លេង​ចង់​ចូល​ភូមិ

ប៉ុន្មាន​ង៉ៃ​នេះ ដល់​តា​រវល់​ពេក​តូវ ហើយ​ដូច​ធុញ​ថប់​ម៉េច​ទេ លេង​ចង់​ចូល​លេង​ក្នុង​ភូមិ​វ៉ើត​ប្រេស​ទៀត​ហើយ ណា​មួយ​មើល​ទៅ​អ្នក​ភូមិ​ដូច​ជា​រវល់​និយាយរឿង​នយោបាយ រឿង​វៀត​ណាម រៀង​រដ្ឋាភិបាល។ ចឹង​តូវ​ញ៉ុម​អត់​សូវ​មាន​យោបល់​អី​គេ​ទេ ព្រោះ​ចេះ​តែ​ស្រែក​ច្រៀង សរសេរ​ចំរៀង​ លេង​ភ្លេង និង​រៀប​ចំខនស៊ើត​ទេ។

ឃើញ​អ្នក​ភូមិ​រវល់​ពេក​ចឹង​អត់​សូវ​មាន​អ្នក​មក​លេង​ផ្ទះ​ទៀត​ផង។ ប្រហែល​ញ៉ុម​មិន​សូវ​បាន​ទៅ​លេង​គាត់​ហើយ តែ​យ់ាង​ណា​ម៉ិញ​មិន​ចង់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​អ្នក​ភូមិ​ទេ នៅ​តែ​ចង់រាប់​អាន​ចឹង។ ហិហិហិ ភូមិ​នេះ​សំបូរសប្បាយ​ណាស់!

23 thoughts on “លេង​ចង់​ចូល​ភូមិ

    1. ហឺ!!! មិន​ចិត្ត​ដាច់​ទេ ជួន​កាល​អត់​សូវ​មាន​ពេល​ចូល​ភូមិ​យើង​ហ្នឹង​ ហើយ​ខ្លាច​អ្នក​ស្រុក​ថា​ខ្មោច​លង ពេល​ចូល​ភូមិម្ដងៗ។

    1. តាំង​ពី​មុន​មិន​ព្រម​ហៅ​ទេ! តមាន​ណាត់​បាន​មក​ហៅ យ៉ាប់​មែន​សៀវ​ហេង​នេះ! ហ្នឹង​ហើយ​ច្រូច​អោយ​ពូ​ផង​ទៅ​ហិហិហិ

    1. មិន​ដឹង​មាន​ភូមិ​ណា​ត្រូវ​ដូរ​ទេ! ព្រោះ​បើ​ដូរ​ទៅ​ពិបាក​រាប់​ញាតិ​ឡើង​វិញ​ណាស់ព្រោះ​អី​ ត្រូវ​ចំណាយ​ពេល​យូរ​ណាស់​ទើប​រាប់​បាន​ញាតិ​ប៉ុណ្ណឹង។

    1. ចាបូ​គឺ​ចាបូ​អ្នក​មាន​ចំណេះ​ និង​អ្នក​ប៉ិន​យាយច្រើន​ណាស់ បើ​ចាបាយ​វិញ​គឺ​ចាបាយ​យាយ​រឿង​យោបាយ​ រដ្ឋាភិបាល និង​ផា​អោយ​គ្នាផ្សេងៗ។ល។

  1. ខ្ញុំមានការសោកក្តាយណាស់ដែលពិសិដ្ឋមានអារម្មណ៌បែបនេះ ។ ពិសិដ្ឋ ការចូលភូមិមិនមែនសំដៅទៅលើ អ្វីៗដែលបងប្អូនយើងសសេរ ឬ និយាយរ៉េ គឺសំដៅទៅលើអ្វីដែលពិសិដ្ឋបាននាំមក ចែកចាយ ដល់ភូមិនេះ ។​ពិសិដ្ឋ មានទេពកោសល ផ្នែកខាង សិល្បះ ចម្រៀង សសើរព្រះគ្រិស្ទ នេះ​ជាអំណោចទាន ដែលពិសិដ្ឋអាចចែកចាយ ដល់អ្នកភូមិនេះ ។ ដូច្នេះហើយ សូមកុំមានការខកចិត្តអី បើមកបាន សូមមកលេង ព្រោះ យើងទាំងអស់គ្នា មិនចង់បាត់បង់ មិត្តភ័ក្រ ល្អ របស់យើងរ៉េ ! ។ បើគេនិយាយពីអ្វីវីដែលយើងមិនចូលចិត្ត យើង កុំយកចិត្តទុកដាក់ទៅបានហើយ ។ ប្អូន មិនត្រូវអោយពាក្យសំដី របស់អ្នកផ្សេង រំខានដល់អារម្មណ៍ របស់ ប្អូនរ៉េ បងនិយាយនេះក្នុងនាមជា មិត្តភ័ក្រ ជា បងប្រុស ។​ តែនេះជាសិទ្ធី របស់ប្អូនរ៉េ បងគ្មានតួនាទី អាចឃាត់អោយប្អូននៅ ឬ ក៏ ដេញ ប្អូនចេញ រ៉េ តាមតែការនឹកឃើញ របស់ ប្អូន ចុះ ។ សូមសំណាងល្អ នឹង សង្ឃឹមថា ប្អូណ​មិនបោះបង់ពួកយើង ចោលរ៉េ អរគុណដល់អ្វីៗ ដែល ពិសិដ្ឋបានចែកចាយ !

