ចង់ដឹងថាតើមានតារាចំរៀង តារាភាពយន្តប៉ុន្មាននាក់ដែលមានប្លកនៅក្នុងនេះ ព្រោះមិនដឹងថា តើតារាទាំងនោះនឹងមានពេលវេលា ឬក៏មានចំណេះដឹងខាងផ្នែកអាយធី ឬចេះរៀបចំប្លកអត់ទេ? ប្រសិនបើអ្នកភូមិដឹងជួយប្រាប់ផង?
ចង់ដឹងថាតើមានតារាចំរៀង តារាភាពយន្តប៉ុន្មាននាក់ដែលមានប្លកនៅក្នុងនេះ ព្រោះមិនដឹងថា តើតារាទាំងនោះនឹងមានពេលវេលា ឬក៏មានចំណេះដឹងខាងផ្នែកអាយធី ឬចេះរៀបចំប្លកអត់ទេ? ប្រសិនបើអ្នកភូមិដឹងជួយប្រាប់ផង?
តិចតូចបំផុត ស្ទើតែគ្មានហើយ ចំពោះតារាចម្រៀង និងសម្ដែងរបស់ខ្មែរយើងមិនសូវចាប់អារម្មណ៍រឿងនឹងប៉ុន្មានទេ។ តែចំពោះអ្នកនិពន្ដ ឃើញមានច្រើន នៅក្នុង WordPress នេះ។
ដល់ពេលចឹងទៅដូចជាកំសត់ដល់ហើយ ម៉េចក៏តារាទាំងនោះមិនបញ្ចេញអោយអ្នកគាំទ្រដឹងផងទៅ ដូចជា ព្រាប សុវត្ថិ, ណុប បញ្ញារិទ្ធ និងតួល្បីមួយចំនួនទៀត។ មានអារម្មណ៍ខ្មាស់ស្រុកគេដល់ហើយ!
ប្រហែលជាតារាៗរបស់យើងអត់មានជំនួយការដូចជាតារាបរទេសល្បីៗ សំរាប់ជួយផ្សព្វផ្សាយទេដឹងហ្ន៎?
និយាយចឹងក៏ត្រូវដែរ ព្រោះអីតារាយើងគិតមើលទៅល្បីដូចជាម៉ាឆាវៗម៉េចមិនដឹងទេ?
ហេតុតែ ពិសិដ្ឋ ជាតារាសម្តែងស្រាប់ ស្រែកសួររកតារាចម្រៀង និងតារាភាពយន្ត មកបង្អួតប្លុកគ្នា… 😛 ខ្ញុំបានស្គាល់តែ ពិសិដ្ឋ ម្នាក់គត់ដែលជាតារាសម្តែងនៅទីនេះ[ប្លុក wordpress]…
បើសិនជាសួរថា មានអ្នកនិពន្ធប៉ុន្មាននាក់ ខ្ញុំដឹងច្រើន … 🙂
តាមពិតទៅមិនចង់អួតអីទេ គ្រាន់តែចង់លើកកំពស់តារាៗនៅក្នុងស្រុកប៉ុណ្ណោះ។ ខ្ញុំមិនជាតារាល្បីអីទេ តែចង់ដឹងថា តើមានតារាប៉ុន្មាននាក់ដែលនឹងអាចបង្កើតប្លក់បាន ព្រោះមិនចង់ឃើញតារាល្បីតែឈ្មោះ តែចំណេះដឹងមិនដឹងជានៅឯណានោះទេ។ ជួនកាលខ្ញុំមានអារម្មណ៍ថាខ្មាស់គេដែរហ្នឹងណា? គេនឹងសួរថាអ្នកឯងចេះអីខ្លះជាតារានោះ?
មិនដឹងថាពូនិយាយពីតារាស្រុកណាទេ តែខ្ញុំឃើញមួយគឺពូនេះហើយ ពូពិសិដ្ឋ !! តារាស្រុកគេ គេមានជំនួយការ ជាពិសេសអ្នកល្បី គេមានជំនួយការ២ ៣នាក់ ឯមិនសូវល្បីមានជំនួយការម្នាក់ ហើយជាពិសេសគឺក្មេងៗស្រុកគេហ្នឹងម្មង ជំនួយការគេពូកែណាស់ៗ ក្មេងស្រុកគេក៏ចេះប្រើប្លកច្រើន ហើយឧស្សាហ៍!!!
