នឹកឆ្ងល់យូរហើយ ពីរឿងស្រុកយើងម៉ាម៉ាត់ណាក៏គិតលុយជាដុល្លាដែរចុះបាត់លុយ៛ទៅណាអស់ហើយ? តាមហាងទំនិញទំនើបៗ អត់មានដាក់តម្លៃលើផលិតផលជាលុយ៛ទេ សុទ្ធតែដុល្លាទាំងអស់។
ប្រទេសគេជុំវិញ តាមហាងផ្សេងៗគឺអត់ដាក់ដុល្លាទេ គឺប្រើប្រាស់លុយក្នុងស្រុកគេតាហ្មង។ នោះបង្ហាញថាប្រទេសគេអាចរក្សានូវអ្វីដែលជាលក្ខណះអត្តសញ្ញាណជាតិរបស់គេ លើកលែងតែស្រុកខ្មែរមួយនៅអាស៊ី តាមហាងគឺគិតជាដុល្លា សូម្បីតែផ្សារត្រី ក៏គិតជាដុល្លាដែរពេលខ្លះនោះ។
នឹកឃើញហួសចិត្ត … ចូលទៅទិញអីវ៉ាន់នៅផ្សារទំនើប គេគិតជាលុយដុល្លាទាំងអស់ ដល់ពេលខ្ញុំឱ្យជាលុយខ្មែរ អ្នកគិតលុយមើលលើមើលក្រោម ចង់មើលងាយ 😀
ពិតមែនហើយ ពេលទិញហើយគិតលុយ បើអោយជាលុយ៛គេមើលមកយើងហាក់ដូចជាអាម៉េចមិនដឹងទេ។
មូលហេតុ លុយរៀលថោកពេក មិនសមនឹងកំរិតចំនាយប្រចាំថ្ងៃ មានន័យថា ថ្លៃទំនិញស្រុកខ្មែរថ្លៃដូចនៅស្រុកអាមេរិច តែលុយខ្មែរថោកជាងលុយអាមេរិចជ្រុល ដូច្នេះគិតជាលុយរៀលពិបាកណាស់ លេខច្រើនពេក។ ប្រាក់ខែមួយ២៥០ដុល្លារ បើនិយាយថា ១លានរៀល ដូចជាសំបើមណាស់។
តែម្យ៉ាងមកពីយើងបើកទូលាយផង។
ចុះលុយវៀតណាម នៅស្រុកហ្នឹងចាយរាប់លានដុង ពួកគេនៅតែប្រើលុយដុងក្នុងការទូទាត់នៃការទិញទំនិញ។
ដូចលោកគ្រូវិចិត្របានបកស្រាយ, បើប្រៀបធៀបនឹងប្រទេសវៀតណាម, លុយវៀតណាមហាក់ដូចជាថោកជាងយើងមែន តែដោយសាររដ្ឋគេមាន គំនាប ដូច្នេះរូបិយប័ណ្ណជាតិ ត្រូវបានប្រើជាកំហិត! តែស្រុកយើងជាស្រុក ទីផ្សារជើងមេឃ, បើកទូលាយឡើងប៉ិនសមុទ្រទៅហើយ!
គិតថាស្រុកយើងអត់មានគំនាបដែទេអី? ណាមួយទៀតគ្រប់គ្នាហាក់ដូចជាទាមទារដុល្លាជាងរៀល។
បាទស្រុកយើងវាមានគំនាបហើយ! គឺគំនាបបង្ខំអោយ ចាយលុយដុល្លារនោះ ឯង!
ចំណុចគួរឲ្យគាំទ្រ
បើតាមខ្ញុំធ្លាប់រៀន បានជាស្រុកខ្មែរ និយមលុយបរទេស ច្រើនជាង លុយជាតិ (រៀល) ព្រោះ អ្នកប្រកបរបរពាណិជ្ជកម្មទាំងនោះ «មិនមានជំនឿចិត្តលើប្រាក់រៀល!» មិនមានជំនឿចិត្ត កើតចេញពី ការប្តូររបបថ្មី បែរជាឈប់ចាយប្រាក់នៅក្នុងរបបចាស់ តួយ៉ាងដូចជា សម័យខ្មែរក្រហម មិនត្រឹមតែមិនទទួលស្គាល់លុយសម័យលន់ ណុល ទេ ថែមទាំងប្រកាសលែង ចាយលុយទៀត…
ឥទ្ធិពលទាំងនេះ មានតរហូតដល់សព្វថ្ងៃ ដូចជា ដូរមាសទុក ឬដូរប្រាក់ដុល្លារទុកជាដើម បើសាកសួរបងប្អូន តើមានលុយសល់ប៉ុន្មាន ចម្លើយ គឺ ត្រូវបានគិតជា ប្រាក់ដុល្លា ឬមាស តែម៉ង…
តើអ្នកធ្លាប់ដឹងពីរឿងនេះដែរ ឬទេ ?