    1. ញ៉ុម​ពិត​ជា​អរគុណ​ដល់​បង​ហនុមាន​ណាស់​ដែល​បាន​ឆ្លៀត​ឱកាស​មក​សួរ​សុខ​ទុក្ខ​ញ៉ុម​នៅ​ផ្ទះ។ ជួន​កាល​បង​អើយ​យើង​មាន​អារម្មណ៍​ឡើង​ចុះ​ទៅ​តាម​ស្ថានការណ៍​នៃ​ជីវិត​របស់​យើង ដែល​យើង​បាន​ជួប​ប្រទះ។ ពិត​ជា​អរគុណ​សំរាប់ ពាក្យ​លើក​ទឹក​ចិត្ត​របស់​បង និង​មិត្ត​ភាព ជាមួយ​និង​ក្ដីរាប់​អាន​ដែល​បង​មាន​ចំពោះ​ញ៉ុម។
      តាំង​ពី​ឈាន​ជើង​ចូល​ដល់​ភូមិ​នេះ ញ៉ុម​បាន​បង្កើត​មិត្ត​ថ្មីៗ​ជាច្រើន ហើយ​ទោះ​បី​យើង​នៅ​កន្លែង​ឆ្ងាយ​ពី​គ្នា​នៃ​ផែន​ដី​ តែ​យើង​នៅ​តែ​ផ្សាភ្ជាប់​គ្នា​បាន​តាមរយះ​ភូមិ​វ៉ើត​ប្រេស​នេះ ហើយ​ខ្ញុំ​ក៏​បាន​រាប់​អាន និង​ស្គាល់​ពី​លក្ខណះ​របស់​មនុស្ស​ជា​ច្រើន​នៅ​ក្នុងភូមិ​នេះ​ ដែល​មាន​លក្ខណះ​ខុសៗ​គ្នា ហើយ​ក៏​មាន​អ្នកភូមិ​ខ្លះ​មាន​លក្ខណះ​ស្រដៀង​គ្នា​ដែរ។ អត្ថបទ និង​សេចក្ដី​ប្រកាស​នៅ​ក្នុង​ផ្ទះ​នីមួយ​ៗ​នៃ​ភូមិ​នេះ បាន​ផ្ដល់​នូវ​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ដល់​ញ៉ុម​ដែល​ពី​មុន​មិន​ដែល​មាន​ តែ​អាឡូវ​ក៏​បាន​ពើប​ប្រទះ​និង​ចំណេះ​ដឹង​ខ្លះៗ​ដែរ។
      ញ៉ុម​សង្ឃឹម​ថា បន្ទាប់​ពី​ការ​រវល់​ម៉ារយះ​នេះ ញ៉ុម​នឹង​មាន​ឱកាស​ញឹក​ញ៉ាប់​មក​លេង​អ្នក​ភូមិ​យើង ហើយ​អ្វី​ដែល​ញ៉ុម​លែង​ចង់​ចូល​ភូមិ​នោះ គឺ​ជួន​កាល​ដោយ​សារ​អារម្មណ៍​នៃ​ការ​រវល់​របស់ញ៉ុម​ទេ ហើយ​ជួន​កាល​ចេះ​តែ​ឃើញ​នេះ​ ឃើញ​នោះ​ក៏​លែង​ចង់​ចូល​ទៅ តែ​យ៉ាង​ណា​មិន​អាច​បំភ្លេច​ចោល​នូវ in-existing ភូមិ​នេះ​បាន​ទេ។
      អរគុណ​ជា​ថ្មី​ម្ដង​ទៀត​ ដែល​បាន​លើ​ក​ទឹក​ចិត្ត​ញ៉ុម ហើយ​ឃើញ​ថា បង​មាន​គុណ​សម្បត្តិល្អ​ក្នុង​ការ​លើក​ទឹក​ចិត្ត ហើយ​ញ៉ុម​រៀន​ពី​បង​បាន​ច្រើន។ អរគុណ និង​អរគុណ

