ថ្ងៃនេះចង់បង្ហាញពីគ្រួសារ របស់ខ្ញុំតិច ព្រោះអីខាននិយាយយូរហើយ ព្រោះ អីរវល់នោះរវល់ មិនដឹងជាអាម៉េច។
សំរាប់ខ្ញុំនឹងគ្រួសាររបស់ខ្ញុំ យើងមាននិមិត្តមួយដែលពួកយើងចង់រស់នៅដោយមានទំនាក់ទំនងជិតស្និទ្ធគ្នា និងមានភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក។ សំរាប់មិនិត្តរបស់យើងគឺយើងចង់រស់នៅជាគំរូសំរាប់យុវវ័យជំនាន់ក្រោយ ក្នុងផ្នែកគ្រួសារ និងជាឳពុកម្ដាយ។ មិនមានន័យថាយើងនេះល្អឥតខ្ចោះនោះទេ តែសង្គមបច្ចុប្បន្ន និងឆន្ទះនៃជីវិតបានបង្រៀនយើងជារៀងរាល់ថ្ងៃពីគ្រួសារ និងជិវិត។
សព្វថ្ងៃនេះខ្ញុំស្រឡាញ់ប្រពន្ធកូនខ្ញុំច្រើនទៅៗ ទោះបីជាពេលខ្លះមានអារម្មណ៍ថានឿយហត់ និងណាយបន្តិចមែនតែមិនអោយភាពទាំងនោះមកបំបាត់ភាពស្និទ្ធស្នាល និងភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសារយើងឡើយ ព្រោះអីយើងជាគ្រួសារតែមួយ ហើយការរស់នៅត្រូវមានការចុះសម្រុងនិងការយល់ចិត្តគ្នាជាខ្លាំង។ ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងដែលខ្ញុំមានប្រពន្ធដែលទុកចិត្តខ្ញុំ ហើយមិនងាយនឹងប្រចណ្ឌ័តែផ្ដេសតែផ្ដាស ហើយគាត់បានបង្ហាញអោយខ្ញុំដឹងពីចិត្តគំនិតរបស់គាត់ជាច្រើន។ មានពេលខ្លះពិតមែនយើងបានប្រកែកពាក្យសម្ដីគ្នា តែយើងមិនបណ្ដាលអោយការទាស់ទែងពាក្យសម្ដីមកបំបែកបំបាក់នូវទំនាក់ទំនងគ្នាទេ តែវារឹតតែធ្វើអោយយើងយល់ចិត្តគ្នាកាន់តែខ្លាំងឡើងថែមមួយកំរឹតទៀត។ ខ្ញុំត្រូវមានតួនាទីយ៉ាងច្រើនសម្បើម ព្រោះជាមេគ្រួសារ ជាប្ដី និងជាឳពុកសំរាប់កូនស្រីខ្ញុំ។ ការរស់នៅត្រូវមានភាពថ្លៃថ្នូរ និងសមរម្យ មិនប្រព្រឹត្តអ្វីដែលនាំអោយកូនយកគំរូអាក្រក់តាមឡើយ។ តែយ៉ាងណាម៉ិញការប្រៀនប្រដៅសំរាប់កូនគឺត្រូវតែមាន។
ខ្ញុំសារភាពថា ខ្ញុំមិនមែនជាមនុស្សគ្រប់លក្ខណ៍ ឬពូកែរអ្វីទេ ព្រោះខ្ញុំនៅមានចំណុចខ្សោយរបស់ខ្ញុំ និងមានពេលខ្លះក៏ខ្ញុំធុញទ្រាន់ និងមិនចូលចិត្តដែរ។ តែការឆ្លើយតបទៅកាន់ចំណុចខ្សោយនោះដោយរបៀបណា ហើយការប្រឈមមុខនឹងភាពធុនទ្រាន់នោះយ៉ាងម៉េចដែរ ព្រោះការឆ្លើតតបរបស់យើងទៅកាន់កាលះទេសះនីមួយៗពិតជាសំខាន់ ហើយវានឹងកំណត់នូវភាពប្រាកដប្រជានៅក្នុងជីវិតរបស់យើងផងដែរ។
តើអ្នកស្រឡាញ់ក្រុមគ្រួសាររបស់អ្នកប៉ុណ្ណា?
តើបន្ទាប់ពីធ្វើការហើយ អ្នកពិតជាចង់ទៅផ្ទះជួបជុំគ្រួរសារ ឬចង់ចេញដើរកំសាន្ដសំរាប់លំហើយខួរក្បាល?
ខ្ញុំជឿថា មនុស្សយើងមានលក្ខណះខុសៗគ្នា ហើយមិនអាចធ្វើបានដូចគ្នានោះទេ។ វាពិតមែនជួនកាលខ្ញុំមិនអាចធ្វើការទាំងនោះបានទេ តែសូមប្រាប់ថា គ្រួសារខ្ញុំជាអ្នកដែលជឿលើព្រះយេស៊ូគ្រិស្ត ហើយយើងគោរពបំរើ និងស្រឡាញ់ព្រះរបស់យើងខ្លាំងណាស់ ដូច្នេះហើយ ក្រុមគ្រួសារគឺជារឿងសំខាន់សំរាប់យើង និងសំរាប់ព្រះរបស់យើង។ ដ្បិតព្រះរបស់យើងបានបង្រៀនយើងអោយស្រឡាញ់ភរិយា និងគោរពបំរើគ្នាទៅវិញទៅមក ហើយនិងក្រុមគ្រួសាររបស់យើងផងដែរ។ ខ្ញុំសប្បាយចិត្តនឹងធ្វើកិច្ចការទាំងនោះ ដោយមានព្រះជាម្ចាស់របស់ខ្ញុំនៅជាមួយខ្ញុំ ហើយព្រះបន្ទូលរបស់ព្រះអង្គដាស់តឿនចិត្តគំនិត និងលើកទឹកចិត្តខ្ញុំគ្រប់ពេលវេលា។
ពោពេញដោយសុភមង្គលណាស់បង!
អរគុណច្រើនភារម្យ
វាជាការពិតមែន ពួកបងអាចថា រស់ក្នុងជីវិតដែលមានសុភមង្គល នៅពេលដែលយើងស្គាល់ចិត្តគំនិតគ្នាយ៉ាងច្បាស់នោះ។ តែរាល់ទំនាក់ទំនងនៃជីវិតរបស់សុទ្ធសឹងតែជាមេរៀនដែលបងត្រូវរៀន និងចងចាំជារៀងរាល់ថ្ងៃ។