ខ្ញុំគិតថាសមុទ្រស្រុកគេនេះស្អាតណាស់ហើយមើលទៅ ព្រោះអីបរទេសណាក៏ចូលចិត្តសមុទ្រដែរ! ដល់ពេលទៅដល់មានអី ម្យ៉ាងផស់គេដែរតើ! ខ្ញុំចូលចិត្តទិដ្ឋភាពនៅទីនោះដែលហាងលក់ទំនិញរបស់គេស្អាតៗ ហើយមានអនាម័យទៀតផង។ សមុទ្រនោះស្ថិតនៅជាប់នឹងសមុទ្រប៉ាស៊ីហ្វិក ហើយបើនិយាយពីឆ្នេរវិញចាញ់ឆ្នេរស្រុកខ្មែរយើងទេ ព្រោះមានខ្សាច់ស្អាតជាង រីឯទឹកសមុទ្រវិញសោតក៏ខៀវស្រង៉ាត់គួរអោយចង់ងូតលេងដែរ តែ ទឹកនៅទីនោះអត់ស្អាតទេ ខ្ញុំគ្មានចង់ងូតអីតិចសោះ!
ខ្យល់អាកាស់វិញ! ត្រជាក់អស់ស្ទះ ខ្ញុំពាក់អាវរហូតដល់៣ជាន់ទោះបីរដូវនេះជារដូវស្លឹកឈើលាស់ក៏ដោយចុះ ខ្យល់ត្រជាក់នាមាត់សមុទ្រ ពិតជាត្រជាក់មែន។ នាំគ្នាដើរពីរនាក់ប្ដីប្រពន្ធ សង្ឃឹមថានឹងបានកាន់ដៃគ្នា និងសាកសង (Walkie Talkie) ទៅហើយ តែដៃរបស់យើងទាំងពីនៅក្នុងហោប៉ៅអាវរៀងៗខ្លួន ព្រោះត្រជាក់ពេក អត់ចង់បញ្ចេញដៃមកក្រៅទេ! ណាមួយអត់យកស្រោមដៃ មកពាក់ទៀតផង។
ដើរតែពីរនាក់ប្តី ប្រពន្ធ ចុះកូនបានអ្នកមើល? 😀 អាចឹងត្រជាក់ជាងខ្ញុំ ខ្ញុំវិញ ក្តៅចង់បែកឡាតែតតាហ្មង !
តាមពិតកូនក៏ទៅដែរតែវាដេកលក់ អាចឹងឆ្លៀតអាកាសចេញទៅតា២នាក់ម៉ងទៅ កុំទុកយូរ អី! បើរឿងត្រជាក់ហ្នឹង ខ្ញុំប្រហែលជាទ្រាំមិនបានទេ ល្បងស្វាអើយ!
ហ្អេស អាហ្នឹងអាចឹងហើយ ត្រូវតែឆ្លៀតអាចឹង បើមិនឆ្លៀតធ្វើមេចខ្មែរយើង ម្នាក់ៗ កូនជិតម៉ាឡូនោះ មែនរ៉េ ? 😀
មែនហើយ ខ្ញុំត្រូវតែខំឆ្លៀតដើម្បីស្នេហា!ហិហិហិ! មិនចង់បានម៉ាឡូទេ ខ្លាចអត់លុយចិញ្ចឹម អាចឹងយកតា៣បានហើយ
ស្រុកឆ្កួតនេះ មិនចាំបាច់មានលុយរ៉េ កូនច្រើន រដ្ឋជួយតើ ខ្ញុំធ្វើការដើម្បីចិញ្ចឹម កូនពួកជនជាតិស្បែកខ្មៅ ព្រោះការបង់ពន្តា សំរាប់ចិញ្ចឹមពួកអ្នកមានកូនច្រើនហ្នឹងឯង !
មែនក៏អី? ម៉េចក៏ស្រួលម្លេះ? និយាយអញ្ចឹង បងឯងចិញ្ចឹមកូនប៉ុន្មានដែរដើម្បីកាត់បន្ថយពន្ធដារ?
ចិញ្ចឹមអី ? យោងតែអាត្មា មិនគ្រប់ផងហ្នឹង ! 😀
ម៉េចក៏អាចឹង អាត្មាលោកបងឯងហ្នឹងអីក៏ធ្ងន់ម្លេះ? ដាក់ខ្សែរជួយយោងទៅក្រែងលោបានធូរខ្លះ។
ទាល់តែចងអូស បានរួច បើយោង ប្រាកដជាដាច់ខ្សែហើយ ! 😀
ត្រូវការឡានអូសឬអីផ្សេងទៀតសំរាប់អូស?
