ម្សិលម៉ិញ ញ៉ុមជិះម៉ូតូទៅទិញទូរទស្សន៍ម៉ាគ្រឿងអោយកន្លែងធ្វើការ ចឹងជិះពីអូឡាំពិកទៅម្ដុំផ្សារថ្មី ហើយត្រឡប់មកវិញតាមផ្លូវហ្សាលដឺហ្គោល និងត្រូវទៅម្ដុំទួលគោកទៀត ចឹងជិះសឹងតែជុំវិញអំពេញហើយ។ តាមការជិះម៉ូតូម៉ាព្រឹក ហើយពេញអំពេញ ញ៉ុមសង្គេតឃើញថា ស្រុកខ្មែរយើងនេះសំបូរ ឡាន ទំនើបៗ គ្រប់ម៉ូដ គ្រប់ម៉ាក់ និងគ្រប់កំលាំងសេស! ហើយសង្គេតឃើញថា មានម៉ូតូច្រើនប្រភេទ គ្រប់ម៉ូដ គ្រប់ម៉ាក គ្រប់សេរី! ដល់តាអ្នកជិះកង់ក៏មានច្រើនគួរសមដែរ ដែលភាគច្រើនជាសិស្ស។ តែអ្វីដែលគួរអោយកត់សំគាល់គឺ ស៊ីក្លូ! អត់សូវឃើញមានស៊ីក្លូជិះជុំវិញអំពេញដូចកាលពីឆ្នាំ៩០ជាងនោះទេ។ ជិះពេញម៉ាអំពេញ រកឃើញតែស៊ីក្លូ២ទៅ៣ ដែលជិះកាត់មុខញ៉ុម ចឹងមិនដឹងថាមានអ្នកអភិរក្សស៊ីក្លូអត់ទេ បើមិនចឹងទេ ដាច់ពូជបាត់ដូចរ៉ឺម៉កកង់ចឹង! បើសួរក្មេងសម័យនេះ អត់ស្គាល់រ៉ឺម៉កកង់ ដែលល្បីក្នុងទស្សវត្សន័ទី៦០ទេ។
ខ្ញុំពិតជានឹងរឺម៉កកង់មែនទែន កាលខ្ញុំនៅក្មេងធ្លាប់ដឹកអំពៅទាំងបាច់ៗយកទៅលក់ កាលពីខែមុនធ្លាប់ឃើញមានមួយដែរនៅផ្សារដើមគរ ចឹងជិតផុតពូជហើយ ដូចផ្សោតចឹងឯង។
វាជាការពិតដែលយើងត្រូវទទួលស្គាល់! កង់រ៉ឺម៉កបាត់ខ្លួនបន្តិចម្ដងៗ យ៉ាងត្រជាក់ ហើយតិចទៀតស៊ីក្លូដូចគ្នាចឹងដែរ។
រម៉កកង់ ទាល់តែទៅ ម្តុំផ្សារច្បាអំពៅ, ស៊ីក្លូ ទាល់តែយប់តិច ប្រហែលជាម៉ោង ៦ ឬ ៧ នៅម្តុំផ្សារថ្មី ឃើញគគោក (កន្លែងគាត់មកទិញទឹក ងូត), រឺម៉កម៉ូតូ ម៉ាចំនៀខាង ឬស្សីកែវឯណោះ ។
ចឹងទេអី ញ៉ុមអត់ដឹងព្រោះជិះតែក្នុងក្រុង មិនបានជិះជាយក្រុងទេ តែចរាចរណ៍នៃត្រីចក្រយានយន្តទាំងហ្នឹងអត់មានចរាចរណ័ក្នុងក្រុងសោះ!
ស៊ីក្លូ ហៅថា «ត្រីចក្រយាន» អត់មានយន្តទេបង ទាន់តែ មានម៉ាស៊ីន ទើបប្រើ «យន្ត» ហើយរឺម៉កកង់ និង រឺម៉កម៉ូតូ ក៏មិនមែនត្រីចក្រយានដែរបង ។
អែមសូរី ប្រហែលជាបងមិនសូវចេះខ្មែរច្រើន ហិហិហិ ចឡំដាក់យន្ដ។ អាឡូវសូមកែរវិញ ដាក់ថា “ត្រីចក្រយាន”។ អោយបងទៅផ្សារថ្មីម៉ោង ៦ ឬ ៧ យប់ អូមិនទៅទេ ខ្លាចគេថាយើងនឹងប្រុសដើរយប់។
ចុះបងកុំដើរទៅៗ ។ ជិះម៉ូតូ ឬ ឡានអីទៅ គេមិនថា ប្រុសដើរយប់ទេ ។
ខ្ញុំអត់ខ្លាចរ៉េ គេថាប្រុសដើរយប់នោះ ខ្លាចតែស្រីៗ ចាប់រំលោភ រ៉េ !
