រឿង បេសកកម្ម​តន្រ្តី


រឿង​បេសកកម្ម​តន្ត្រី​ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដារ​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួ​ន​នៅ​ក្នុង​ស្រុក​ខ្មែរ ដូចជា បុស្ដិ​លេខ​៥ ស៊ីធីអិន ទូរទស្សន៍ជាតិ​កម្ពុជា ។ល។

រឿង​នេះ​ឆ្លុះ​បញ្ចាំង​ពី សង្គម​បច្ចុប្បន្ន ដែល​ជា​ពិសេស ទាក់​ទង​ជាមួយ​នឹង​សុខភាព​របស់​មាតា​ និង​ទារក។ បើ​សង្ខេប​រឿង​អោយ​ខ្លី​មក គឺ​និយាយ​ពី​ក្រុម​តន្ត្រី​មួយ​ក្រុម​ ត្រូវ​ចុះ​បេសកកម្ម​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ឆ្មប​ ដើម្បី ចុះ​ទៅ តាម​ភូមិ​នាខេត្ត​៣​គឺ​ខេត្ត កំពង់ចាម កំពង់ធំ និងសៀម​រាប។ គោល​បំណង​របស់​យើង​គឺ​ផ្សព្វ​ផ្សាយ​ពី​រឿង​សុខភាព​សំរាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ការ​កើត​កូន​នៅ​មណ្ឌល​សុខភាព​ដែល​មាន​គ្រូពេទ្យ​ជំនាញ និង​មាន​សម្ភារះគ្រប់​គ្រាន់ ប្រសើរជាង​ការសំរាល​កូន​នៅ​តាម​ផ្ទះ ដោយ​ប្រើ​ពេទ្យ​ឆ្មប​បុរាណ។

នេះ​ជា​ឈុត​មួយ​នៅ​ភាគទី​មួយ​ពេល​ដែល ក្រុម​​តន្ត្រី​រីក​រាយ​កំពុង​តែ​សម ភ្លេង​ ហើយ វាយោ (តួឯក) យក​ដំណឹង​ល្អ​មក​ប្រាប់ ពី​គំរោង​របស់​ក្រុម​តន្ត្រី​ដែល​ចូល​រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ត្រូវ​បាន​គេ​យល់​ព្រម។

ឃើញ​ខ្ញុំ​គំពុង​លេង​ឃីប៊ត​នៅ​ខាង​ក្រោយ​ទេ? ហា​ហា!​គួរ​អោយ​ចង់​សើច​ណាស់

នេះ​ជា​រួត​ថត​រួម​គ្នា​ បន្ទាប់​ពី​ថត​ឈុត​មួយ​ចំនួន​នៅ​ខេត្ត​កំពុង់​ចាម​រួច​ហើយ។ ឈុត​នៅ​កំពុង​ចាម​ភាគ​ច្រើន​ជាមួយ​នឹង​រោគ​សញ្ញា​នៃ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ជាមួយ​នឹង​ផល​អាក្រក់​ដល់​ស្រ្តី​ក្នុង​ការ​ដែលត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​សតិ​អារម្មណ៍

នៅ​ក្នុង​ឈុត​នេះ ត្រង់​វគ្គដែល​ខ្ញុំ​ត្រូវ​ជួប​ជាមួយ​នឹង​ម្ដាយ​របស់​ខ្ញុំ ដែល​រស់​នៅ​ខេត្ត​កំពង់​ចាម។ ហា ហា វា​គួរ​អោយ​ចង់​សើច ព្រោះ​អីតួ​ដែល​ត្រូវ​ធ្វើជា​ម្ដាយ​របស់​ខ្ញុំ គាត់​ជា​ក្រ​មុំ​ចាស់ ដល់​ពេល​ខ្ញុំ​ជួប​គាត់ ត្រូវឈុត​ខ្ញុំ​​រត់​ទៅ​អោប​គាត់​ដោយ​ក្ដី​នឹក​រលឹក​ តែ​ត្រូវ​គាត់​ច្រាន​ខ្ញុំ​ចេញ ដោយ​ខ្ញុំ​មិន​ដឹង​ថា​គាត់​ជាក្រមុំ​ចាស់! វា​គួរ​អោយ​អស់​សំណើច​មែន​ទែន ហិ​ហិ​ហិ។

