ចូល​ស្ទូឌីយ៉ោ

ថ្ងៃ​នេះ​ឆ្លៀត​បន្ទាប់​ពី​សរសេរ​ចម្រៀង​ចប់ ក៏​សម្រេច​ចិត្ត​ទៅ​ធ្វើ​សាច់​ភ្លេង និង​ទំនុក​ច្រៀង​ជាមួយ​បុគ្គលិក​របស់​ខ្ញុំ។ យើង​បានចំណាយ​ពេល​តាំង ពីម្សិល​ម៉ិញ ដើម្បី​អារង់​ស៊ីម៉ង់​ Arrangement បទ​ចម្រៀង​អោយ​មាន​ឃ្លា មាន​បន្ទរ។

ព្រឹក​ម៉ិញ​នេះ​ចំណាយ​ពេល​ម៉ា​ព្រឹក​គ្រាន់​តែ​ធ្វើ​ ស្គរ ឃីប៊ត និង​បាស់ បន្ទាប់​មក​ពេល​រសៀល​ក៏​ឆ្លៀង​ដាក់​សំលេង​បន្ត​ទៀត។

មាន​អី​បន្ទាប់​ពី​ថត​ហើយ យើង​ក៏​យក​មក​ចាក់​សាក​ស្ដាប់​ទៅ ពីរោះ​ដែរ​តើ! ហើយ​សូម​និយាយ​ថា ជា​មោទ​នះភាព​មួយ​របស់​ខ្ញុំ​ និង​បុគ្គលិក​របស់​ខ្ញុំ​ដែល​បាន​សំរេច​បទ​ចម្រៀង​នេះ ទោះ​បី​វា​មិន​បាន​១០០ភាគរយ​ក៏​ដោយ​ តែ​យើង​នឹង​បញ្ចប់​វា​ នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក។ អ្វី​ដែល​ពិសេស​ជាង​នោះ​គឺ​បទ​ចម្រៀង​នេះ យើង​មិន​បាន​ចម្លង​ពី​អ្នក​ណា ហើយ​យក​សាច់​ភ្លេង ពីអ្នក​ណា​ឡើយ​ យើង​បាន​បង្កើត​ថ្មី ស្រស់ៗ។

ខ្ញុំ​ចង់​ចែក​រំលែក​អោយ​អ្នក​ភូមិ​វ៉ើត​ប្រេស​បាន​ស្ដាប់​ដែរ​ តែ​វើត​ប្រេស​មិន​អនុញ្ញាតិ​អោយ​ខ្ញុំ​ដាក់​ចម្រៀង​បាន​សោះ មិន​ដឹង​ជាមូល​ហេតុ​អ្វី ឬ​មួយ​វិជ្ជាគុណ​ខាង​ផ្នែក​វ៉ើត​ប្រេស​របស់​ខ្ញុំ​វា​មិន​ពូ​កែរ ឬ​ត្រូវ​ការ​អ្វី​មួយ​ទៀត​ជា​ជំនួយ​ក្នុង​ការ​ដាក់​ចម្រៀង​នៅ​ក្នុង​វ៉ើត​ប្រេស​នេះ។ ប្រសិន​បើ​បងប្អូន​អ្នក​ជិត​ខាង​បាន​ដឹង​ក៏​ជួយ​ប្រាប់​ខ្ញុំ​ផង ដើម្បី​អោយ​ខ្ញុំ​អាច​មាន​ឱកាស​ល្បី​នឹង​គេ​តាម​រយះបទ​ចម្រៀង​នេះ។ ហើយ​ក៏​សូម​ជួយ​គាំ​ទ្រ​ផង។

Advertisements

16 thoughts on “ចូល​ស្ទូឌីយ៉ោ

  1. បាទសូមជំរាបសួរបង
    ខ្ញុំបងនិយាយហើយ ពិតជាចង់លឺបទចំរៀងនុះណាស់ ព្រោះអីខ្ញុំក៏ជាអ្នក
    ចូលចិត្តច្រៀងដែរ
    រឿងបងចង់ដាក់បទចំរៀងនោះចូលក្នុង​ wordpress គឺបងអាចដាក់បាន
    ច្រើនរបៀបណាស់បើតាមខ្ញុំដឹង។
    បងអាចសាកដាក់តាមការ upload those file តាម youtube
    បន្ទាប់មកបង ទាញយកcode link របស់file នោះមកដាក់ក្នុងប្លក់
    របស់ប​ងជាការស្រេច…
    បើបងមិនយល់ទាស់ទេបងអាចចូលមើលក្នុង ប្លក់ខ្ញុំបាន
    ខ្ញុំនឹងធ្វើវិឌីអូពីការupload វិឌីអូតាម youtube