មែនហើយបង! ច្រីៗអាឡូវកាចកាចណាស់! ខ្លាចតែគេរំលោភហើយ សម្លាប់បំបិទមាត់ទៀត!
សម្លាប់ហើយ មិនអីទេ ខ្លាចតាប្លន់យកទូរសព្ទ័ទៀតផង ហិហិហិ ច្រីៗៗ! ហិហិហិ
ខ្លាចតែគេកាត់របស់មួយបោះអោយឆ្កែសីុ ហាស ហាស
បើកាត់បាត់ទៅ ចប់ហើយមនុស្សប្រុសយើងនោះ! ហិហិហិហាស ហិហិ
ចឹងប៉ាម៉ានដំណាក់!
រំលោភ > សម្លាប់ > យកទូរសព័្ទ > កាត់ចោល > បោះឲ្យឆ្កែស៊ី !!!! 😆
ចឹង យើងជាប្រុសៗ ត្រូវប្រយត្ន័ខ្លួនអោយមែនទែន ព្រោះត្រូវយ៉ាប់ច្រើនតំណាក់កាលណាស់
😆 ប៉ាយ៉ាត់ប៉ាយែងបងប្អូន
ចឹង! ង៉ៃក្រោយពេលទៅណាមកណា យប់ៗអីត្រូវមើលផងតើមានបាត់អីអត់ បើមិនចឹងទេ ស្លៀកសារ៉ុងហើយ ហិហិហិ
មិនយ៉ាប់រ៉េ ប្អូនស្រុកនឹងសម័យអាលូវជឿនលឿនណាស់ មានគេម្នាក់នៅប្រទេស បង(សហរដ្ឋ) គាត់ត្រូវប្រពន្ធកាត់ ហើយ បោះចោលតាមផ្លូវជាតិ ម៉ាងៃ ឡានពេទ្យ ឡានទឹក ហើយមានឆ្កែ ដើររកឃើញ យកមកតវិញជាប់ ប្រើការបាន ថែមទាំងអាតាបិុហ្នឹង មានថតរឿងអីផ្តេដផ្តាស បានទៀតផង ! អាចឹងហើយ មុនទៅផ្សារយ៉ាងហោចណាស់ ត្រូវស្លៀកខោ ស្លូប យ៉ាងហោចណាស់អោយបាន៥គូរ បើមិនអាចឹងរ៉េ ច្បាស់ជាឆ្កែ រកឃើញ មុនឡានពេទ្យ វា ញាំអស់ មិនខាន ! 😀
បើដូចបងថាមែន បើបាត់នៅអាមឹរិក ក្រែងលោមានសង្ឃឹមខ្លះ តែនេះស្រុកខ្មែរបង បើដាច់ហើយ គឺដាច់តាហ្មង ជួយតអោយវិញលែងបានហើយ ដាច់ពូជតាហ្មង ហិហិហិ
ហិហិហិ មែនយោបល់ល្អណាស់! យើងជាប្រុស មិនត្រូវអោយគេថាយើងប្រុសដើរយប់ទេ ជិះពេលយប់បាន ហិហិហិ ប្រសប់យាយណាស់ ក្មេងស្រែនេះ!
អត់មានពូកែរនិយាយអីរ៉េ! គ្រាន់តានិយាយតាមត្រង់តើ!
ក្មេងស្រែនេះ!
ក្រែងោល អត់ឃើញមូតូនីពេញ ប្រហែលគេអត់អោយបើកចូលដឹង ? ខ្ញុំដូជជាធ្លាប់ថាគេបិទ មិនអោយម៉ូតូ រត់ក្នុងក្រុង ពីឆ្នាំម្តង ប្រហែលខ្ញុំច្រឡំរ៉េ មិនដឹង ? ;(