និយាយពីតារាខ្មែរឯងណេះវិញ ( លើកលែងពូសិដ្ឋ ) អត់មានពេល update អីទេ ប្រហែលជារវល់ពេក ឬអត់មានជំនួយការ ឬ អត់ចេះ អាអាយធីហ្នឹងតែម្តង!! គេចង់ណាស់អាដាក់រូបក្នុងប្លក ឲ្យគេឃើញនឹងអាលល្បីតែគេគ្មានមធ្យោបាយទៅចំណាយពេលច្រើនដូច
ពួកយើងឯណា!! គេប្រហែលជាមិនមានពេលគ្រប់គ្រាន់សំរាប់រឿងនេះផងក៏មិនដឹង
ខ្ញុំអត់ដឹងច្បាស់ទេ និយាយតាមអ្វីដែលមើលឃើញក្នុងពេលនេះ តែមិនអាចថាគ្មានតារា ដែលមានប្លកនោះទេ (មានតារា តែអត់ប្លក)!!!
ខ្ញុំមើលឃើញតារាខ្លះគាត់មានប្លកផ្ទាល់ខ្លួន តែគាត់អត់មានសរសេរអក្សរខ្មែរទេ ព្រោះគាត់គិតថាមិនល្បីដល់បរទេស!!! ខ្ញុំគិតៗទៅ គាត់ចង់ល្បីក្រៅស្រុកហើយយ៉ាង!!!
ហា ហា ហា មិនដឹងថាពូនេះចេះចឹងសោះ! ចេះតែបង្កើតខ្លួនឯងទៅ ព្រោះមិនចង់អោយគេថាល្ងង់! ណាមួយមិនមានជំនួយការអីទេ បើរវល់តែប្រើជំនួយការនោះខ្លួនឯងហ្នឹងលែងចេះតែហ្មង។
ខ្ញុំគិតថាវាជារឿងមួយដែលពិបាកដែរចំពោះពួកគាត់ប្រហែលជាពួកគាត់រវល់នឹងមិនអាចធ្វើការស្វែងយល់ពីប្លក់នេះបានម្យ៉ាងទៀតប្រហែលជាពួកគាត់មិនដឹងថាមានប្លក់ដូចជាwordpress នេះផងមិនដឹង..ដូច
ខ្ញុំបាទអញ្ចឹងខ្ញុំប្រើអីនធើណេតយូរហើយដែរតែទើបតែបានស្គាល់wordpress នេះបានប្រហែលជា១ខែជាងប៉ុណ្ណោះបើកុំតែលោក
គ្រូរបស់ខ្ញុំប្រាប់ខ្ញុំពិតជាមិនដឹងទេ។លើសពីនេះទៅទៀតគាត់ជាតារា
អញ្ចឹងងាយប្រឈរមុខនឹងពាក្យមិនលអច្រើនណាស់ឧទាហរណ៌មានប្រិយមិត្តគាត់វិចារទៅកាន់គាត់តែគាត់យឺតយ៉ាវក្នុងការតបរឺមិនបានតបដោយសារមូលហេតុផ្សេងៗគាត់នឹងប្រឈមមុខថាគាត់
អាងជាតារាធ្វើរឹកឆ្មើងជាមិនខានទេ…..
ប៉ុន្តែរសូមគាំទ្រប្រសិនបើគាត់អាចធ្វើប្លក់បានដើម្បីអភិវឌ្ឍន៌ទៅមុខកាន់
តែបានលឿនជាងនេះទៀត
សូមអរគុណ
សួស្ដី វណ្ណពិសិដ្ឋ
តំបូង ពិតជាសប្បាយចិត្តណាស់ដែលមានមិត្តម្នាក់ទៀតឈ្មោះ ពិសិដ្ឋ ដូចខ្ញុំដែរ! តាមអ្វីដែលបងដឹង និងបងគិតគឺនិយាយពីចំណេះវិជ្ជាវិញ ទើបត្រូវជាង មានតារាខ្លះគាត់រៀនមិនទាន់ចប់វិទ្យាល័យផង ហើយក៏សំរេចចិត្តថានឹងឈប់រៀន ដោយចាប់យកអាជីពជាអ្នកសំដែងវិញ ដោយមានការរវល់ខ្លាំងនឹងការសំដែងទើបធ្វើអោយគាត់មិនសូវខ្វល់ច្រើនពីការសិក្សា តែក៏មានអ្នកខ្លះបានបញ្ចប់មហាវិទ្យាល័យ និងវិទ្យាស្ថាននានាផងដែរ មិនមែនតារាទាំងអស់ដូចគ្នានោះទេ។ បងដឹងច្បាស់ថា អាជីពជាអ្នកសំដែងពិតជាមានការរវល់ខ្លាំងណាស់ ព្រោះអីការសំដែងមិនមែនងាយស្រួលដូចបកចេកនោះទេ ទាមទារនូវការផ្ចង់អារម្មណ៍ និងយកចិត្តទុកដាក់នឹងការសំដែង ទន្ទេញប៉ារ៉ូល និងប្រើអារម្មណ៍ច្រើន។ គាត់គួរតែយល់ដឹងពីសម័យបច្ចុប្បន្ននេះដែលប្រើប្រាស់នូវបច្ចេកវិទ្យាច្រើនក្នុងការ ប្រើប្រាស់នូវភាពល្បីល្បាញរបស់គាត់។ គាត់គួរតែស្វែងយល់អោយបានច្រើនពីពិភពបច្ចេកវិទ្យានាសម័យនេះ។