ភាសាដែលប្រជាជនខ្មែរយើងនិយមប្រើគឺ ១ជី ២ជី ម៉ាតម្លឹង ឬម៉ាហ៊ុន ២ហ៊ុន
នេះវាទាក់ទងនឹងរឿងសេដ្ឋកិច្ច! អ្នកជំនាញក៏គេចង់ឲ្យលុយរៀលចរាចរណ៍នាំមុខដែរ! តែធ្វើមិនទាន់រួច! ទប់កុំឲ្យតែហើមពេកនោះ វាគ្រាន់ហើយ!
បើគ្រាន់តែទប់ទល់ ហេតុអីចាំបាច់ប្រើប្រាស់រូបិយបណ្ណ័ $ នៅលើទំនិញ បើដាក់រៀលគឺដូចតែគ្នាតើអី
ព្រោះអីវ៉ាន់នាំចូល គេយកដុល្លាទៅទិញ ហើយលុយខ្មែរឡើងចុះៗដូចទឹកចឹង គេលក់អត់កើតទេ! (នេះតាមញុមធ្លាប់សួរអ្នកលក់ក្បែរផ្ទះ)
ពិបាកមែនស្រុកស្មែរ
មិនពិបាកទេបើមានដុល្លាចាយនោះ
តើមកពីអ្នកណា ពីប្រជាជនឬ ក៏អ្នកដឹកនាំ ? នេះអាចសន្និឋានបានថា អ្នកដឹងនាំគ្មានគិតពីប្រទេសជាតិ ប្រជាជនរ៉េ មែនរ៉េ ? រឿងមួយទៀត ខ្ញុំខ្លាច តែ ប្រាក់រៀល ក្លាយជា ដុងទៅវិញរ៉េ ? ពិតណាស់ លុយរៀលមានតម្លៃថោកមែន ក៏ ប៉ុន្តែ ជា តំណាង ប្រទេស កម្ពូជា តាំងពីដើមមក ។ ចុះ ក្មេងស្រី ៗ សក់ ក្រហម ក្មេងប្រុស ចោះត្រចៀក ដូចពួក ជនជាតិស្បែកខ្មៅ នោះ មិនខុសពី លុយ ដុល្លា មែនរ៉េ ? នេះហៅថាជឿនលឿន ពេក ហើយ !
បើលុយរៀលក្លាយជាដុងនោះ ស្រុកខ្មែរលែងក្លាយជាស្រុកខ្មែរហើយ ច្បាស់ជាខ្មែរក្រោមពេញម៉ាប្រទេសហ្មង។ ហិហិហិ…
រឿងក្មេងសក់ក្រហម ចោះត្រចៀក អាហ្នឹងប្រហែលមកពីឥទ្ធិពលនៃភាពយន្ដ និងភាពរីកដុះដាលនៃសង្គមបច្ជុប្បន្នយើងនោះទេមើលទៅ
ពិតជាអាចឹងហើយប្អូន បើប្រាក់រៀលក្លាយជាប្រាក់ដុង ខ្មែរអាលុងទឹកម៉ាសារទៀតតាហ្មង ! ខ្មែរពិតណាស់អាឥទ្ធពល មិនបានការហ្នឹង បើមានឥទ្ធិពល ឈ្លាត បង្កើត កំព្យូទ័រ អាត្រក់ទ័រ ឡាន ថ្នាំដង្កូវ ជួយដល់ប្រជាជន ខ្មែរទៅអត់មានទៅវិញ ! យ៉ាប់តែឡាហូត !
ហ្នឹងមកពីលិទ្ធិប្រជាធិបតេយ្យស្រុកយើងវាដើរថយក្រោយ។បើដើរលឿនទៅមុខវិញ
មិនដឹងលុយរៀលមានតំលៃយ៉ាងណា? ស្រុកយើងបើចង់់អោយលុយរៀល
មានតំលៃទាល់់តែស្រុកយើងកាន់់់លិទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ មិនពុករលួយ
មិនបំបិទសិទ្ធិសេរីភាព មិនផ្ដាច់់ការ មិនរណបស្រុកជិតខាង!