ភាគច្រើននិយាយពីរឿងគ្រីស្តម៉ាស់នៅពេលដែលខែធ្នូជិតមកដល់។ បើនិយាយពីគ្រីស្តម៉ាស់វិញ មិនដឹងជាអ្នកមានយោបល់យ៉ាងណាទេ? តើគ្រីស្តម៉ាស់និយាយអំពីអ្វីទៅ?
អ្នកខ្លះនៅស្រុកខ្មែរយើងវិញមិនទាំងដឹងគ្រីស្តម៉ាស់ពិតប្រាកដជាអ្វីផងចេះតែអបអរសាទរនឹងគេទៅ ព្រោះឃើញគេហឹកហាក់ ពពាក់ពពូនពាក់អាវក្រហមលាយស និងមួកក្រហមមានភ្លើងភ្លឹបភ្លែតៗ។
ខ្ញុំឯណេះក៏ឆ្លេឆ្លាមិនណយដែរ!
និយាយចឹង បងពិសិដ្ឋមានគម្រងថានឹងធ្វើអ្វីដែរ នៅថ្ងៃគ្រិស្ទម៉ាស ចំណែកខ្ញុំវិញប្រហែលជាត្រូវទៅប្រគំតន្ត្រី នៅតាមខេត្តជាមួយក្រុមរបស់ខ្ញុំ ធ្វើ ឃ្រូសេដ
ចេះលេងភ្លេងទៀតបងញ៉ាំក្តាម
ហ៊ឺម!!! ក្រុមរបស់បងត្រូវរៀបចំប្រារព្ធថ្ងៃណូអែលនៅកោះពេជ្រថ្ងៃទី១៣នេះហើយ ចាប់ពីម៉ោង ៨៖៣០នាទិព្រឹកទៅ។ សាមឌីអាចមកលេងបាន។ សំរាប់ការដែលត្រូវទៅតាមខេត្តនោះ មានការអញ្ជើញជាភ្ញៀវកិត្តយសនោះជាង១០កន្លែងដែរ តែតាមមើលទៅដូចជាមិនអាចទៅទាំងអស់បានទេ ប្រហែលមានខ្លះ និងអត់ខ្លះហើយ។ តើឌីទៅខេត្តណាខ្លះ?
គឺខ្ញុំត្រូវចុះទៅខេត្តកំពង់ចាម លេងនៅក្នុងមជ្ឃមណ្ឌល កុមារកំព្រា និងលេងនៅក្នុងទីរួមខេត្ត កំពង់ចាម, ប៉ុន្តែសម្រាប់ការលេងក្នុងទីរួមខេត្តគឺមិនទាន់សម្រេចនៅឡើយទេ ព្រោះត្រូវការ រត់ច្បាប់ច្រើនណាស់ជាមួយ ចៅហ្វាយខេត្តនៅទីនោះសិន…
ទៅលេងកំពង់ចាម អូ… ខានទៅយូរហើយ! នឹកកំពង់ចាមដល់ហើយ ខែចុងក្រោយដែលបងទៅគឺខែកុម្ភះ ព្រោះទៅថតរឿងបេសកកម្មតន្រ្តី។ បងស្គាល់ពួកជំនុំមួយចំនួននៅទីនោះដែរ។