នាំ​កូន​ទៅ​ពេទ្យ


ភ្ញាក់​ពី​ព្រលឹម​សង្ឃឹម​ថា​បាន​ good day​ តែ​ត្រូវ​នាំ​កូន​ទៅ ពេទ្យ​ទាំង​ព្រឹក​ព្រោះ​អី​កូន​ខ្ញុំ​ឈឺ ផ្ដាសាយ និង​មានស្លេស​នៅ ក្នុង​បំពង់ក និង​មាន​អាការះក្អក​ច្រើន។ ពេទ្យ​បាន​មក​មើល​គាត់​នៅ​ផ្ទះ​ដែរ ហើយ​ផ្ដល់​យោបល់​អោយ​យក​គាត់​ទៅ​ពេទ្យ​ដើម្បី​ឆ្លុះអេកូ​មើល​ប្រពន្ធ័ដង្ហើម​របស់​គាត់។

ពេទ្យ​នៅ​ស្រុក​នេះ​ស្អាត ហើយ​មាន​ផាសុខភាព​ណាស់។ ស្អាត​ជាង​សណ្ឋាគារ​ផ្កាយ​៤ទៅទៀត។ ស្អាត​ហើយ​ថ្លៃ​ទៀត​ហ្នឹង! មិន​ដឹង​ជាអស់​លុយ​ប៉ុន្មាន​ទេ ព្រោះ​វិក័យបត្រ​មិន​ទាន់​មក​ដល់​ផង។ គ្រាន់​តែ​ថត x-ray​ ហ្នឹង​មិន​ដឹង​អស់​រយ​អត់​ទេ!

ទៅ​លេង​សមុទ្រ​នៅ​ New Jersey


ខ្ញុំ​គិត​ថា​សមុទ្រ​ស្រុក​គេ​នេះ​ស្អាត​ណាស់​ហើយ​មើល​ទៅ ព្រោះ​អី​បរទេស​ណា​ក៏​ចូល​ចិត្ត​សមុទ្រ​ដែរ! ដល់​ពេល​ទៅ​ដល់​មាន​អី​ ម្យ៉ាង​ផស់​គេ​ដែរ​តើ! ខ្ញុំ​ចូល​ចិត្ត​ទិដ្ឋភាព​នៅ​ទីនោះ​ដែល​ហាង​លក់​ទំនិញ​របស់​គេ​ស្អាតៗ ហើយ​មាន​អនាម័យទៀត​ផង។ សមុទ្រ​នោះ​ស្ថិត​នៅ​ជាប់​នឹង​សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​បើ​និយាយ​ពី​ឆ្នេរ​វិញ​ចាញ់​ឆ្នេរ​ស្រុក​ខ្មែរ​យើង​ទេ ព្រោះ​មាន​ខ្សាច់​ស្អាត​ជាង រី​ឯ​ទឹក​សមុទ្រ​វិញ​សោត​ក៏​ខៀវ​ស្រង៉ាត់​គួរ​អោយ​ចង់​ងូត​លេង​ដែរ តែ ទឹក​នៅ​ទី​នោះ​អត់​ស្អាត​ទេ ខ្ញុំ​គ្មាន​ចង់​ងូត​អី​តិច​សោះ!

ខ្យល់​អាកាស់វិញ! ត្រជាក់​អស់​ស្ទះ ខ្ញុំ​ពាក់​អាវ​រហូតដល់​៣ជាន់​ទោះ​បី​រដូវ​នេះ​ជា​រដូវ​ស្លឹក​ឈើ​លាស់​ក៏​ដោយចុះ ខ្យល់​ត្រជាក់​នា​មាត់​សមុទ្រ​ ពិត​ជា​ត្រជាក់​មែន។ នាំ​គ្នា​ដើរ​ពីរនាក់ប្ដី​ប្រពន្ធ សង្ឃឹម​ថា​នឹង​បាន​កាន់​ដៃ​គ្នា​ និង​សាកសង (Walkie Talkie) ទៅ​ហើយ តែ​ដៃ​របស់​យើង​ទាំង​ពី​នៅ​ក្នុង​ហោប៉ៅ​អាវ​រៀងៗ​ខ្លួន ព្រោះ​ត្រជាក់​ពេក អត់​ចង់​បញ្ចេញ​ដៃ​មក​ក្រៅ​ទេ! ណា​មួយ​អត់​យក​ស្រោម​ដៃ មក​ពាក់​ទៀត​ផង។