ចូល​ស្ទូឌីយ៉ោ


ថ្ងៃ​នេះ​ឆ្លៀត​បន្ទាប់​ពី​សរសេរ​ចម្រៀង​ចប់ ក៏​សម្រេច​ចិត្ត​ទៅ​ធ្វើ​សាច់​ភ្លេង និង​ទំនុក​ច្រៀង​ជាមួយ​បុគ្គលិក​របស់​ខ្ញុំ។ យើង​បានចំណាយ​ពេល​តាំង ពីម្សិល​ម៉ិញ ដើម្បី​អារង់​ស៊ីម៉ង់​ Arrangement បទ​ចម្រៀង​អោយ​មាន​ឃ្លា មាន​បន្ទរ។

ព្រឹក​ម៉ិញ​នេះ​ចំណាយ​ពេល​ម៉ា​ព្រឹក​គ្រាន់​តែ​ធ្វើ​ ស្គរ ឃីប៊ត និង​បាស់ បន្ទាប់​មក​ពេល​រសៀល​ក៏​ឆ្លៀង​ដាក់​សំលេង​បន្ត​ទៀត។

មាន​អី​បន្ទាប់​ពី​ថត​ហើយ យើង​ក៏​យក​មក​ចាក់​សាក​ស្ដាប់​ទៅ ពីរោះ​ដែរ​តើ! ហើយ​សូម​និយាយ​ថា ជា​មោទ​នះភាព​មួយ​របស់​ខ្ញុំ​ និង​បុគ្គលិក​របស់​ខ្ញុំ​ដែល​បាន​សំរេច​បទ​ចម្រៀង​នេះ ទោះ​បី​វា​មិន​បាន​១០០ភាគរយ​ក៏​ដោយ​ តែ​យើង​នឹង​បញ្ចប់​វា​ នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក។ អ្វី​ដែល​ពិសេស​ជាង​នោះ​គឺ​បទ​ចម្រៀង​នេះ យើង​មិន​បាន​ចម្លង​ពី​អ្នក​ណា ហើយ​យក​សាច់​ភ្លេង ពីអ្នក​ណា​ឡើយ​ យើង​បាន​បង្កើត​ថ្មី ស្រស់ៗ។

ខ្ញុំ​ចង់​ចែក​រំលែក​អោយ​អ្នក​ភូមិ​វ៉ើត​ប្រេស​បាន​ស្ដាប់​ដែរ​ តែ​វើត​ប្រេស​មិន​អនុញ្ញាតិ​អោយ​ខ្ញុំ​ដាក់​ចម្រៀង​បាន​សោះ មិន​ដឹង​ជាមូល​ហេតុ​អ្វី ឬ​មួយ​វិជ្ជាគុណ​ខាង​ផ្នែក​វ៉ើត​ប្រេស​របស់​ខ្ញុំ​វា​មិន​ពូ​កែរ ឬ​ត្រូវ​ការ​អ្វី​មួយ​ទៀត​ជា​ជំនួយ​ក្នុង​ការ​ដាក់​ចម្រៀង​នៅ​ក្នុង​វ៉ើត​ប្រេស​នេះ។ ប្រសិន​បើ​បងប្អូន​អ្នក​ជិត​ខាង​បាន​ដឹង​ក៏​ជួយ​ប្រាប់​ខ្ញុំ​ផង ដើម្បី​អោយ​ខ្ញុំ​អាច​មាន​ឱកាស​ល្បី​នឹង​គេ​តាម​រយះបទ​ចម្រៀង​នេះ។ ហើយ​ក៏​សូម​ជួយ​គាំ​ទ្រ​ផង។

ទ្រង់​ស្រឡាញ់​ខ្ញុំ​ណាស់


នេះ​ជាបទ​ចំរៀង​ដែល​ខ្ញុំ​បាន​សរសេរ៖

Intro:       E

​             E                                   A                                       E                 B

១.        ព្រះ​អើយ​ខ្ញុំ​ចូល​មក​រក​ទ្រង់             ទាំង​ដួង​ចិត្តខ្ញុំបន្ទាបចុះ

E             F#m                               A                     E

ក្រោម​ព្រះ​គុណ​នៃ​ព្រះ​អម្ចាស់         ដែល​មាន​ចំពោះ​ខ្ញុំរាល់​ថ្ងៃ

E                                      A                                    E                     B

២.        ខ្ញុំ​ចូល​មក​ទាំង​ចិត្ត​ខ្ទេច​ខ្ទាំ             សារភាព​ថា​ព្រះ​អង្គជា​ព្រះ​

E                     F#m                                     A             B             E  B

ទោះ​បី​ជាខ្ញុំ​ជាប់មាន​បាប              តែ​ទ្រង់​បាន​អត់​ទោសដល់​ខ្ញុំ

G#m                                C#m              A                               B

បន្ទរ​មុន៖           ទ្រង់ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់         លះបង់ព្រះជន្ម​ លោះបាបខ្ញុំ

G#m                          C#m                    A                                      B

ព្រះ​គុណ​ទ្រង់​ធំ​ជាង​ភ្នំ                  អោយ​ទូល​បង្គំ​មាន​សេរីភាព

C#m                                                  G#m

បន្ទរ      សូមព្រះអង្គ​ទ្រង់​បាន​អត់​ទោស      រាល់​កំហុស​ខ្ញុំ​បាន​ប្រព្រឹត្ត

A                                                                        B

សូម​ទ្រង់​នាំ​ខ្ញុំ​ចូល​ទៅ​ជិត              ព្រះ​ទ័យ​ស្នេហ៍ស្និទ្ធ និងព្រះគុណ

C#m                                                       G#m

សូមទ្រង់​សណ្ដោសប្រោសប្រណី   វិញ្ញាណខ្ញុំ​​ក្ស័យបើគ្មាន​ព្រះអង្គ

A                                                          B                                             C#m  |  G#m  |  A  |  B

សូម​យាង​គង់​ក្នុង​ជីវិតខ្ញុំ                ចិត្តទូលបង្គំ​ខ្ញុំ​ថ្វាយ​ទ្រង់​ហើយ

ស្ពាន​ចម្លង៖

C#m                                       G#m

ទ្រង់​ស្រឡាញ់​ខ្ញុំ​ណាស់    ទ្រង់​ស្រឡាញ់​ខ្ញុំ​ណាស់

A                                             B

ព្រះទ័យ​មិន​ប្រែផ្លាស់        ទ្រង់​ស្រឡាញ់ខ្ញុំ។

បទភ្លេងៈ ហេង​ពិសិដ្ឋ

ទំនុក​ច្រៀងៈ ហេង ពិសិដ្ឋ / ឌន ប៊ុន​ថន

២៩ កក្កដា ២០១០