ពួកតារាៗទាំងអស់នោះគេអោយតំលៃខ្លួនគេស្មើនឹងផ្កាយទៅហើយ
គេម៉េចនឹងមានពេលមករវល់នឹងរឿងចឹងៗទៅ។ ហើយមួយវិញទៀត
បើគេចង់សរសេរគេទិញវេបសាយផ្ទាល់ខ្លួនគេសរសេរហើយ
វាពិតដូចជា បង ខេវិន និយាយមែន មានតារាមួយចំនួន ធ្វើឬកកប់ពពក! តែក៏មានមួយចំនួន បើយើងស្គាល់គាត់នោះយើងនឹងដឹងថា តាមពិតជីវិតរបស់គាត់មិនខុសគ្នាអ្វីប៉ុន្មានពីយើងនោះទេ។ តារាស្រុកខ្មែរ អត់មាន លីម៉ូស៊ីនជិះទៅថតទេ ជិះតែម៉ូតូឌុប ពាក់មួក និងម៉ាស់អោយជិតទៅគេមិនដឹងថាយើងជាតារាជិះម៉ូតូឌុបទេ! បើរឿងមានវែបសាយផ្ទាល់ខ្លួនវិញ នោះរឹតតែយ៉ាប់ទៀតហើយ ព្រោះអីចំណេះដឹងខាងផ្នែកអាយធី មិនទាន់ទូលំទូលាយសំរាប់គាត់។
មកដល់ស្រុកវិញហើយជួយណែនាំពួកតារា ខ្មែរ ទាំងនោះ ប្រើ វើតប្រេសផង កុំអោយពួកគេចេះតែ រត់ផ្តេសផ្តាស ដូចមាន់រកពងពេក ! សុខសប្បាយជារ៉េ ទៅដល់ស្រុកខ្មែរ ពី អង្កាល់ណាំ?
សួស្ដីល្បង ហនុមាន
អើយបាត់មុខបាត់មាត់ មិនដឹងទៅណាទេ! មកស្រុកយូរហើយ តែមិនទាន់មានពេលទៅជួបពួកតារាទាំងនោះទេ តែក៏មានអ្នកខ្លះតេមកសួររកកាដូរដែរ! ខ្ញុំមកដល់ស្រុកប្រហែលជា១ខែជាងហើយ កំពុងតែវឹកវរនឹងការងារដែលរវល់ ដោយព្រោះតែចង់សប្បាយនៅអាមេរិក១ខែកន្លះនោះអី
ពួកគេរត់តែផ្ដេសផ្ដាស់ដោយសារតែទ្រនំ! ព្រោះអត់មានផលិតកម្មជាក់លាក់ក្នុងការ ចុះកុងត្រាជាមួយទេ។
Why you feel ashamed ? Everyone has their own choose !
most of them actives twitter or homepage instead WordPress.
and you should never say like this : មានអារម្មណ៍ខ្មាស់ស្រុកគេដល់ហើយ!
a bit shit !
I was asking about this in WordPress and I really didn’t know they’re on Twitter or other homepage. So if you know then you can help by adding link of their pages or twitter to me too. I want to know how many of them have or be able to do that.
ពិសិដ្ឋឯងជាតារាអញ្ចឹងគួរតែបបួលតារាផ្សេងៗទៀតដែលរួមការងារអោយចូលរួមចែករំលែកក្នុងប្លុកទៅ។ ពិសិដ្ឋឯងបបួលបានបួនប្រាំនាក់មក ហើយពួកគេបបួលគ្នាតៗគ្នាទៅនឹងមានគ្នាច្រើនហើយ ។
តើខ្ញុំនឹងមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការនាំគេអោយរវល់អាចឹងដែរទេ? ខ្ញុំគិតថាគេរវល់គ្រប់គ្រាន់ហើយ! តើមានតារាខ្លះមិនជារវល់ទេ តែអត់ចេះ…
បើមិនទាន់សាកបបួលផងម៉េចក៏គិតអគិតិហើយ, សាកល្បងមើលទៅ!
ហ្នឹងហើយចាំខ្ញុំសាកមើល កុំអោយវណ្ណគិតថាខ្ញុំគិតអគិតិ! ហា ហា!