លេង​ម៉ូដ​សក់!


គិត​ទៅ​ការ​ដែល​មាន​សក់​វែង យើង​អាច​លេង​ម៉ូដ​បាន​តាម​ចិត្ត ហើយ​មិន​បាច់​ខ្វល់​ពី​អ្វី​ឡើយ។ ថ្មីៗ​នេះ​ខ្ញុំ​បាន​សាក​ល្បង​ដូរ​ម៉ូដ​សក់​របស់​ខ្ញុំ​ម្ដង។ ដូច​ជា​អ្នក​ដែល​បាន​ធ្លាប់​ស្គាល់​ខ្ញុំពី​មុន​មក ខ្ញុំ​មាន​សក់​រួញ ហើយ​បើ​ទុក​ខ្លី​វានឹង​រួញ​ជាប់​គ្នា​មើល​ទៅ​មិន​ល្អ​មើល​សោះ! បើ​កាត់​វិញ​ ត្រូវ​កាត់​អោយ​ខ្លី គឺ​ប្រើ​ត្រង់ដឺ​លេខ​៣។ បើ​ទុក​វិញ​ត្រូវ​ទុក​វែង​អី​ចឹង​ហ្នែ៎! ទុក​វែង​ទៅ​វា​ចេះ​តែ​រួញ បើ​អី​ចឹង​ក៏​លេង​ម៉ូដ​បន្តិច​គឺ​ប្រើ ជែល​សំរាប់​សក់​ពេល​ងូត​ទឹក​រួច និង​សសុស​វា​អោយ​មាន​លក្ខណះ​រួញ​តាម​របៀប មើល​ទៅ​ដូច​សក់​អ៊ុត​អី​ចឹង។

Shotមក​ដល់​ពេល​នេះ​ខ្ញុំ​សាក​ក្រង​តាម​ជន​ជាតិ​អាហ្វ្រិក​វិញ គឺ​ក្រង​ជាប់​នឹង​ស្បែក​ក្បាល មាន​អី​មើល​ទៅ​កាលីប​ម្យ៉ាង​ដែរ​តើ! វា​ក៏​សម​នឹង​ទម្រង់​មុខ​របស់​ខ្ញុំ​ដែរ។ ក្រង​បាន​២​ថ្ងៃ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ខ្ញុំ​ ហើយ​ខ្លះ​គេ​និយាយ​ថា កាលីប និង​លូយ​ផស់​គេ​មែន អ្នក​ខ្លះ​ទៀត​ពេប​មាត់​មិន​ចូល​ចិត្ត ហើយ​អ្នក​ខ្លះ​ទៀត​ក៏​សើច​អោយ​ខ្ញុំ តែ​យ៉ាង​ណា​ម៉ិញ អោយ​តែ​ប្រពន្ធ​ខ្ញុំ​ថា​មិន​អី អាហ្នឹង​វា​រួច​ទៅ​ហើយ! យ៉ាង​ណា​ម៉ិញ​ប្រពន្ធ​ខ្ញុំ​ជា​អ្នក​ដែល​ជំរុញ​អោយ​ខ្ញុំ​សាក​ល្បង​ក្រង​បែប​នេះ លុះ​ក្រង​រួច​ហើយ​គាត់​ក៏​សរសើរ​ដែរ​ថា​វា​សម​នឹង​មុខ​ខ្ញុំ​ គាត់​ចង់​អោយ​ខ្ញុំ​ទុក​វា​អោយ​បាន​មួយ​សប្ដាហ៍។

បើ​និយាយ​ពី​ផល​វិបាក​វិញ ពិ​បាក​នឹង​គេង​បន្តិច ព្រោះ​មិន​ទាន់​ស៊ាំ និង​ទើសៗ​ម៉េច​មិនដឹង​ទេ! ពិ​បាក​ថែរ​ក្សា​បន្តិច ព្រោះ​ពេល​រមាស់​ក្បាល​ម្ដងៗ ធ្លាប់​តែ​ក្រញាំ​ទាំង​៥​អេះ​យ៎ៗ តែ​ពេល​នេះ​ត្រូវ​ប្រើ​តែ​ម្រាម​មួយ​អេះ​កន្លែង​ដែលរម៉ាស់! មួយ​ទៀត​គឺ​ពិ​បាក​កក់​សក់ ព្រោះ​បើ​ទុក​មួយ​អាទិត្យ​​ដោយ​មិន​បាន​កក់​សក់ ល្អ​ដែរ​ដែល​ខ្ញុំ​បាន​កក់​សក់​មុន​ពេល​ទៅ​ក្រង​ កុំ​អី​យ៉ាប់​ហ្មង! ចុង​ក្រោយ​គឺ​ពេល​ដោះ​សក់​វិញ​ ខ្ញុំ​គិត​ថា​នឹង​ឈឺ​ហើយ​មើល​ទៅ!

យ៉ាង​ណា​ម៉ិញ​វា​ក៏​ជា​បទ​ពិ​សោធន៍​មួយ​​សំរាប់​ឆ្នាំ​នេះ​ដែរ។!