ខ្ញុំបានរង់ចាំអស់រយះពេលជាច្រើនខែកន្លងមកហើយ ដើម្បីទទួលស្វាគមន៍កូនស្រីរបស់ខ្ញុំ សូហ្វីយ៉ា ដែលនឹងកើតមកនាពេលឆាប់ៗនេះ។ តាមពិតទៅ គាត់ត្រូវកើតក្នុងសប្ដាហ៍នេះហើយ តែចិត្តជាឳពុកនេះ មិនអាចរង់ចាំទៀតឡើយ!
មិនដឹងជាយ៉ាងម៉េចទេ! ចេះតែចង់ឃើញកូនអោយបានឆាប់ៗ មិនដឹងជាគាត់កាត់ទៅខាងណាច្រើនជាង ម្យ៉ាងទៀតចង់បីបមថ្នាក់ថ្នមគាត់នៅក្នុងរង្វង់ដៃរបស់ខ្ញុំទៀតដែរ!