រឿង បេសកកម្ម​តន្រ្តី

រឿង​បេសកកម្ម​តន្ត្រី​ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដារ​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួ​ន​នៅ​ក្នុង​ស្រុក​ខ្មែរ ដូចជា បុស្ដិ​លេខ​៥ ស៊ីធីអិន ទូរទស្សន៍ជាតិ​កម្ពុជា ។ល។

រឿង​នេះ​ឆ្លុះ​បញ្ចាំង​ពី សង្គម​បច្ចុប្បន្ន ដែល​ជា​ពិសេស ទាក់​ទង​ជាមួយ​នឹង​សុខភាព​របស់​មាតា​ និង​ទារក។ បើ​សង្ខេប​រឿង​អោយ​ខ្លី​មក គឺ​និយាយ​ពី​ក្រុម​តន្ត្រី​មួយ​ក្រុម​ ត្រូវ​ចុះ​បេសកកម្ម​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ឆ្មប​ ដើម្បី ចុះ​ទៅ តាម​ភូមិ​នាខេត្ត​៣​គឺ​ខេត្ត កំពង់ចាម កំពង់ធំ និងសៀម​រាប។ គោល​បំណង​របស់​យើង​គឺ​ផ្សព្វ​ផ្សាយ​ពី​រឿង​សុខភាព​សំរាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ការ​កើត​កូន​នៅ​មណ្ឌល​សុខភាព​ដែល​មាន​គ្រូពេទ្យ​ជំនាញ និង​មាន​សម្ភារះគ្រប់​គ្រាន់ ប្រសើរជាង​ការសំរាល​កូន​នៅ​តាម​ផ្ទះ ដោយ​ប្រើ​ពេទ្យ​ឆ្មប​បុរាណ។

នេះ​ជា​ឈុត​មួយ​នៅ​ភាគទី​មួយ​ពេល​ដែល ក្រុម​​តន្ត្រី​រីក​រាយ​កំពុង​តែ​សម ភ្លេង​ ហើយ វាយោ (តួឯក) យក​ដំណឹង​ល្អ​មក​ប្រាប់ ពី​គំរោង​របស់​ក្រុម​តន្ត្រី​ដែល​ចូល​រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ត្រូវ​បាន​គេ​យល់​ព្រម។

ឃើញ​ខ្ញុំ​គំពុង​លេង​ឃីប៊ត​នៅ​ខាង​ក្រោយ​ទេ? ហា​ហា!​គួរ​អោយ​ចង់​សើច​ណាស់

នេះ​ជា​រួត​ថត​រួម​គ្នា​ បន្ទាប់​ពី​ថត​ឈុត​មួយ​ចំនួន​នៅ​ខេត្ត​កំពុង់​ចាម​រួច​ហើយ។ ឈុត​នៅ​កំពុង​ចាម​ភាគ​ច្រើន​ជាមួយ​នឹង​រោគ​សញ្ញា​នៃ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ជាមួយ​នឹង​ផល​អាក្រក់​ដល់​ស្រ្តី​ក្នុង​ការ​ដែលត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​សតិ​អារម្មណ៍

នៅ​ក្នុង​ឈុត​នេះ ត្រង់​វគ្គដែល​ខ្ញុំ​ត្រូវ​ជួប​ជាមួយ​នឹង​ម្ដាយ​របស់​ខ្ញុំ ដែល​រស់​នៅ​ខេត្ត​កំពង់​ចាម។ ហា ហា វា​គួរ​អោយ​ចង់​សើច ព្រោះ​អីតួ​ដែល​ត្រូវ​ធ្វើជា​ម្ដាយ​របស់​ខ្ញុំ គាត់​ជា​ក្រ​មុំ​ចាស់ ដល់​ពេល​ខ្ញុំ​ជួប​គាត់ ត្រូវឈុត​ខ្ញុំ​​រត់​ទៅ​អោប​គាត់​ដោយ​ក្ដី​នឹក​រលឹក​ តែ​ត្រូវ​គាត់​ច្រាន​ខ្ញុំ​ចេញ ដោយ​ខ្ញុំ​មិន​ដឹង​ថា​គាត់​ជាក្រមុំ​ចាស់! វា​គួរ​អោយ​អស់​សំណើច​មែន​ទែន ហិ​ហិ​ហិ។

4 thoughts on “រឿង បេសកកម្ម​តន្រ្តី

    1. តាម​ពិត​ទៅ​វា​អត់​ពិបាក​អី​ទេ ព្រោះ​អី​មាន​អត្ថបទ​និយាយ​ស្រាប់ ហើយ​ណា​មួយ​ទៀត​ពូ​ធ្លាប់​សំដែង​ពី​មុន​មក អាចឹង​អត់​មាន​អី​ពិបាក​សោះ។ ដោយឡែក​តែ​ត្រូវ​ទន្ទេញ​ប៉ារ៉ូល​ច្រើន ព្រោះ​អី​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​ច្រើន​ណាស់ ហើយ​ម្យ៉ាង​ទៀត​ត្រូវ​សម្ដែង​ជាមួយ​នឹង​ប្រជាជន​ក្នុង​ភូមិ​ដែល​គាត់​មិន​ដែល​សំដែង​ពីមុន​មក វា​រៀង​ពិបាក​បន្តិច។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s