ច្បាស់ជាឡានហើយ មើល៍ទៅ ! 😀
ឡានវាមានតូចមានធំ ហើយមានអាប្រដាប់សណ្ដោងនិងអត់សណ្ដោង! ហ៊ើយ!ជីវិតតាអាចឹងឯង ទ្រាំរស់ទៅចឹង
អត់ដាក់រូបថតឲ្យមើលផង 🙂
ចង់ដាក់ដែរតែមានវីដេអូចង់បង្ហាញដែរហ្នឹងណា៎
ពូអ្នកសំដែងរឿងបេសកម្មតន្ត្រីស្រុកស្រែហ្នឹងមិនមែន?
មែនតើ! ម៉េចបានមើលដែរអី? ព្រោះរឿងហ្នឹកចាក់បញ្ចាំងនៅតាមបុស្ដិទូរទស្សន៍ច្រើនបុស្ដិណាស់។ បើតាមពូដឹងប្រហែលជាឥឡូវកំពុងបញ្ចាំងនៅបុស្ដិ ស៊ីធីអិន និងបុស្ដិទូរទស្សន៍ជាតិ។
មែនអីហ្នឹង ? ក្រុមតន្រ្តីករ ស្រុកស្រែជាក្រុមចំណូល របស់ខ្ញុំ ! ហើយមកដល់សហរដ្ឋពីអង្កាល់ហ្នឹង? បើដឹង ប្រហែលឆ្លៀត ប៉ាវ ចូលញាំ Hamburger មួយ ឬ ពីរ អីដែរ ! សូមស្វាគមន៍ មកកាន់ ស្រុក គ្មានថ្ងៃ គ្មានយប់នេះ ! 😀
មានអី ម៉េចក៏ល្បងស្វាមិនអញ្ជើញខ្ញុំទៅញ៉ាំម្ហូបអាមេរិកផង
អញ្ជើញឯណា បើមិនដឹងមក ពីអង្កាល់ផងហ្នឹង ? 😀
តាមពិតម៉ោជាង១ខែហើយ ថ្ងៃអាទិត្យនេះត្រឡប់ទៅស្រុកវិញហើយ។ ស្អែកនឹងចំណាយពេលជាមួយបងថ្លៃនៅ ញូយ៉ក ពីរទៅបីថ្ងៃ! ចុះល្បងនៅម្ដុំណាដែរ?
ប្រញាប់ម្លេះ មកលេងទេអីហ្នឹង? ខ្ញុំនៅក្រោម គេ កន្លែង Elvis Presley, Martin Luther Kingុំ នឹង កន្លែង FedEx Express WorldHeadquarter នៅរដ្ឋ Tennessee ទីក្រុង របស់ អីលហ្វីស តាហ្មង ។ ស្តាយដែរ អត់បានមកលេង ផ្ទះ របស់ អីលហ្វីស ព្រោះថាអ្នកណា ក៏ ចូលដែរ នៅទីក្រុងខ្ញុំហ្នឹង អោយតែ សិល្បះករ មិនថានៅដល់ណា តែងចូលលេងជា និច្ច !
មិនប្រញ៉ាប់ទេ ព្រោះអីមកចោលការងារអស់១ខែកន្លះហើយ! ត្រូវទៅធ្វើការវិញ។ Tennessee មិនដែលដឹងសោះ បើដឹងមុនកុំអីទៅលេងបាត់ហើយ។ Elvis គួរអោយចាប់អារម្មណ៍ដែរ បើដឹងអាចឹងទៅបាត់ហើយ!
មិនអីរ៉េ ចាំលើកក្រោយ ក៏បានដែរ ទីក្រុង ខ្ញុំ មិនសប្បាយដូចនៅ New Jersey ឬ Long Beach,ឬ San Francisco រ៉េ តែមាន ប្រវត្តច្រើន !
មានអីចាំលើកក្រោយក៏បានដែរ ហើយចុះពេលណាលោកបងស្វាទៅលេងស្រុកខ្មែរ?
មិនដឹងថ្ងៃណារ៉េ មកស្រុកគេនេះយូរហើយ ចង់ទៅដែរតែពេលវេលា មិនកំណត់អោយ !
កុំអោយពេលវេលាជាអ្នកកំណត់ ទុកអោយខ្លួនឯងកំណត់ខ្លួនឯងទៅ ចង់ម៉ោពេលណាក៏បានដែរ។