មក​ដល់​ស្រុក​វិញ


បន្ទាប់​ពី​ធ្វើ​ដំណើរ​ជាង​២១​ម៉ោង​នៅ​លើ​យន្ដ​ហោះ ហើយ​ឈាន​ជើង​ចូល​មក​ដល់​ស្រុក​ខ្មែរ​វិញ​មាន​អារម្មណ៍​ថា ដូច​នៅ​ម៉ាស៊ីន​ស្ទីម​ចឹង! ក្ដៅ​អី​ក៏​ក្ដៅ​ម្លេះ​លោក​អើយ! នៅ​អាមេរិក​រអ៊ូ​ថា​ត្រជាក់ លុះ​មក​ដល់​ស្រុក​ខ្មែរ​ចាប់​ផ្ដើម​រអ៊ូ​ថា​ក្ដៅ​វិញ។ ចឹង​ហ្មង​មនុស្ស​លោក។

ពួក​យើ​ង​ធ្វើ​ដំណើរ​មក​ដោយ​សុវត្ថិភាព ហើយ​គ្រប់​ៗ​គ្នា​សប្បាយ​ចិត្ត​ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ។ មក​ដល់ផ្ទះ​វិញ​ភ្លាម​ឡើង​បើក​ម៉ាស៊ីន​ត្រជាក់​ភ្លាម​មិន​ចង់​ទុក​យូរ។ ពិត​ជា​អរគុណ​ដល់​អ្នកដែល​បាន​រក​ឃើញ​នូវ​ម៉ាស៊ីន​ត្រជាក់​កុំ​អី​ហូរ​ញើស​កខ្លាក់!