តើអ្នកមានបទពិសោធន៍ក្នុងជីវិតដែលអ្នកមិនចូលចិត្តទេ? ហើយតាមរយះបទពិសោធន៍នោះ ធ្វើអោយអ្នកមានអារម្មណ៍យ៉ាងណា? តើការឆ្លើយតបរបស់អ្នកចំពោះអ្វីដែលអ្នកមិនចូលចិត្ត ដោយរបៀបណាដែរ?
មានបទពិសោធន៍ជាច្រើនដែលអ្នកជួបប្រទះក្នុងជីវិតរស់នៅសព្វថ្ងៃនេះ។ យើងអាចបែងចែកនូវបទពិសោធន៍នោះជា២គឺ ល្អ និងអាក្រក់។ មនុស្សគ្រប់ៗគ្នាតែងតែចង់ជួបប្រទះនូវបទពិសោធន៍ដែលល្អៗប៉ុណ្ណោះ និងជៀសវាងអ្វីដែលអាក្រក់។ ពិតមែនសូម្បីតែខ្ញុំក៏មិនចូលចិត្តអ្វីដែលអាក្រក់ៗនោះដែរ ព្រោះវានឹងបន្សល់នូវ ស្លាកស្នាមនៃជីវិត ដែលមានតែការឈឺចាប់នឹងការស្ដាយក្រោយតែប៉ុណ្ណោះ។ ចំពោះអ្វីៗដែលល្អវិញ គឺសុំអោយជួបជារៀងរហូត តែយ៉ាងណាវិញ យើងមិនអាចអត់មានបទពិសោធន៍ណាមួយនៅក្នុងជីវិតរបស់យើងបានឡើយ ទោះល្អ ឬអាក្រក់។ ដើម្បីអោយជីវិតពេញលក្ខណះ យើងត្រូវហ៊ានប្រឈមមុខជាមួយបទពិសោធន៍នោះទាំង២។
បទពិសោធន៍ទាំងនោះនឹងបង្រៀនយើង នឹងពង្រឹងយើង ក្នុងការរស់នៅអោយមានលក្ខណះសមស្រប និងដឹងខ្នាតពីគ្រប់ជ្រុងជ្រោយនៃជីវិត។ ការអ្វីដែលសំខាន់នោះ មិនមែនអាស្រ័យទៅលើបទពិសោធន៍ទាំងនោះតែមួយមុខទេ គឺតើអ្នកទទួល នឹងឆ្លើយតបទៅកាន់បទពិសោធន៍នោះដោយរបៀបណា?
តើអ្នកមានបទពិសោធន៍ណាដែលល្អ ចង់ប្រាប់យើងទេ? ចុះអ្វីដែលមិនល្អវិញ តើអ្នកប្រឈមមុខជាមួយនឹងវាដោយរបៀបណា?