មុខ​វាំង​អត់ស្អាត អត់​រំភើប

ម្សិល​ម៉ិញ​ពេល​ល្ងាច ញ៉ុម​គិត​ថា​នាំ ប្រពន្ធ​កូន​ទៅ​លេង​មុខ​វាំង​ម្ដង ព្រោះ​ខាន​បាន​ទៅ​លេង​នៅ​មុខ​វាំង​ហ្នឹង​ជិត​កន្លះ​ឆ្នាំ​ហើយ ទោះ​បី​រស់​នៅ​អំពេញ​ក៏​ដោយ​ចុះ។

ដល់​ពេល​ទៅ​ដល់​មុខ​វាំង​ ចង់​អស់​សង្ឃឹម​ ហើយ​ចង់​លោត​ទឹក​មុខ​វាំង​ម៉េច​ទេ ព្រោះ​អី​ទិដ្ឋ​ភាព​នៅ​ពេល​ហ្នឹង​ ដូច​ជា​កំសត់ អត់ជីវិត​ម៉េច​មិន​ដឹង​ទេ! ស្ងាត់ មិន​សូវ​អ៊ូអរ វាំង​ស្រុក​ខ្មែរ​យើង​ទៀត​មិន​មាន​ភ្លើង​ពណ៌​អី​អោយ​ទាក់​ទាញ​ខ្លាំង​ទេ មើល​ទៅ​ដូច​ជា​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង​ម៉េច​មិន​ដឹង​ទេ។

ទោះ​បី​មិន​ទាន់​ដល់​រដូវ​បុណ្យ​ទាន​អី​ក៏​ដោយ ក៏​គួរ​អោយ​វាំង​ខ្មែរ​មាន​សម្រស់​គួរ​អោយ​ទាក់​ទាញ​តិច​ដែរ​ទៅ ព្រោះ​អី​ពេល​បរទេស​មក​លេង​ស្រុក​ខ្មែរ គឺ​គេ​ចង់​ទៅ​ទស្សនា​ព្រះបរមរាជវាំង​ខ្មែរ។ ហឺ!!គិត​ទៅ​គេ​ទៅ​លេង​តែ ពេល​ថ្ងៃ ដល់​ពេល​យប់​មើល​ទៅ​ទិដ្ឋ​ភាព​វាំង​យើង​អន្លង់អន្លោច​ណាស់។ អស់សម្រស់​ហើយ!

បើ​ថា​វាំង​ទៅ​មិន​សូវ​មាន​សម្រស់ ដល់​ថ្នាក់​សួន​មុខ​វាំង​ហ្នឹង​អត់​សូវ​មាន​សម្រស់​ទាក់​ទាញ​ទៀត។ ចប់​ហើយ លើក​ក្រោយ​លែងនាំ​គ្រួសារញ៉ុម​ទៅ​មុខ​វាំង​ហើយ ខ្លាង យំ​ស្រណោះ​ខ្លួន​បោក​ស្លាប់ ព្រោះ​តែ​វាំង​ខ្មែរ មើល​ទៅ គួរ​អោយ​ស្រណោះ​ទៀត។

Advertisements

8 thoughts on “មុខ​វាំង​អត់ស្អាត អត់​រំភើប

  1. គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ មុខ​វាំង​ហ្នឹង​ទេ ព្រោះ​ភាគ​ច្រើន​ចូល​ចិត្ត​ទៅ​អង្គុយ​កម្សាន្ដ​នៅ មុខ ណាហ្គា ឬ កោះពេជ្រ​ច្រើន​ជាង​

    1. ពិត​មែន​ហើយ ព្រោះ​អី​បង​ឧស្សាហ៍​នាំ​ប្រពន្ធ​កូន​ទៅ​លេង​កោះពេជ្រ​សឹង​អី​ណឹង ព្រោះ​មាន​អ្វីៗ​គួរ​អោយ​ចាប់​អារម្មណ៍​ច្រើន​ជាមួយ​នឹង​ទិដ្ឋភាព និង​ល្បែង​កំសាន្ដ​ផ្សេងនៅ​ទី​នោះ។ ម្យ៉ាង​ទៀត​នៅ​មុខ​ណាហ្គា​មាន​ទឹក​បាញ់​ជាមួយ​នឹង​ភ្លើង​ពណ៌ ហើយ​មាន​ទូរទស្សន៍​ធំមួយមើ​ល​កំសាន្ដ​ទៀត។

  2. សួរស្ដីបងប្អូនទាំងអស់គ្នានេះលើកទី១ហើយដែលខ្ញុំបានមកទីនេះ
    ឃើញបងខាងលើថាវាំង​ ងងឹតគួឲ្យស្រណោះម៉ែនទេនមិនដឹងហេតុអី្វ
    បានជាគេមិនបើកភ្លើង ឬមួយរដ្ឋប្រយ័ត្នថវិកាជាតិព្រោះស្រុកយើងក្រ។

    1. អរគុណ​បាន​មក​ចូល​លេង​ផ្ទះ​របស់​ញ៉ុម​នេះ ហើយ​ក៏​សូម​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ដែរ ដែល​បាន​ចូល​មក​ដោយ​ស្ងាត់ៗ ហិហិ។ រឿង​បិទ​ភ្លើង​ញ៉ុម​អត់​ដឹង​ដែរ ប្រហែល​អត់​លុយ​បង់​រដ្ឋ​មិន​ដឹង។

  3. កុំលោតទឹកអី ចោលប្រពន្ធកូន;)
    ខ្ញុំដល់់ឃើញចឹងដូចជាស្រងះស្រងោចក្នុងចិត្ត ដូចជាអាណិតស្រុកខ្មែរ
    កណ្ដាលក្រុងមិនគយរទៅជាស្ងាត់់អស់់សមឬស់់ពេលយប់់ចឹងទេ?ម៉ោងប៉ុន្មាន
    ថ្មើរហ្នុង?ប្រហែលយប់់ជ្រៅបន្តិចហើយ? ប៉ុន្តែទោះជាយប់់ជ្រៅ ក៏គួរមានសំរស់់
    មានពន្លឺស្អាតដែរ ព្រោះទេសចរមានទំាងថ្ងៃទាំងយប់់ ។ឃើញចឹងគួរអោយខ្លាចម៉េចទេ? ខ្ញុំអត់់ហ៊ានដើរទេឃើញចឹងនោះ!
    ខ្ញុំចូលចិត្តដើរលេងមាត់់ទន្លេ ទំាងថ្ងៃទំាងយប់់ អោយតែមានពេល ហើយអត់់ស្ទះចរាចរណ៏។

    1. អាឡូវ​លែង​ចង់​លោត​ទឹក​ហើយ! ពេល​ហ្នឹង​ញ៉ុម​ទៅ​ម៉ោង​ប្រហែល​ជា​៥កន្លះ​ល្ងាច​ដល់​ម៉ោង​៦កន្លះ គុយ​លេង​ម៉ាសន្ទុះ អត់​សូវ​ឃើញ​មាន​មនុស្ស​មក​លេង​ទេ។ យាយ​រួម​មុខ​វាំង​អាឡូវ​អត់​ជាតិ​ម៉េច​មិនដឹង​ទេ ខ្លោច​ចិត្ត​ណាស់​ញ៉ុម!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s