មក​ដល់​ ញ៉ូ​យ៉ក


តាំង​ពីម្សិល​ម៉ិញ​សង្ឃឹម​ថា​បាន​ទៅ​លេង​ខាង​ក្រៅហើយ តែ​អាកាស​ធាតុ​មិន​អំណោយ​ផល​អោយ​សោះ! ព្រោះ​អី​មាន​ពពក​ច្រើ​ន​នៅ​ PA អត់​មាន​ពន្លឺ​ព្រះអាទិត្យ​សោះ! ពេញ​ម៉ា​ថ្ងៃ​តែ​ហ្មង!

បន្ត​មកដល់​ថ្ងៃ​នេះ​នៅ​តែ​អត់​មាន​ពន្លឺ​ថ្ងៃ ដដែល ផ្ទៃ​មេឃ​មាន​ពពក​ច្រើន សីតុណ្ហភាព​ត្រឹមតែ​១៦អង្សា និង​ទាប​បំផុត​៨អង្សា។ ត្រជាក់​បែប​នេះ​នរណា​ចង់​ទៅ​លេង​ខាង​ក្រៅ​ផ្ទះ។ អត់​ហ៊ាន​ចេញ​ទៅ​ក្រៅ​ទេ ព្រោះ​សំរាប់​ខ្មែរ​មក​លេង​អាមេរិក វា​ត្រជាក់​ពេក ត្រូវ​ការ​ពាក់​អាវ​ច្រើន​ជាន់​ដើម្បី​រក្សា​កំដៅ​ក្នុងខ្លួន បើ​មិន​អាចឹង​ទេរងារ​ ហើយ​ឈឺ​ទៀត​ផង។

ថ្ងៃ​នេះ​មក​ដល់​ញ៉ូ​យ៉ក​ ជិះ​ឡាន​ប្រហែល​ជា២ម៉ោង​កន្លះ តែ​ដល់​មក​ក្នុង​ក្រុង​ជិះ​វង្វេង​ផ្លូវ​ជាង​១ម៉ោង​! ចេញ​ពី​ផ្ទះតាំង​ពីម៉ោង​៩ព្រឹក​ មក​ដល់​ផ្ទះ​បង​ថ្លៃ​ខ្ញុំ​ម៉ោង​២រសៀល អត់​មាន​បាយ​ថ្ងៃ ត្រង់​ទេ! មក​ដល់​ផ្ទះ​បង​ថ្លៃ​ហើយ គាត់​នាំ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ នៅ​ហាង​វៀត​ណាម ញ៉ាំ​កាទាវ​ ហ្វឺសាច់​គោ!​ មាន​អី​ឆ្ងាញ់​តើ! អាកាស​ធាតុ​ត្រជាក់ចឹង ដាក់​ហ្វឺ​ទឹក​ស៊ុប​ទៅ​ក្ដៅពោះអ៊ុនៗ ស្រួល​ខ្លួនម្យ៉ាង​ដែរ។ អាឡូវ​ត្រូវ​ត្រៀម​ខ្លួន​explore​ ទី​ក្រុង​នេះ​តិច​សិន។