តើអ្នកមានបទពិសោធន៍ក្នុងជីវិតដែលអ្នកមិនចូលចិត្តទេ? ហើយតាមរយះបទពិសោធន៍នោះ ធ្វើអោយអ្នកមានអារម្មណ៍យ៉ាងណា? តើការឆ្លើយតបរបស់អ្នកចំពោះអ្វីដែលអ្នកមិនចូលចិត្ត ដោយរបៀបណាដែរ?
មានបទពិសោធន៍ជាច្រើនដែលអ្នកជួបប្រទះក្នុងជីវិតរស់នៅសព្វថ្ងៃនេះ។ យើងអាចបែងចែកនូវបទពិសោធន៍នោះជា២គឺ ល្អ និងអាក្រក់។ មនុស្សគ្រប់ៗគ្នាតែងតែចង់ជួបប្រទះនូវបទពិសោធន៍ដែលល្អៗប៉ុណ្ណោះ និងជៀសវាងអ្វីដែលអាក្រក់។ ពិតមែនសូម្បីតែខ្ញុំក៏មិនចូលចិត្តអ្វីដែលអាក្រក់ៗនោះដែរ ព្រោះវានឹងបន្សល់នូវ ស្លាកស្នាមនៃជីវិត ដែលមានតែការឈឺចាប់នឹងការស្ដាយក្រោយតែប៉ុណ្ណោះ។ ចំពោះអ្វីៗដែលល្អវិញ គឺសុំអោយជួបជារៀងរហូត តែយ៉ាងណាវិញ យើងមិនអាចអត់មានបទពិសោធន៍ណាមួយនៅក្នុងជីវិតរបស់យើងបានឡើយ ទោះល្អ ឬអាក្រក់។ ដើម្បីអោយជីវិតពេញលក្ខណះ យើងត្រូវហ៊ានប្រឈមមុខជាមួយបទពិសោធន៍នោះទាំង២។
បទពិសោធន៍ទាំងនោះនឹងបង្រៀនយើង នឹងពង្រឹងយើង ក្នុងការរស់នៅអោយមានលក្ខណះសមស្រប និងដឹងខ្នាតពីគ្រប់ជ្រុងជ្រោយនៃជីវិត។ ការអ្វីដែលសំខាន់នោះ មិនមែនអាស្រ័យទៅលើបទពិសោធន៍ទាំងនោះតែមួយមុខទេ គឺតើអ្នកទទួល នឹងឆ្លើយតបទៅកាន់បទពិសោធន៍នោះដោយរបៀបណា?
តើអ្នកមានបទពិសោធន៍ណាដែលល្អ ចង់ប្រាប់យើងទេ? ចុះអ្វីដែលមិនល្អវិញ តើអ្នកប្រឈមមុខជាមួយនឹងវាដោយរបៀបណា?
ការដែលប្រឈមមុខនឹងបទពិសោធន៍នៅក្នុងជិវិតអាចពង្រឹងស្មារតីតស៊ូក្នុងជីវិត ប៉ុន្តែវាគួរតែមានកំណត់ ប់មិនដូច្នេះទេវានឹងធ្វើអោយមានឥទ្ធិពលអាក្រក់ដល់ផ្លូវចិត្ត ដែលបណ្តាលអោយកើតមានជំងឺផ្លូវចិត្តជាដើម ។
វាជាការពិតមែនឬអី? តើត្រូវធ្វើយ៉ាងណា ដើម្បីកំណត់នូវបទពិសោធន៍កុំអោយច្រើនពេក? សូមជួយផ្ដល់យោបល់ផង!
ប្រហែលជាយើងមិនមែនជាអ្នកកំណត់ទេដឹង ព្រោះគ្មានអ្នកណាចង់ជួប ការលំបាកទេ។
វាជាការពិតមែនដែលវណ្ណថាគ្មាននរណាចង់ជួប ព្រោះវានឹងកើតឡើងជារៀងរាល់ថ្ងៃ ហើយយើងម្នាក់ៗមិនអាចជៀសរួចឡើយ។ តែយ៉ាងណាមិញ, យើងគួររៀនពីការនេះអោយបានច្បាស់ និងស្វែងយល់ពីបទពិសោធន៍នេះថាតើយើងគួរតែធ្វើអ្វីខ្លះចំពោះកាលះទេសះនោះ។ អរគុណវណ្ណដែលផ្ដល់ពេលវេលាបកស្រាយបានខ្លះ។
ត្រឹមត្រូវហើយ តាមរយៈបទពិសោធន៍យើងអាចទាញយកវាជាមេរៀនបាន ។ តែការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នីមួយៗរបស់មនុស្សម្នាក់ៗក្នុងជីវិតមានរបៀបខុសៗគ្នាដែរណា។
សូមប្រាប់ខ្ញុំមួយពីបទពិសោធន៍របស់វណ្ណក្នុងការដែលវណ្ណប្រឈមមុខជាមួយនឹងបតពិសោធន៍ទាំងនោះ ហើយតើការឆ្លើយតបរបស់វណ្ណយ៉ាងណាដែរ?
ដល់ទៅសួរអញ្ចឹងដូចជាពិបាកឆ្លើយដល់ហើយ ។ ណាមួយមិនទំលាប់ និយាយរឿងផ្ទាល់ខ្លួនជាសាធារណៈអញ្ចឹង ណាមួយមិនដឹងថាត្រូវនិយាយអ្វី ព្រោះមានរឿងច្រើន។ 😆
មិនជាអីទេ និយាយតិចតួចមិនមានអ្នកប្រកាន់អីទេ គ្រាន់តែចង់ដឹងនឹងទុកជាបទពិសោធន៍ទៅថ្ងៃក្រោយប៉ុណ្ណោះ។ តែក៏មិនជាអ្វីដែរប្រសិនបើវណ្ណមិនចង់! ខ្ញុំមិនបង្ខំអោយទាល់តែបាននោះទេ ព្រោះនោះជាសិទ្ធិរបស់វណ្ណក្នុងការបញ្ចេញយោបល់ ខ្ញុំគោរពគ្រប់មតិយោបល់របស់គ្រប់ៗគ្នា។