ខ្ញុំមិនសូវជាអ្នកចូលចិត្តអានទស្សនាវដ្ដី ឬតាមដានពីជីវិតតារាអីប៉ុន្មានទេ តែចេះតែលឺអ្នកនេះ អ្នកនោះនិយាយអញ្ចេះ អញ្ចោះ ពីតារានេះតារានោះ ដែលរស់នៅក្នុងជីវិតនេះមានរឿងអាស្រូវច្រើន ស្រឡាញ់ប្ដីគេ អ្នកនេះទិញឡានអោយ អ្នកនោះបើកហាងអោយ ហើយប្ដូរសង្សាថ្មីៗ ហើយនឹង….
ខ្ញុំគិតថា មិនមានតារាណាចង់មានរឿងអាស្រូវទេ តែទស្សនិកជនដែលជាអ្នកបំប៉ោងរឿងអោយធំឡើង! នេះខ្ញុំគិតខុសដឹង? មានពាក្យមួយដែលគេនិយាយថា ទាល់តែអ្នកឯងពាក់ស្បែកជើងគេ ទើបបានដឹងថាយ៉ាងម៉េច!
បាទប្រាកដណាស់ហើយបងអ្នកដាំដើមស្វាយប្រាកដជាដឹងថាត្រូវថែរយ៉ាងម៉េចដាំយ៉ាងម៉េចហើយ។មានគេចេះតែនិយាយពីតារានេះរឺតារានោះមកពីគេចាប់អារម្មណ៌ពីតារានោះនឹងឯងខ្ញុំគិតពិតជាពិបាកក្នុងការហាមឃាត់ពួកគាត់កុំអោយនិយាយនុះ…ទាល់តែគ្មានតារាទើបគ្មានពាក្យទាំងនោះចំពោះតារា។
វាពិតដូចជាពិសិដ្ឋនិយាយមែន យើងមិនអាចយកអ្វីទៅបិទមាត់របស់គេបានទេ ដល់តែចឹងទៅ វាអាស្រ័យទៅលើតារាហ្នឹងតែហ្មង!
ខ្ញុំក៏មិនខ្វល់់ចង់់ដឹងរឿងពួកគេដែរ…នាំឈឺក្បាលទេ ដឹងរឿងគេច្រើន!
យកពេលគិតរឿងអីផ្សេងវិញ ជាពិសេសគិតរៀនអ្វីដែលសំខាន់់សំរាប់់ជីវិត
ខ្លួនឯង និង ក្រុមគ្រួសារមិត្តភក្ដិ ។
ខ្ញុំយល់ស្របជាមួយសម្បត្តិ គិតរឿងគេនាំតែឈឺក្បាលទេ ចង់ណាម៉េចៗទៅ!
ឲ្យតែលឺពាក្យថាតារានេះ ខ្ញុំនៅមិនសុខតែម្តង ព្រោះលឺតែបងជីដូនមួយខ្ញុំនិយាយតែពាក្យថាតារានេះរាល់តែថ្ងៃ មិនដឹងគាត់និយាយពីតារានៅលើមេឃ ឬតារាកុន ឯណាគាត់ទេ គាត់តែងតែសរសេររឿងពីតារានេះរហូត!!! គាត់តែងតែដាក់ឈ្មោះតារាជានិច្ច!!!