រសាប់​រសល់

មិន​ដឹង​ជា​មាន​រឿង​ស្អី​ទេ ប៉ុន្មាន​ថ្ងៃ​នេះ​ ចេះ​តែ​រសាប់​រសល់​រក​ធ្វើ​អី​មិន​ត្រូវ​ទាល់​តែ​សោះ! ក្នុង​ចិត្ត​ពេល​ខ្លះ​រំភើប​ តែ​ពេល​ខ្លះ​ទៀត​ដូច​ជាភ័យអរៗ។ នេះ​ប្រហែល​ជា​ដោយ​សារ​តែ​ខ្ញុំ​ហ្នឹង​អន្ទះ​សារ​ចង់​ឃើញ​មុខ​កូន​ខ្លាំង​ពេក​ហើយ! វា​ពិត​មែន ខ្ញុំ​ពិត​ជា​អន្ទះ​សារ​ចង់​ដាច់ខ្យល់​ម្ដងៗ​ហើយ​ ពេល​ដែល​ដឹង​ថា​ ដល់​ពេល​កំណត់​ដែល​កូន​ត្រូវ​កើត​មក​ តែមិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​អ្វី​ច្រើន​សោះ។

 កាល​ពី​ម្សិល​ម៉ិញ បន្ទាប់​ពី​សំរាក​ថ្ងៃ​ហើយ ក៏​ងើប​ងូត​ទឹក​នឹង​ត្រៀម​ខ្លួន​ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​ តែ​ងូត​ទឹក​ហើយ​ត្រូវ​សិត​សក់ មិន​ទៅ​ទាញ​ក្រាស់​សិត​សក់​បែរ​ជា​ទាញ​ប្រដាប់​បញ្ជារទូរទស្សន៍​មិន​សិត​សក់​វិញ។ ប្រពន្ធ​ខ្ញុំ​តាម​សម្លឹង​មើល​ខ្ញុំ ហើយ​គាត់​ក៏​សើច​យ៉ាង​ខ្លាំង ខ្ញុំ​នេះ​វិញ​ហួស​ចិត្ត​មិន​ដឹង​ធ្វើ​អី ខ្មាស់​ប្រពន្ធ​ផង​ អៀន​ផង ក៏​យក​ប្រដាប់​បញ្ជារ​ទូរទស្សន៍​មក​ទុក​វិញ ហើយ​យក​ក្រាស់​មិន​សិត​សក់​ធម្ម​តា​វិញ។ ទាំង​ពីរ​នាក់​សើច​ដាក់​គ្នា​ទាំង​ហួស​ចិត្ត។

ដល់​ពេល​ល្ងាច​នឹក​ចង់​អោយ​ប្រពន្ធ​ញ៉ាំ​អី​ឆ្ងាញ់ៗ មុន​នឹង​សំរាល​កូន​ក៏​នឹក​ចង់​ទៅ​ញ៉ាំ​នៅ​ឯ The Pizza company។ យើង​បាន​​កម៉្មង់​ម្ហូប​ជា​ច្រើន​ដូចជា Extrem Pizza with 3 layers crush and half meat lover and half of other flavor, 10 wings mixed, and spagetti ham and mushroom។ អូយ! អ្វី​ៗ​មើល​ទៅ​គួរ​អោយ​ចង់​ញ៉ាំ ដាក់​បាន​តែ​មួយ​ម៉ាត់ ប្រពន្ធ​ប្រាប់​ថា​ឈឺ​ចង្កេះ​កាន់​តែ​ខ្លាំង​ទៅ​ៗ (រោគ​សញ្ញា​សំរាប់​អ្នក​ដែល​ជិត​សំរាល​កូន) ហើយ​ខ្ញុំ​នេះ​វិញ​គ្រាន់​តែ​លឺ​អីចឹង ញ័រ​ដៃ​ញ័រ​ជើង ញ៉ាំ​អី​លែង​បាន ក្នុង​ក្រពះ​នោះ​ហាក់​ដូច​ជា​ពេញ ឯ​ខ្លួន​ប្រាណ​វិញ​ក្ដៅ​បន្តិច រងារ​បន្តិច ដូច​ចង់​គ្រុន​ម៉េច​មិនដឹង​ទេ! ហ្អើយ! ឲ្យ​តែ​យ៉ាង​ហ្នឹង​ញឹក​ញ៉ាប់​ទៅ​ យ៉ាប់​ហើយ​ខ្ញុំ។ ប្រពន្ធ​ខ្ញុំ​ប្រាប់​ថា take it easy កូន​មិន​ទាន់​កើត​ទេ គ្រាន់​តែ​ឈឺ​ចង្កេះ​ប៉ុណ្ណោះ! តែ​ខ្ញុំ​នេះ​វា​ទ្រាំមិន​បានសោះ។

