បន្ទាប់ពីធ្វើដំណើរជាង២១ម៉ោងនៅលើយន្ដហោះ ហើយឈានជើងចូលមកដល់ស្រុកខ្មែរវិញមានអារម្មណ៍ថា ដូចនៅម៉ាស៊ីនស្ទីមចឹង! ក្ដៅអីក៏ក្ដៅម្លេះលោកអើយ! នៅអាមេរិករអ៊ូថាត្រជាក់ លុះមកដល់ស្រុកខ្មែរចាប់ផ្ដើមរអ៊ូថាក្ដៅវិញ។ ចឹងហ្មងមនុស្សលោក។
ពួកយើងធ្វើដំណើរមកដោយសុវត្ថិភាព ហើយគ្រប់ៗគ្នាសប្បាយចិត្តដែលបានត្រឡប់មកផ្ទះវិញ។ មកដល់ផ្ទះវិញភ្លាមឡើងបើកម៉ាស៊ីនត្រជាក់ភ្លាមមិនចង់ទុកយូរ។ ពិតជាអរគុណដល់អ្នកដែលបានរកឃើញនូវម៉ាស៊ីនត្រជាក់កុំអីហូរញើសកខ្លាក់!