    សូមអរគុណបង
    សូមជំរាបលា

    ពី​ វណ្ណ ពិសិដ្ឋ

    1. សួស្ដីបងហនុមាន អ្ហើយបាត់មុខមាត់យូរហើយ លឺតែរវល់ឡាហូត់។ កូនខ្ញុំសុខសប្បាយទេ តែរាងរពឹសបន្តិច។ ធំហើយជិតបានដប់ខែហើយ! ម៉ាពព្រិចភ្នែកសោះជិត១០ខែ លឿនមែនទែន។

      1. សួស្តី ត្រូវហើយបាត់តែមុខតែឭសម្លេង មិនអីរ៉េ ! ក្មេងរពិសអាចឹងឯង កុំអោយតែគ្នាឈឺស្កាត់អីទៅបានហើយ ! ថែរក្សា អោយបានល្អផង ព្រោះថាក្លាយជាឪពុកគេ មិនស្រួលរ៉េ ចុម ខ្ញុំមិនដែលមានកូនផងធ្វើមេចដឹងនោះ ! 😀

      2. បងឯងនិយាយ ដូចធ្លាប់មានកូនហើយចឹង! កូនខ្ញុំមានសុខភាពល្អណាស់ទ្រលុកទ្រលន់ណាស់។ ហ្នឹងហើយខ្ញុំនឹងយកចិត្តទុកដាក់ជាមួយគាត់អោយបានច្រើន

      3. កូនមិនខ្វះរ៉េ មានកូនដៃ កូនជើង ច្រើនដែរ 😀 ប្អូនហ្អា ចំណាស់បងទៅហើយ បើមិនចេះថែរក្សា កូនខ្មែរ​ឬ ក៏ មិនមានធម៌មេត្តា ដល់ក្មេង មិនដឹងធ្វើជាមនុស្សនាំតែចង្អៀត ផែនដីអីរ៉េ មែនរ៉េ ?

      4. តែ​ចាំ​មើល​ដល់​តាពេល​បង​មាន​កូន​ខ្លួន​ឯង​ហ្នឹង​បាន​ដឹងថា វាយ៉ាង​ម៉េច! ព្រឹក​ម៉ិញ​កូន​ខ្ញុំ​ភ្ញាក់​តាំង​ពី​ម៉ោង៥ភ្លឺ។ ថ្ងៃ​អាទិត្យ​ផង ចង់​ដេក​ពួន​អី​មិន​បាន!

  2. បាទបងមិនជាថ្វីទេ
    អ្វីដែលប្អូនអាចជួយបាន ប្អូននឹងព្យាយាមជួយ
    ក្រៅពីការធ្វើតាមយូធូប បងក៏អាចធ្វើបានតាម http://www.box.net
    ក៏បានដែរ រឺ​បងអាចធ្វើការសិក្សាបន្ថែមដោយខ្លួនឯងតាមរយះ wordpress suport
    នៅទីនោះអ្វីក៏មានដែរ មានទាំងជាអក្សរនឹងជាវីឌីអូ ខ្ញុំក៏មើលតាមនោះដែរ​ ណាបង

    សូមអរគុណបង
    សូមជំរាបលា

    ពី វណ្ណ ពិសិដ្ឋ

    1. អរគុណ ពិសិដ្ឋ ដែល​បាន​ជួយ​ក្នុង​រឿង​នេះ ហើយ​សង្ឃឹម​ថា​នឹង​បាន​សម្រេច​ទៅ​តាម​ការ​នែនាំ​របស់​សិដ្ឋ​ទៅ ចុះ។ អាឡូវ​កំពុង​រៀន​ពី​របៀប​ហ្នឹង​ហើយ។

  3. បងត្រូវចូលទៅក្នុង វិដជិត រួចទាញយកប្រអប់ដែលមានឈ្មោះ nox.netហើយត្រូវចូលទៅចុះឈ្មោះ
    ក្នុងនុងទៅស្រេចហើយ!
    ព៍តមានសំអិតសូមសួរ (វ៉ាន់ឌីយ៉ា)
    នេះត្រួសទេណាបង ញ៉ុមក៏ពឹងគេអោយដាក់អោយដែរ! ហេ ហេ ហេ
    😉

  4. ជំរាបសួរបងប្រុស ខ្ញុំបានបង្ហោះវិឌីអូពីវិធីសាស្រ្តក្នុងការដាក់តាមរយះbox.net នៅក្នុងប្លក់របស់ខ្ញុំហើយបងអាចមើលបាន
    វិឌីអូពីការដាក់video file តាមyoutube ក៏ខ្ញុំបានធ្វើហើយដែរ
    បងអាចមកប្លក់ខ្ញុំបាន

    សូមអរគុណបង
    សូមជំរាបលា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s