យប់​ម៉ិញ​ដេក​មិន​សូវ​លក់ ចេះ​តែ​បំរះ​ចុះ​បំរះ​ឡើង ដេក​ភ្ញាក់ៗ ព្រោះ​ខ្លាច​ប្រពន្ធ​ឈឺ​ពោះ​! សំរាប់​ថ្ងៃ​នេះវិញ មក​ដល់​កន្លែង​ធ្វើ​ការ ក្នុង​ចិត្ត​នេះ​នៅ​តែ​នៅ​មិន​សុខ ចាប់​នេះ​ខុស ចាប់​នោះ​ខុស! ហឹម! យ៉ាប់​ហ្មង​ខ្ញុំ​នេះ។ តែ​យ៉ាង​ណា​ក៏​ដោយ​ត្រូវ​ធ្វើ​ចិត្ត​អោយ​បាន គង់​តែ បាន​ជួប​មុខ​កូន​ទេ បើ​មិន​ថ្ងៃនេះ គង់​តែ​ថ្ងៃ​ស្អែក​ទេ!

Advertisements

3 thoughts on “រសាប់​រសល់

    1. អរគុណ​ច្រើន​ វណ្ណ! វា​ពិត​ជា​ធ្វើ​អោយ​ខ្ញុំ ញញឹម​បិទ​មាត់​មិន​ជិត​ទេ! ការ​ដែល​ក្លាយ​ខ្លួន​ជា​ប៉ា​គេ​នេះ វា​ពិត​ជា​សំខាន់​សំរាប់​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​មែន។ ព្រោះ​ខ្ញុំ​គិត​ថា​ កូន​ចៅ​គឺ​ជា​ផលផ្លែនៃ​អាពាហ៍​ពិពាហ៍។ ខ្ញុំ​ស្រឡាញ់​ប្រពន្ធ និង​កូន​របស់​ខ្ញុំ។​ ពួក​គេ​គឺ​ជា​ដួង​ជីវិត​ និង​ជាកែវ​ភ្នែក​របស់​ខ្ញុំ​ពិត​មែន។

  1. អី​ក៏​រញីរញ័រម្លេះលោកពិសិដ្ឋ។ ធ្វើចិត្តឲ្យត្រជាក់ទៅ គេង សំរាក​ ញាំ ឲ្យបាន​ច្រើន​ទៅ​ទាន់​នៅមាន​ពេល។ ដល់​កូនកើត​មក​ តិចថា​គ្មាន​ពេល​រក​ដេកពួន​បាយ​ទឹក​មិន​បាន។ ណាមួយ​ត្រូវ​ធ្វើការ​ ណាមួយត្រូវ​ធ្វើការងារ​ផ្ទះ ណាមួយត្រូវ​មើលថែ​ប្រពន្ធ ណាមួយ​រឿង​ផ្សេងៗ​…
    ស្តាប់់ទៅ​ឈឺក្បាលណាស់
    តែ​ណ្ហើយ បើស្រឡាញ់ គឺ​ធ្វើបាន​ទាំង​អស់។ សូម​ចូលរួម​រីករាយ​ នឹងសមាជិកថ្មី ដែល​ជិត​មក​ដល់​នេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s