណាបងពិសិដ្ឋ និង ឧត្តម ខ្ញុំនៅ​កំលោះ​ចិត្ត​ណា! អូយ​ខ្មាស​គេ ណាស់​ខ្ញុំ តែ​និយាយ​ទៅ​ឧត្តម​ក៏មិនធានាដែរ។ តែ​ប្រាប់​តាម​ត្រង់​អត់​ដែល​ប៉ះ​ស្រី​ណាទេខ្ញុំ​។

      2. អេហ៍ អ្នកណាមកយករឿងចឹងៗយាយពេញភូមិម៉េចកើត ហ្នឹងទាល់តែឌី ហើយនិងឯត្ដមជួបគ្នាយាយស្ងាត់ៗទៅ! យ៉ាប់ណាស់កម្លោះអស់នេះ!

  3. ថ្ងៃនេះបង​និយាយ​ចំ​ៗ ចំនុចខ្ញុំ​ដល់​ហើយ យល់​ថា​មាន​កន្លែង​ច្រើន​ដែល​ខ្ញុំត្រូវ​កែ! ហិហិ អរគុណ​បងដែល​តែង​តែ​ក្រើនរំលឹក!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s