      1. មិនខុសរ៉េ​ពិសិដ្ឋ អ្វីៗ ដែលពិសិដ្ឋបានវាចារនោះត្រូវហើយ ការផ្លាស់ស់ប្តូរពឹងពាក់ទៅលើអារម្មណ៍ របស់មនុស្សយើង ។ បងដឹងថាប្អូនមានការពិបាកច្រើន ព្រោះណាមួយ កុននៅខ្ចី ហើយណាមួយកិច្ចការ ក្រុមគ្រួសារ ព្រោះនេះជារឿងសំខាន់ នៅក្នុងជីវិត្ត របស់ប្អូន រឿងចូលភូមិនេះជារឿងបន្ទាប់បន្សំរ៉េ ចូលពេលណាប្អូនមានពេលទំនេរលំហែពីការងារ នឹង មើលកូន ។ ថ្ងៃណាចូលក៏បានតាមតែប្អូនមានពេល នឹងឆ្លៀតឧកាស​បាន ។ ពួកយើងនៅទីនេះ សំរាប់ពិសិដ្ឋហើយ អ្វីដែលប្អូនអាចយកប្រើប្រាស់បាន សូមយកចុះ យើងអាចរៀនពីគ្នាទៅវិញទៅមកបាន ។ បងសង្ឃឹមថាប្អូនពិតជាយល់នៅពាក្យរបស់បង មិនខាន ។​តែទោះជាយ៉ាងណាក៏ដោយ នេះជាឧកាស នឹងពេលវេលា របស់ប្អូនរ៉េ គ្រួសារ កូន​ប្រពន្ធ សំខាន់ជាង ភូមិវើតប្រេស ។ប្អូនចូលលេងថ្ងៃណាក៏បានដែរ ពួកយើងនៅទីនេះហើយ ម្នាក់បើកទ្វាផ្ទះ សំរប់ប្អូនជានិច្ច ។ សូមសំណាងល្អ !

      2. អរគុណ​បង​ជា​ថ្មី​ម្ដង​ទៀត​សំរាប់​ការ​លើក​ទឹក​ចិត្ត​របស់​បង។ ង៉ៃ​នេះ​ឆ្លៀត​បាន​ពេល​ខ្លះ​មក​លេង​ភូមិ​យើង​តិច ហើយ​ឃើញ​ថា​អ្នក​ភូមិ​យើង​មាន​ការ​មមាញឹក​ក្នុង​កិច្ច​ការ​ផ្ទាល់​ខ្លួន​ និង​ការ​ដក​ ស្ទូង​ច្រើន​ណាស់ ព្រោះ រដូវ​ភ្លៀង​ហើយ!

        អាឡូវ​ការងារ​ញ៉ុម​រៀង​ស្បើយតិច​ហើយ ចឹង​នឹង​មាន​ពេល​ខ្លះ​ក្នុង​ការចូល​លេង និង​សួរ​សុខទុក្ខ​ផ្ទះ​របស់​ភូមិ​យើង​ហ្នឹង​ណា! អរគុណបង​ម្ដង​ទៀត

  2. ញ៉ុមបានបាត់មុខមួយរយះហើយបង! ទើបតែមានចិត្តចូលមកលេងវិញទេ!
    ញ៉ុមចង់និយាយអ្វីចេញពីអារម្មណ៍បន្តិច! កាលពិតទៅពេលដែលញ៉ុមចូលមក
    ម្តងៗញ៉ុមតែងតែគិតថា តើថ្ងៃនេះនឹងត្រូវនាំយកអ្វីដែលប្លែកចែកជូនអ្នកភូមិ
    យើងអានទៅ? មានពេលខ្លះ គ្រាន់តែញ៉ុមគិតចុះគិតឡើងស្មុគ្រឡើងពេញមួយ
    ថ្ងៃឯណោះ!នេះហើយដែលនាំអោយអារម្មណ៍របស់យើងបាក់ទឹកចិត្ត នឹងចេះតែគិតអ្វីផ្តេសផ្តាស តែក៏មានអារម្មណ៍ល្អឡើងវិញនៅពេលដែលអ្នក
    ភូមិគេមិនភ្លេចញ៉ុម គឺនៅតែមានអ្នកដែលចូលទៅលេងផ្ទះញ៉ុមជារៀងរាល់
    ថ្ងៃ 🙂 អ្នកភូមិWPនេះគឺជាបងប្អូនទីទៃរបស់ញ៉ុមហើយ! ហេហេហេ

  3. យល់ល្អបងក៏កុំអោយស្មុគ្រនឹងរឿងនេះពេកអី! ព្រោះការចូលមកលេងក្នុងភូមិ
    នេះគ្រាន់តែមានបំណងចង់ស្វែងរកអ្វីដែលប្លែកចំនេះដឹង នឹងការសួរសុទ្ខគ្នា
    ទៅវិញទៅមកក៏បានដែរ 🙂

