គិតទៅការដែលមានសក់វែង យើងអាចលេងម៉ូដបានតាមចិត្ត ហើយមិនបាច់ខ្វល់ពីអ្វីឡើយ។ ថ្មីៗនេះខ្ញុំបានសាកល្បងដូរម៉ូដសក់របស់ខ្ញុំម្ដង។ ដូចជាអ្នកដែលបានធ្លាប់ស្គាល់ខ្ញុំពីមុនមក ខ្ញុំមានសក់រួញ ហើយបើទុកខ្លីវានឹងរួញជាប់គ្នាមើលទៅមិនល្អមើលសោះ! បើកាត់វិញ ត្រូវកាត់អោយខ្លី គឺប្រើត្រង់ដឺលេខ៣។ បើទុកវិញត្រូវទុកវែងអីចឹងហ្នែ៎! ទុកវែងទៅវាចេះតែរួញ បើអីចឹងក៏លេងម៉ូដបន្តិចគឺប្រើ ជែលសំរាប់សក់ពេលងូតទឹករួច និងសសុសវាអោយមានលក្ខណះរួញតាមរបៀប មើលទៅដូចសក់អ៊ុតអីចឹង។
មកដល់ពេលនេះខ្ញុំសាកក្រងតាមជនជាតិអាហ្វ្រិកវិញ គឺក្រងជាប់នឹងស្បែកក្បាល មានអីមើលទៅកាលីបម្យ៉ាងដែរតើ! វាក៏សមនឹងទម្រង់មុខរបស់ខ្ញុំដែរ។ ក្រងបាន២ថ្ងៃ មានមនុស្សជាច្រើនបានឃើញខ្ញុំ ហើយខ្លះគេនិយាយថា កាលីប និងលូយផស់គេមែន អ្នកខ្លះទៀតពេបមាត់មិនចូលចិត្ត ហើយអ្នកខ្លះទៀតក៏សើចអោយខ្ញុំ តែយ៉ាងណាម៉ិញ អោយតែប្រពន្ធខ្ញុំថាមិនអី អាហ្នឹងវារួចទៅហើយ! យ៉ាងណាម៉ិញប្រពន្ធខ្ញុំជាអ្នកដែលជំរុញអោយខ្ញុំសាកល្បងក្រងបែបនេះ លុះក្រងរួចហើយគាត់ក៏សរសើរដែរថាវាសមនឹងមុខខ្ញុំ គាត់ចង់អោយខ្ញុំទុកវាអោយបានមួយសប្ដាហ៍។
បើនិយាយពីផលវិបាកវិញ ពិបាកនឹងគេងបន្តិច ព្រោះមិនទាន់ស៊ាំ និងទើសៗម៉េចមិនដឹងទេ! ពិបាកថែរក្សាបន្តិច ព្រោះពេលរមាស់ក្បាលម្ដងៗ ធ្លាប់តែក្រញាំទាំង៥អេះយ៎ៗ តែពេលនេះត្រូវប្រើតែម្រាមមួយអេះកន្លែងដែលរម៉ាស់! មួយទៀតគឺពិបាកកក់សក់ ព្រោះបើទុកមួយអាទិត្យដោយមិនបានកក់សក់ ល្អដែរដែលខ្ញុំបានកក់សក់មុនពេលទៅក្រង កុំអីយ៉ាប់ហ្មង! ចុងក្រោយគឺពេលដោះសក់វិញ ខ្ញុំគិតថានឹងឈឺហើយមើលទៅ!
យ៉ាងណាម៉ិញវាក៏ជាបទពិសោធន៍មួយសំរាប់ឆ្នាំនេះដែរ។!
នេះគេហៅថា ពួក ម៉ិស៊ីកកូទេ មិនមែន អាហ្វ្រិកទេ។
មិនសូវជាដឹងដែរ ព្រោះអីបងដូចជាមិនដេលជួបពួក ម៉ិកស៉ិកកូ ទេ ជួបតែពួកអាហ្រិក នឹងមើលកុនទៅឃើញតែពួកគេមានសក់អីចឹងៗ។
មានអី ម្យ៉ាងដែរតើប្អូន ។ កាលខ្ញុំអាយុ ១៨-២១ ក៏ធ្លាប់មានសក់វែងដែរ តែកាល់នោះអត់ទាន់មានប្រដាប់ក្រង កុំអីបានសាកដែរបាត់ 😀
មែនហើយសាម័យនេះ គេមានប្រដាប់ក្រងសក់ក៏ម្យាងដែរ! តែនៅស្រុកខ្មែរយើងមិនទាន់សូវសំបូរអាឧបករណ៍ហ្នឹងទេ! ទើបទៅហាងអោយគេក្រងដោយប្រើដៃតែម្ដងទៅ
បន្តិចទៀតខ្ញុំនឹងដាក់រូបភាពសក់របស់ខ្ញុំ ដែលមានលក្ខណះ afro។ អរគុណបងដែលបានមកលេង។
រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ
ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ
ទទួលជោគជ័យ។
សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី
ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ
បានសេចក្ដីសុខ។
រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ
កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ
ស្គាល់តែសប្បាយ។
ឡូយតើ! ខ្ញុំចូលចិត្ត បើសក់ខ្ញុំវែងជាងឥឡូវបន្តិច ខ្ញុំក្រងដែរហើយ 😀
មិនទាំងដឹងថា បឿនចង់ទុកសក់វែងដែរ! តែសូមទុកអោយខ្ញុំស្រមៃមើលពីរូបភាព និងមុខរបស់បឿនដែលមានសក់វែង និងក្រង អ្ហើយ! គិតមិនចេញទេ…
បើសក់បងដូច អាលីតូ ក្នុងកីឡាកាស បាន ឡូយ។
ហឺ!!! បងមិនដែលទាំងដឹងថា អាលីតូ អីហ្នឹងមុខម៉េចផងហ្នឹង! អត់មានពេលដើម្បីមើលទូរទស្សន៍ផងអាឡូវ! ព្រោះអីចំរដូវរវល់ហើយ។ អរគុណដែលបានផ្ដល់យោបល់ សង្ឃឹមថាពេលណាបងស្គាល់មុខ និងម៉ូដសក់របស់អាលីតូ បងនឹងសាកធ្វើម៉ូដតាមម្ដង!
សូមទោសបង ខ្ញុំនិយាយខុសទេ គឺកាលីតូ អ្នកកីឡាកាស WWE តើ។
បងឯងដាក់ម៉ូដហ្នឹងទៅ ប្រពន្ធបងឯង ប្រាកដជា ថា អស្ចារ្យមែនប្តីខ្ញុំ។
អូ…ធ្លាប់លឺសូរក្មេងៗនិយាយពីរឿងកាលីតូហ្នឹងដែរ… តាមស្ដាប់ទៅកាលីតូដូចជាអ្នកមាន ហើយចូលចិត្តក្រងសក់ណាស់។ ការដែរបងក្រងសក់នេះក៏មានការជំរុញចិត្តពីប្រពន្ធដែរ។ គាត់បានអោយយោបល់ថាគួរធ្វើយ៉ាងណាជាមួយនឹងសក់ ដើម្បីអោយបានប្លែកចិត្តម្ដង… គាត់មិនបាននិយាយថា អស្ចារ្យណាស់ប្ដីខ្ញុំទេ! គាត់ថា ប្លែកណាស់ ហើយសង្ហារទៀតផងប្ដីខ្ញុំ…