ជិះ Ice-skating


ធ្លាប់​តែ​រៀន​ជិះស្គីកង់​ដែល​មាន​នៅ​ស្រុក​ខ្មែរ ហើយ​ធ្លាប់​តែ​ឃើញ​ការជិះ​ស្គី​ទឹកកកនៅ​ក្នុង​កុន ឬ​ទស្សនាវដ្ដី ដល់​អាឡូវ​បាន​ជិះ​ស្គី​លើ​ទឹកកក​ដោយ​ខ្លួន​ឯង មាន​អារម្មណ៍​ថា​ដូច​ប្លែកៗ​មិន​ដឹង​ម៉េច​ទេ បើ​ថា​សប្បាយ​ទៅ​ក៏​ម្យ៉ាង ហើយ​បើ​ថា​រងារ​ទៅ​អាហ្នឹង​ក៏​មាន​ព្រោះ​វា​មិន​ដូច​ជិះ​ស្គី​កង់​លើ​លាន​ស៊ីម៉ង់ត៍​ទេ។​ តាម​ពិត​ទៅ​វាសប្បាយ​ម្យ៉ាង​ដែរ​ ព្រោះ​មាន​អារម្មណ៍​ត្រជាក់ ហើយ​លឿនទៀត​ផង។ តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​ថា​សប្បាយ​យ៉ាង​ម៉េចទៅ​ ប្រសិន​បើ​ខ្ញុំ​លេង​ជាមួយ​នឹង​ព្រិល​ទឹកកកវិញ​នោះ?? ខ្ញុំ​មាន​មោទនភាព​ដែរ​ដែល​លើ​កតំបូង​របស់​ខ្ញុំ​ជិះ​លើ​ស្គីទឹកកក មិន​ដួល​ម្ដង​សោះ! ហិ​ហិ​ហិ!

ម្ហូប​អាមេរិក


ម្ហូប​អាមេរិក​ ញ៉ាំ​ទៅ​មាន​អារម្មណ៍​ថា​ចង់​ធ្វើ​អោយ​ធាត់​ម៉េច​មិន​ដឹង​ទេ! អាចឹង​តើ​បានជា​ពួក​អាមេរិក​ធំៗ​ ធាត់ៗ។ ខ្ញុំ​នៅ​ម៉ាខែជាងហើយ ឡើង​គីឡូ​បាន​តា ៣គឡ។ ម្យ៉ាង​ទៀត​ម្ហូប​ពួក​គេ​ ដូចជាសាបៗ​ម៉េច​មិន​ដឹង​ទេ ព្រោះ​អី​គេ​មិន​សូវ​ប្រើ​គ្រឿង​ច្រើន​ដូច​ខ្មែរ​ទេ។ ល្អ​ដែរ​ ដែល​ខ្ញុំ​មាន​ឱកាស​ធ្វើ​ម្ហូប​ខ្មែរ​ខ្លួន​ឯង បើ​មិន​អាំចឹង​ទេ នឹក​ស្រុក​ស្លាប់​ហើយ!

អាកាសធាតុ


នៅ​អាមេរិក​អាកាស​ធាត​ប្រែប្រួល​លឿន​មែន​ទែន ប៉ុន្មាន​ថ្ងៃ​មុន​នឹងរងារ​សឹង​តែ​ជ្រុះ​ថ្គាម ទាល់​តែ​មក​ដល់​អាឡូវ ក្ដៅ​គួរសម​ផស​គេ! ចាប់​តាំង​ពី​ជាន់​ជើង​មក​ដល់​ទឹក​ដី​អាមេរិក​មក សឹង​តែ​ប្រែ​ប្រួល​តាម​អាកាស​ធាតុ​មិន​ទាន់។ ជិត​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ មិន​ដឹង​ជា​ក្ដៅ​ដល់​កំរឹត​ណា​ទេ ព្រោះ​អាឡូវ​កំពុង​តែ​ចូល​ចិត្ត​អាកាស​ធាតុ​នៅ​នេះ​ផង។ ចាំ​មើល​សិន​តើ​វា​ប្រែ​ប្រួល​អាមិច​ទៀត។