    1. អរគុណ​ វឌ្ឍនះ សំរាប់​ការ​មក​លេង​បង​ដល់​ផ្ទះ​តាហ្មង! ហិហិ​មាន​បាន​ញ៉ាំ​អី​ហើយ​នៅ​នឹង? អឺ! ចំពោះ​អ្វែ​ដែល​វឌ្ឍនះ​និយាយ​ខាង​លើ​នេះ ធ្វើ​អោយ​បង​គិត​ថា នោះ​ជា​សំពាធ​មួយ​គឺ​ថា នៅ​ពេល​ដែល​ចូល​មក​ភូមិ​នេះ​ តើ​មាន​អ្វី​ត្រូវ​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ភូមិ​យើង​អោយ​ដឹង​ពី​អារម្មណ៍​របស់​យើង ចឹង​ពេល​មួយ​ថ្ងៃ​ទៅ មួយ​ថ្ងៃ​វា​ហាក់​ដូច​ជា​បន្ទុក​មួយ​ដែល​យើង​ត្រូវ​មក​អត្ថបទ​ចុះ​ផ្សាយ ឬ​រឿង​អ្វី​មួយ​មក​និយាយ។ សំរាប់​បង​វិញ​បង​មាន​ការរវល់​ច្រើន​ពេក​ហើយ​​ ចឹង​មិន​ចង់​គិត​យ​ក​អ្វី​មក​ជា​បន្ទុក​ដាក់​លើ​ខ្លួន​ទេ តែ​ជួន​កាល​មក​លេង​ក្នុង​ភូមិ​នេះ បង​យក​តែ​បទ​ពិសោធន៍​នៃអ្វី​ដែល​បង​បាន​ឆ្លង​កាត់ និង​មាន​ចម្ងល់​មក​ផ្សាយ​តែ​ប៉ុណ្ណឹង​ទេ។

      វា​ជា​ការ​ពិត​ដែល​បង​បាន​រៀន​ពី​អ្វី​ដែល​ប្លែកៗ​ជា​ច្រើន​នៅ​ក្នុង​ភូមិ​នេះ។

      1. ញ៉ុម​ចង់​បះសក់​នោះ​បង​អើយ! តែ​កុំ​ប្រាប់​អ្នក​ណា​អោយ​សោះ​ណា ទើប​តែលើក​ជើង​បាន​ម្ដង​ទេ! ហិហិហិ

      2. អាចឹងមិនឡូយ លើកម៉ាដង មានគូនទៅហើយ ចុះទំរាំលើក ពីរ បី ដង មិនគុនម៉ាផ្លូនទៅហើយ ? និយាយលេងរ៉េ 😀

    1. សួស្ដី អេណាណា! ហិហិហិ អត់​ចង់​ទៅ​ជំរំ​ម្ដង​ទៀត​ទេ! ទោះបី​ទី​នោះ​ជាទី​ដែល​បង​បាន​រីក​ធំធាត់​នៅ​ហ្នឹង​ក៏​ដោយ ក៏​អត់​មាន​បំណង​ទៅវិញ​ដែរ ព្រោះ​លឺ​ថា តំបន់​ដែល​ប្រជាជន​ខ្មែរ​ ជា​ជន​ភៀស​ខ្លួន​ធ្លាប់​រស់​នៅ​ហ្នឹង ត្រូវ​បាន​ស្ដេច​ថៃ យក​ធ្វើ​ជា​ភូមិ​គំរូ​សំរាប់​ប្រជាជន​ថៃ​រស់​នៅ​ហ្នឹង​ហើយ! រឿង​នឹង​រលឹក​អ្នក​ភូមិ​នោះ​ពិត​ជា​មាន​ហើយ ព្រោះ មាន​នៅ​ក្នុង​ចិត្ត​គំនិត​ញ៉ុម​ជានិច្ច!

      ហិហិហិ ជួយ​លើក​ជើង! ញ៉ុម​ចង់​បះសក់!​ហិហិហិ ចាំ​ញ៉ុម​កាន់​ជើង​ម្ដង​លែង​លើក​ហើយ​ក្រែង​លោ​បងប្អូន​អ្នក​ភូមិ​យើង​ច្រឡំ ហិហិហិ

      អរគុណ​ដែល​ឆ្លៀត​មក​លេង​ញ៉ុម​ដល់​ផ្ទះ មាន​អារម្មណ៍​ថា​ អ្នក​ភូមិ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ញាតិ​ជិត​ខាង​ណាស់ បាត់​មុខ​បាត់​មាត់ ច្បាស់​ជា​មក​រក​ដល់​ផ្ទះ​ហើយ! ចឹងមែន​ខ្មែរ​យើង! សូម​អរគុណ​ដោយ​ស្មោះ​អស់​ពីចិត្ត។

ទំលាក់ មួយចំលើយតប ទៅ pisitnseiha បោះ​បង់​ការ​ឆ្លើយ​តប